Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជានិងជប៉ុនជជែកគ្នាអំពីកិច្ចការសិល្បៈ

Views: 5

ដោយៈ ជា សីហៈ/ភ្នំពេញៈ កាលពីថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៣ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទទួលជួបពិភាក្សាការងារជាមួយ លោក តាកាហាស៊ី ហ្វូមីអាគី ( Takahashi Fumiaki) ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA)។

គោលបំណងនៃជំនួបពិភាក្សានេះគឺដើម្បីសម្តែងការគួរសមនៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា និងពិភាក្សាការងារមួយចំនួនដែលផ្តោតលើការសម្តែងតន្ត្រី ការបង្ហាញសម្លៀកបំពាក់ ភាពយន្តគំនូរជីវចល សៀវភៅរឿងគំនូរជីវចល ការរៀបចំតុបតែងផ្កាតាមបែបប្រពៃណីជប៉ុន ដែលកម្មវិធីនេះមានការចូលរួមពីអ្នកជំនាញជប៉ុន និងកម្ពុជា។

នាឱកាសនោះ លោកស្រី រដ្ឋមន្ត្រី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមឲ្យមានកម្មវិធីនេះឡើង ដែលជាឱកាសមួយក្នុងការស្វែងយល់ពីវប្បធម៌ប្រពៃណីរវាងគ្នាទៅវិញទៅមក។​​ P / N

Post navigation