Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កំណាត់ផ្លូវប្របមាត់ស្ទឹងសង្កែ ជាច្រើនរយម៉ែត្រ បិទផ្អាកការឆ្លងកាត់រថយន្តធុនធំ ក្រោយជំនន់ហក់ឡើងខ្ពស់

Views: 4

ដោយៈ ភ្នំខៀវ / បាត់ដំបងៈ កំណាត់ផ្លូវថ្នល់ខេត្ត ប្របមាត់ស្ទឹងសង្កែ ជាច្រើនរយម៉ែត្រ បានបិទផ្អាក ហាមមិនឲ្យរថយន្តធុនធំ បើកឆ្លងកាត់ ក្រោយជំនន់ហក់ឡើងខ្ពស់ ជិតស្មើនឹងតួផ្លូវនោះ។

សមត្ថកិច្ចប្រចាំការនៅទីតាំងបិទផ្លូវបណ្តោះអាសន្ន បានឲ្យដឹងថាៈ ស្ថានភាពទឹកជំនន់ បានជន់ឡើងខ្ពស់ ពិសេសនៅតាមបណ្តោយមាត់ស្ទឹងសង្កែ ត្រើយខាងកើត ទើបនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នេះ អាជ្ញាធរ រួមជាមួយនឹងកម្លាំងសមត្ថកិច្ច បង្ខំចិត្តបិទនៅតាមកំណាត់ផ្លូវមួយចំនួន ក៏ដូចជាទីតាំងខ្លះទៀត ត្រូវបានរាយខ្សែ និងចងបណ្តោងដបព៌ណ ជាសញ្ញាឲ្យគ្រប់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ ត្រូវបង្កើនការប្រុងប្រយ័ត្ន។

ប្រភពដដែល បានបន្តថាៈ ការចុះបិទផ្លូវត្រង់ចំណុចច្រាំងបាក់នេះ ដោយសារជំនន់ ទឹកភ្លៀង ហូរចាក់ពីផ្នែកខាងលើ កើនឡើងខ្ពស់ជិត ១៤ ម៉ែត្រ និងជិតឡើងដល់ តួផ្លូវថ្នល់ ប្របមាត់ស្ទឹងសង្កែ។

កំណាត់ផ្លូវដែលបិទផ្អាកការចរាចរណ៍ នូវរថយន្តធុនធំនេះ មានប្រវែងជាច្រើនរយម៉ែត្រ ឋិតក្នុងភូមិនរា២ ឃុំនរា ស្រុកសង្កែ  ត្រង់ចំណុចភូមិសុភី១ ក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង និងកំណាត់ផ្លូវជាច្រើន រយម៉ែត្រទៀត នៅប៉ែកខាងក្រោម។

នៅព្រឹកថ្ងៃទី៥ ខែតុលា ដដែលនេះដែរ ជំនន់ទឹកស្ទឹង បានជន់ឡើងហូរចាក់ចូលព្រែក ជាបណ្តើរៗហើយ រួមទាំងប៉ះពាល់ផ្លូវភូមិ លំនៅដ្ឋានរបស់ពលរដ្ឋជាច្រើនខ្នង និង បានបង្កការជន់លិចផ្សារបឹងឈូក កណ្តាលក្រុងបាត់ដំបង ផងដែរ ដោយសារទឹកជំនន់ ហូរបុកខ្លាំង តាមប្រព័ន្ធលូនានា៕/V-PC

Post navigation