Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​កម្មករសំណង់​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​របួសធ្ងន់ ក្នុង​ហេតុការណ៍​បាក់​ប្លង់​សេ​ថ្មី​

Views: 8

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ កម្មករសំណង់​ម្នាក់ បាន​ស្លាប់ និង​ម្នាក់ទៀត រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​បាក់​ប្លង់​សេ​សង្កត់​លើ ។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា ម៉ោង ៩​និង​៣០​នាទី ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២ នេះ ស្ថិតនៅក្នុង​ដីឡូត៍​មួយកន្លែង មាន​របង​ព័ទ្ធ​ជុំជិត តាម​ផ្លូវលំ ក្នុងភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា ក្នុង​ហេតុការណ៍​នេះ រថយន្ត​សង្គ្រោះ បាន​ដឹក​ជនរងគ្រោះ​ម្នាក់ ទៅ​មន្ទីរពេទ្យ​ភ្លាមៗ នៅសល់តែ​សព​ជនរងគ្រោះ​ម្នាក់ កប់​ក្រោម​គំនរ​ដែក រហូតដល់​វេលា​ម៉ោង ១២​និង​៣០​នាទី រសៀល ថ្ងៃ​ដដែល ទើប​ភ្ញាក់ផ្អើល សមត្ថកិច្ច ចុះទៅពិនិត្យ ។​

​ទោះជា​យ៉ាងណាក្តី នៅ​កន្លែងកើតហេតុ ម្ចាស់​ទីតាំង​សំណង់ បិទទ្វារ​ជិត មិន​អនុញ្ញាត ឲ្យ​នរណា​ចូល ក្រៅពី​សមត្ថកិច្ច ។​

​តែបើ​តាម​ប្រភពពី​កម្មករ បាន​ឲ្យ​ដឹងថាៈ មុន​កើតហេតុ សំណង់​អគារ ខាងលើ ចាក់​ប្លង់​សេ ផ្នែក​ខាងមុខ ដោយ​ប្រើ​ជ​ន្ទ​ល់​ដែក បេតុង​ប្លង់​សេ បាន​ចាក់​រួចរាល់​ហើយ កម្មករ​ម្នាក់ បាន​ចុះមក​ក្រោម នៅតែ​ម្នាក់ បន្ត​វី​បេតុង ពង្រាប​ឲ្យ​ស្មើ កំពុងតែ​វី​សុ​ី​ម៉​ង់​ត៍ នៅលើ​ប្លង់​សេ ទើប​ចាក់​រួច ស្រាប់តែ​ប្លង់​សេ​នោះ បាន​បាក់​ធ្លាក់ សង្កត់​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ។​

​ក្រោយ​កើតហេតុ​ភ្លាមៗ កម្មករ របួស​ម្នាក់ ត្រូវបាន​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ នៅសល់តែ សព​ជនរងគ្រោះ ត្រូវបាន​រើកកាយ​យកចេញ រហូតដល់​ថ្ងៃរសៀល ទើប​ធ្លាយ​រឿង បង្ក​ឲ្យ​ភ្ញាក់ផ្អើល សមត្ថកិច្ច​ចុះទៅពិនិត្យ​កោសល្យវិច័យ​។ ក្រោយ​កើតហេតុ សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច ប្រគល់ឱ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕/V​

Post navigation