Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជានិងជប៉ុនបង្ហាញជំហរកិច្ចសហប្រតិបត្តិការការងារលើកិច្ចគាំពារបរិស្ថាន

Views: 1

ដោយ៖ដេប៉ូ/ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរិស្ថានបានទទួលជួបពិភាក្សាការងារជាមួយលោក កូបាយ៉ាស៊ី ស៊ីហ្គេគី ( Kobayashi Shigeki )អនុរដ្ឋមន្រ្តីក្រសួងបរិស្ថានជប៉ុន និងគណៈប្រតិភូ។
បើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាននៅថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០២៣នេះឱ្យដឹងថា នៅក្នុងជំនួបនោះភាគីទាំងពីរបានជជែកពិភាក្សាលើកិច្ចសហប្រតិបត្តិការការងារគាំពារបរិស្ថាន។ ភាគីជប៉ុនបានអបអរសាទរកម្ពុជា ដែលបានចូលរួមដោះស្រាយបញ្ហាប្លាស្ទិក ជាពិសេសសម្តេចតេជោដែលបានលើកបញ្ហាប្លាស្ទិកនេះឡើងក្នុងជំនួបជាមួយ សមាជិក ក្លឹប ឆ្នេរសមុទ្រស្អាតបំផុតនៅខេត្តព្រះសីហនុ។ ក្នុងនោះដែរ ជប៉ុនក៏បានអរគុណកម្ពុជាដែលគាំទ្របេក្ខភាពជប៉ុន នៅក្នុងលេខាធិការដ្ឋាន INC របស់ UNEP។


លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លៃងអំណរដល់ជប៉ុនដែលតែងតែជួយកម្ពុជា លើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងសំណល់ ជាពិសេសសំណល់ប្លាស្ទិក និងការផ្តល់រថយន្តដឹកសំរាមដល់កម្ពុជា។
ក្នុងពិធីនេះដែរលោក រដ្ឋមន្រ្តីក៏បានគូសបញ្ជាក់អំពីទំនាក់ទនងល្អរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះលោករដ្ឋមន្ត្រីក៏បានលើកពីគំនិតផ្តួចផ្តើម Satoyama របស់ជប៉ុន ជាការផ្សារភ្ជាប់ធម្មជាតិជាមួយមនុស្ស គំនិតផ្តួចផ្តើមនេះពិតជាមានសារ:ប្រយោជន៍ក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោក សាយ សំអាល់ បានលើកពីអនុសាសន៍របស់សម្តេចតេជោដែលបានលើកអំពីការផ្គត់ផ្គង់នៅនិងកន្លែង និងទេសចរណ៍ផ្សារភ្ជាប់ជាមួយទឹកដី ដែរស្រដៀងគ្នាជាមួយគម្រោង Satoyama។ កម្ពុជា និងជប៉ុនជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដូច្នេះ ប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការលើកិច្ចការងារបរិស្ថាន ក៏ដូចជា ក្នុងផ្នែកសេដ្ឋកិច្ច និងការវិនិយោគនៅកម្ពុជា៕ P / N

Post navigation