Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្មករ និយោជិត ក្នុងវិស័យទេសចរណ៍ ចំនួន៣ ២២៣ នាក់ នឹងបើកប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាលលើកទី៨៩

Views: 1

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ កម្មករ និយោជិត ក្នុងវិស័យទេសចរណ៍ ចំនួន ៣.២២៣ នាក់ ដែលត្រូវបានព្យួរ កិច្ចសន្យាការងារ នឹងបានបើកប្រាក់ឧបត្ថម្ភពី កញ្ចប់វិធានការរបស់ រាជរដ្ឋាភិបាល លើកទី៨៩។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថាៈ កម្មករ និយោជិត ចំនួន ៣.២២៣ នាក់ នៃ សហគ្រាសទាំង៣៣ នៃវិស័យទេសចរណ៍ (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ) ដែលទទួល បានការអនុញ្ញាតព្យួរកិច្ចសន្យា ការងារស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់ រាជរដ្ឋាភិបាលជ្រាបថា ធនាគារវីង នឹងផ្ញើសារ អំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិ បាល ទៅលេខទូរសព្ទ ដែលបងប្អូនបានផ្ដល់មកឱ្យក្រសួង តាមរយៈរដ្ឋបាលសហគ្រាស នាពេលកន្លងមក។

ក្រសួង បានបន្តឱ្យដឹងថាៈ ចំពោះប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖ ១២១ ៥០០រៀល (៣០ ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងារ រយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ – ១៦២ ០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងារ រយៈពេល ចាប់ពី ២១ថ្ងៃ ដល់ ១ខែ។

ក្រសួងការងារ បានធ្វើការរំឮកថាៈ ធនាគារ វីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូន ខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ ថ្ងៃ បន្ទាប់ពីទទួលបានសារ តាមទូរសព្ទពីធនាគារ វីង ។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទ ដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុត។

សូមបញ្ជាក់ថា បងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវា ទៅភ្នាក់ងារវីងឡើយ ពេលបើកប្រាក់ ឧបត្ថម្ភនេះ ។ ក្នុងករណីបងប្អូនកម្មករ និយោជិត ដែលបម្រើការងារ នៅសហគ្រាសទាំង ៣៣ នេះ មិនបានទទួលសារទូរសព្ទ ពីធនាគារវីងនោះ សូមបងប្អូនទំនាក់ទំនងសួរ ព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាព លេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលសហគ្រាសរបស់ ខ្លួន។ ក្រសួង នឹងបន្តជូនដំណឹងដល់បងប្អូនកម្មករ សហគ្រាសដទៃផ្សេងទៀត អំពីការបើក ផ្តល់ប្រាក់ឧបត្ថម្ភនេះ ៕ V / N

Post navigation