Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្លាំងចម្រុះ រុះរើ​សំណង់​បំពាន​ដី​ចំណី​ព្រែក ដែល​ម្ចាស់​មិន​អនុវត្ត តាម​សេចក្តីជូនដំណឹង​

Views: 2

ដោយៈ បូកគោ / កំពត​: ដោយសារតែ​ម្ចាស់​ខកខាន មិនបាន​អនុវត្ត តាម​សេចក្តីជូនដំណឹង នាពេល​កន្លងមក កាលពី​រសៀល ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២ រដ្ឋបាល​ខេត្តកំពត បាន​ចុះ​រុះរើ​សំណង់​បំពាន​យក​ដី ចំណី​ព្រែក ស្ថិតក្នុង​ភូមិ​ជុំ​ក្រៀល ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ សម្រាប់​ជំហាន​ទីមួយ​។ រដ្ឋបាលខេត្ត បាន​រុះរើ​ស័ង្កសី ហ៊ុមព័ទ្ធ​ដី​ដែល​ម្ចាស់ បាន​ដាំ​ដំណាំ និង​ខ្ចូ​ស​ស្បូវ សម្រាប់​អង្គុយ​លម្ហែ​ប៉ុ​ណ្ពោះ​។ ចំណែក​របង​ថ្ម និង​សំណង់​គ្រឹះ រឹងមាំ មិនទាន់បាន​រុះរើ​នៅឡើយ​ទេ ពោលគឺ អាច​នឹង​ចាត់ការ នាពេល​ក្រោយ​។​

​លោក សេង សិរី​បុត្រ អភិបាលរង​ខេត្តកំពត បានបញ្ជាក់​ដូច្នេះ នៅពេល​លោក​បាន​ដឹកនាំ កម្លាំងចម្រុះ ចុះ​រុះរើ​សំណង់​បំពាន​យក​ដី ចំណី​ព្រែក​នោះ​។ លោក​បាន​មានប្រសាសន៍ ទៀតថាៈ ក្រោយពី​បាន​រុះរើ​រួចរាល់ រដ្ឋបាលខេត្ត នឹង​យក​តំបន់​នេះ បង្កើតជា​ឆ្នេរ និង​សួន​ធារ​ណៈ សម្រាប់​ភ្ញៀវ​មក​លម្ហែ​កម្សាន្ត​។​

​ទោះជា​បែបនេះ​ក្តី ក្រុមការងារ នៅ​មិនទាន់​បញ្ជាក់ថា ប្រភេទ​របង​គ្រឹះ និង​សំណង់​រឹងមាំ ជាច្រើន​កន្លែង ដែល​បាន​បាញ់ថ្នាំ​តម្រូវឱ្យ​រុះរើ​នោះ នឹង​ចាត់ការ​នាពេល​ណា​នោះឡើយ​។​

​សូម​រំលឹកថា ផ្អែក​តាម​សេចក្តីជូនដំណឹង លេខ​៤១២/២២ ស​.​ជ​.​ណ របស់​រដ្ឋបាល ស្រុក​ទឹក​ឈូក ចុះ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២២ មាន​ខ្លឹមសារ​ថាៈ កន្លងមក រដ្ឋបាល​ស្រុក ធ្លាប់​បានចេញ​សេចក្តីជូនដំណឹង រួចមកហើយ ពាក់ព័ន្ធ​ករណី​សាងសង់​ផ្ទះ ធ្វើ​របង សង់​ខ្ចូ​ស ចាក់ដី ដាំ​ដើមឈើ បំពាន​ចូល​ដី​ចំណី​ព្រែក និង​ព្រែក ស្ថិតនៅ​ភូមិ​កំពង់​កណ្តាល និង​ភូមិ​ជុំ​ក្រៀល ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ដោយ​តម្រូវ​ឲ្យ​ផ្អាក រាល់​សកម្មភាព​ទាំងអស់​។ ម្ល៉ោះហើយ នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២២ រដ្ឋបាលខេត្ត រួមទាំង​មន្ត្រី​នៃ​មន្ទីរជំនាញ ពាក់ព័ន្ធ នឹង​ចុះ​កាយ​អាចម៍ដី ដក​ដើមឈើ ក៏ដូចជា​សំណង់​ផ្សេងៗ ដែល​បាន​សង់​ចូល​ដី ចំណី​ព្រែក និង​ព្រែក​ទាំងនោះ​។​

​សេចក្តីជូនដំណឹង បានបញ្ជាក់​ផងដែរ​ថាៈ នៅមុន​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២២ បងប្អូន ប្រជាពលរដ្ឋ អាច​រុះរើ​ដោយ​ខ្លួនឯងបាន​។ ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​សាង សង់ផ្ទះ ខ្ចូ​ស របង ចាក់​អាចម៍ដី ដាំ​ដើមឈើ តាម​ដងព្រែក ចាប់ពី​ស្ពានថ្ម​កំពង់​ទ្រៀក រហូតដល់​ទីបញ្ជាការ​កងទ័ពជើងទឹក ស្ថិត​ក្នុងភូមិ​កំពង់​កណ្តាល និង​ភូមិ​ជុំ​ក្រៀល ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ អនុវត្តតាម​សេចក្តីជូនដំណឹង កុំបី​ខាន​។ ក្នុងករណី មិន​អនុវត្តតាម​ខ្លឹមសារ​ទាំងនេះ​ទេ រដ្ឋបាល​ស្រុក​ទឹកឈូ
​សហការ​ជាមួយ​រដ្ឋបាលខេត្ត ព្រមទាំង​មន្ទីរជំនាញ​ពាក់ព័ន្ធ​នឹង​ចុះ​រុះរើ​សំណង់ កាយ​អាចម៍ដី ព្រមទាំង​ដក​ដើមឈើ​ទាំងនោះ ចេញ ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត​ទ្រព្យសម្បត្តិ របស់​បងប្អូន​ប្រជាពលរដ្ឋ​ឡើយ​។ រីឯ​ការចំណាយ ក្នុងការ​រុះរើ​ផ្សេងៗ ជា​បន្ទុក​របស់​ប្រជាពលរដ្ឋ​ផ្ទាល់ ៕/V​

Post navigation