Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្មេងប្រុសម្នាក់លង់ទឹកនៅក្នុងទឹកជំនន់នៅឃុំស្ពានស្រែងស្រុកភ្នំស្រុករួចជីវីត

Views: 9

ដោយ : ប.ជ័យ / បន្ទាយមានជ័យៈ ក្មេងប្រុសម្នាក់ ឈ្មោះ វ័ន ឆានុន អាយុ ៨ឆ្នាំ លង់ទឹកក្នុងទឺកជំនន់ហូរកួចខ្លាំង ហើយអូរអណ្តែតនាំទៅផ្នែកខាងក្រោម ដល់សំណង់ទ្វារទឹកធំ ចម្ងាយ៤០០មែត្រ ដែលស្ថិតនៅភូមិគោកចារ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យកាលពីព្រឹកទី២៣ ខែកញ្ញា ឆ្នាំ២០២២ ត្រូវបានជួយសង្រ្គោះ។

ក្រោយកើតហេតុការណ៍នេះលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានបញ្ជារអោយលោកវរសេនីយ៍ទោ នៅ សុខា នាយសេនាធិការរងកងពលដឹកនាំកម្លាំង នៅវេលាម៉ោង១០នឹង៣០នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានចេញប្រតិបត្តិការជួយសង្គ្រោះ ក្មេងប្រុសខាងលើបានទាន់ពេលវេលា និងបានប្រគល់ជូនអាជ្ញាធរ អាណាព្យាបាលវិញដោយក្តីអំណរ ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការធិការយោធភូមិភាគទី០៥ បានវាយតម្លៃខ្ពស់ចំពោះការទទួលខុសត្រូវលើការងារអន្តរាគមន៍ មនុស្សធម៌នេះ ៕

Post navigation