Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ និងឆែកឆេរត្រួតពិនិត្យ ទីតាំងទទួលបញ្ចាំ

Views: 7

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ អនុវត្តតាមបទបញ្ជាដ៏ ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជា និងប្រគល់ភារកិច្ចជូនលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងចូលរួមសហការពី កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដែលដឹកនាំបញ្ជាផ្ទាល់ដោយ លោកជា ពិសី អភិបាលខណ្ឌទួលគោក រួមទាំងមាន កិច្ចសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ និងលោក ង៉ែត សារ៉េត ជាក្រឡាបញ្ជីអមផង ព្រមទាំងកម្លាំងប្រតិបត្តិការចម្រុះ សរុប ១១០នាក់ ចុះអនុវត្តការងារនៅសង្កាត់ទាំង១០ ដូចខាងក្រោម៖

១-ឆែកឆេរ និងបង្ក្រាបទីតាំងទទួលបញ្ចាំគ្រប់ប្រភេទ សរុបចំនួន ៣ទីតាំង (ឃ្លាំង ២ទីតាំង ទទួលបញ្ចាំ ១ទីតាំង) នៅសង្កាត់ទឹកល្អកទី៣ ឃាត់ខ្លួន ១នាក់ ក្នុងនោះ ដកហូត (ទ្រព្យបញ្ចាំមិនប្រក្រតី) សរុបម៉ូតូចំនួន ១៤០ គ្រឿង, បញ្ជូនទៅរក្សាទុកនៅឃ្លាំង ក្រុមហ៊ុន OCIC ជ្រោយចង្វារ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់។

២-សង្កាត់ទាំង១០ បានចេញល្បាតទីតាំងល្បែងស៊ីសង សរុបចំនួន ១១៥ទីតាំង ដែលបញ្ឈប់សកម្មភាពជាស្ថាពរ៕ V / N

រូបភាពសកម្មភាព (​ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងចូលរួមសហការពី កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក )

Post navigation