Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្មករក្រឡុកស៊ីម៉ង់ត៍ម្នាក់ធ្លាក់ពីលើអគារកម្ពស់ជាង១០ម៉ែត្របណ្តាលឱ្យស្លាប់

Views: 2

ដោយ:សុខុម/មណ្ឌលគិរី: កម្មករក្រឡមកស៊ីម៉ង់ត៍ ម្នាក់ភ្លាត់ស្នៀតខុសបច្ចេកទេសបានធ្លាក់ពីលើអគារសាងសង់ផ្ទះមានកម្ពស់ជាង ១០ម៉ែត្រមកដីបានស្លាប់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យខេត្តមណ្ឌលគិរី។
គ្រោះអកុសលនោះបានកើតឡើងកាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃទី៧ ខែកុម្ភៈឆ្នាំ ២០២៣ស្ថិតនៅភូមិចំការតែសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះដែលបាត់បង់ជីវិតនោះឈ្មោះ ចិនសុខនីភេទប្រុសអាយុ៣១ ឆ្នាំជាកម្មករក្រឡុកស៊ីម៉ង់ឱ្យក្រុមហ៊ុនយីហោឆៃលី។មុនពេលស្លាប់មានទីលំនៅឃុំព្រែកល្វាស្រុកព្រែកកប្បាសខេត្តតាកែវបច្ចុប្បន្នស្នាក់នៅភូមិចំការតែសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យ។ម្ចាស់ផ្ទះកំពុងសាងសង់ឈ្មោះអ៊ិន ស៊ាងអ៊ីម ស្ថិតនៅភូមិចំការតែសង្កាត់ស្ពានមានជ័យ។

ប្រភពខាងលើបានឱ្យដឹងទៀតថាកម្មករក្រឡុកស៊ីម៉ង់ត៍ចំនួនបីនាក់បានឡើងទៅបញ្ជាទុយោចាក់បេតុងប្លង់សេ។ពេលកំពុងចាក់បេតុងប្លង់សេនៅលើអគារមានកម្ពស់១៣ម៉ែត្រក៏ស្រាប់តែទុយោក្រឡុកស៊ីម៉ង់ត៍ស្ទះ។ពេលនោះកម្មករក្រឡុកស៊ីម៉ង់ត៍នាំគ្នាសម្រួលឲ្យដំណើរការដោយមិននឹកស្មានថាផ្ទុះទុយោធ្លាយស៊ីម៉ង់ត៍បុកត្រូវចំកម្មករម្នាក់បណ្ដាលឲ្យរបូតដៃធ្លាក់ពីលើអាគារមកដីរបួសធ្ងន់ក្រោយមកបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ៕សរន / N

Post navigation