Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជានិងអង់គ្លេសកំពុងតែធ្វើបច្ចុប្បន្នភាពលើកម្មវិធីបម្រែបម្រួលអាកាសធាតុនិងមូលនិធិជីវចម្រុះទេសភាព

Views: 1

ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ស្ថានទូតអង់គ្លេសប្រចាំកម្ពុចា កំពុងតែធ្វើបច្ចុប្បន្នភាពលើកម្មវិធីបម្រែបម្រួលអាកាសធាតុនិងមូលនិធិជីវចម្រុះទេសភាព។

ប្រភពដដែលបានអះអាងថា គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងលោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជាកាលពីថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៣ ។

ប្រភពដដែលបានបន្ថែមថា ក្នុងជំនួបពិភាក្សាការងារនេះ លោក រដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះការស្វែងរកកិច្ចសហការភាពជាដៃគូរវាងប្រទេសទាំងពីរ និងត្រូវមាននូវអនុស្សារណនៃការយោគយល់ (MOU) ជាមួយដៃគូសម្រាប់ការអនុវត្តការងារឱ្យបានរលូន និងតាមទិសដៅដែលបានគ្រោងទុក។ ជាមួយគ្នានេះដែរ លោក បានលើកឡើងអំពីបញ្ហាចំនួននៃអ្នកនេសាទនៅតំបន់ទន្លេមេគង្គ និងទន្លេសាប ដែលត្រូវធ្វើការកាត់បន្ថយជំនួសដោយការប្រកបរបរផ្សេងៗដែលសមស្រប ដើម្បីបង្កើនបរិមាណត្រីផ្សោត ដែលជាប្រភេទសត្វកម្រ។

លើសពីនេះទៀត លោក បានលើកឡើងអំពីយុទ្ធសាស្ត្រភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដែលតម្រូវឱ្យមានការចូលរួមពីវិស័យឯកជនលើការវិនិយោគ សំដៅជំរុញកំណើនផលិតកម្មកសិកម្មប្រកបដោយគុណភាព ដែលអាចធ្វើការប្រកួតប្រជែងជាមួយប្រទេសជិតខាងដូចជាថៃ និងវៀតណាម ព្រោះកម្ពុជាត្រូវការទីផ្សារ និងការនាំចេញផលិតផលកសិកម្មបន្ថែមទៀត។ ទន្ទឹមនឹងនេះដែរ លោកក៏បានស្នើភាគីស្ថានទូតអង់គ្លេសឱ្យពិនិត្យលទ្ធភាពដោយក្រសួងត្រូវការគ្រូភាសាអង់គ្លេស ពិសេសលើជំនាញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ P / N

Post navigation