Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជាគ្រោងរៀបចំពិព័រណ៍ ផ្លាកលេខ និង រថយន្ត សម្រាប់ដំណើរការ ការលក់លេខពិសេសផ្ទាល់ខ្លួន

Views: 11

ដោយៈសុផល/ ភ្នំពេញ ៖ ក្រសួង សាធារណការ និង ដឹកជញ្ជូន កំពុង ត្រៀម រៀបចំ ពិព័រណ៍ ផ្លាកលេខ និង រថយន្ត សម្រាប់ ដំណើរការ ការលក់ លេខ ពិសេស ផ្ទាល់ខ្លួន ដោយកម្មវិធី នេះ នឹង បើកឱកាស ដល់ សាធារណជន និង ប្រជាពលរដ្ឋ គ្រប់រូប អាច ស្វែងយល់ បន្ថែម អំពី ផ្លាកលេខ ការដេញថ្លៃ លេខ ពិសេស ផ្ទាល់ខ្លួន ក៏ដូចជា អាច ទស្សនាការ តាំងពិព័រណ៍ រថយន្ត ការតាំងពិព័រណ៍ រប ស់ គ្រឹះស្ថាន ធនាគារ និង ហិរញ្ញវត្ថុ និង ការប្រគំ តន្ត្រី ផងដែរ។

ពាក់ព័ន្ធ ពិព័រណ៍ នេះ លោកស្រី កុយ សុ ដា នី រដ្ឋលេខាធិការ ក្រសួង សាធារណការ និង ដឹកជញ្ជូន និង ជា ប្រធាន គណៈកម្មការ អន្តរក្រសួង គ្រប់គ្រង ការលក់ លេខ ចុះបញ្ជី រថយន្ត ថ្មីៗនេះ បាន ដឹកនាំ កិច្ចប្រជុំ ស្ដីពី ការរៀបចំ ផែនការ ពិព័រណ៍ ផ្លាកលេខ និង រថយន្ត ដោយមាន ការចូលរួម ពី មន្ត្រី ជំនាញ នៃ គណៈកម្មការ អន្តរក្រសួង គ្រឹះស្ថាន ធនាគារ និង ហិរញ្ញវត្ថុ ក្រុមហ៊ុន ធានារ៉ាប់រង និង មន្ត្រី ក្រុមហ៊ុន លក់ រថយន្ត សរុប ប្រមាណ ៦០ រូប។

កិច្ចប្រជុំ នេះ មាន គោលបំណង ដើម្បី បើក ឱ្យ គ្រឹះស្ថាន ធនាគារ និង ហិរញ្ញវត្ថុ ក្រុមហ៊ុន ធានារ៉ាប់រង និង ក្រុមហ៊ុន លក់ រថយន្ត អាច ចូលរួម ក្នុង ពិព័រណ៍ នេះ។ អង្គប្រជុំ ក៏ បា នពិភាក្សា អំពី មុខងារ ដេញថ្លៃ លេខ ពិសេស នៃ ប្រព័ន្ធ ស្វ័យប្រវត្តិកម្ម ដាក់ពាក្យ ចុះបញ្ជី យានយន្ត ដើម្បី អនុញ្ញាតឱ្យ គ្រឹះស្ថាន ធនាគារ និង ហិរញ្ញវត្ថុ ជា ដៃគូ អាច សហការ លើ ការងារ ដេញថ្លៃ លេខ ពិសេស ផ្ទាល់ខ្លួន។

ឆ្លៀត ក្នុងឱកាស នេះ ផងដែរ លោកស្រីរដ្ឋលេខាធិកា រ បាន អំពាវនាវ ឱ្យ គ្រឹះស្ថាន ធនាគារ និង ហិរញ្ញវត្ថុ ដៃគូ ចូលរួម ជាមួយ ក្រសួង ដើម្បី ត ភ្ជាប់ ប្រព័ន្ធ ដេញថ្លៃ លេខ ពិសេស ផ្ទាល់ខ្លួន នៃ ប្រព័ន្ធ ស្វ័យប្រវត្តិកម្ម ចុះបញ្ជី យានយន្ត ដើម្បី អាច ផ្ដល់ ជម្រើស ទូទាត់ សេវា ដល់ ប្រជាពលរដ្ឋ ឱ្យ កាន់តែ មាន ភាព សម្បូរបែប៕/PC

Post navigation