Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កង​នគរបាល​ចម្រុះ ជួយ​សម្រួល​ចរាចរណ៍ ជូន​ប្រជាពលរដ្ឋ និង​ច្រក​ដី​ដាក់​កា​រ៉ុង ធ្វើ​ទំនប់​ទប់ទឹក ដែល​កំពុង​ជន់​លិច​ផ្លូវ​

Views: 9

ដោយៈ ប​.​ជ័យ / បន្ទាយមានជ័យ​: នគរបាល​ស្រុក​ភ្នំស្រុក សហការ​ជាមួយ​មន្ត្រី​ជំនាញ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ រួមជាមួយ​អាជ្ញាធរ​ដែនដី​ស្រុក ឃុំ ភូមិ បាន​ចុះ​កាយ​ប្រឡាយ​រំដោះ​ទឹកជំនន់ នៅ​ចំណុច​ខាងលិច​សាលាបឋមសិក្សា​ជ័យ​ឧ​ត្ត​ម និង​ជួយ​សម្រួល​ចរាចរណ៍ ជូន​ប្រជាពលរដ្ឋ តាម​បណ្តោយ​ផ្លូវ​កៅស៊ូ (268A ភ្នំស្រុក ព្រៃ​មាន់​) ដែល​កំពុង​រង​ការលិចលង់ ដោយសារ​ទឹកជំនន់​។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ បាន​បញ្ជូន​កម្លាំង​នគរបាល ជាច្រើន​នាក់ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក និង​ប៉ុ​ស្ត៍​រដ្ឋបាល​ភ្នំ​ដី ទៅ​ចូលរួម ច្រក​ដី​ដាក់​កា​រ៉ុង បិទ​ទំនប់ទឹក​ផ្លូវ​ចូល ភូមិ​ស្ពាន​ក្មេង ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក​។

​ទន្ទឹមគ្នា​នោះដែរ កម្លាំង​នគរបាល​មួយចំនួន បន្ត​យាមល្បាត និង​ទ្រោល​សភាពការណ៍ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ជូន​ប្រជាជន និង​ត្រៀមកម្លាំង សម្ភារ មធ្យោបាយ រួចជាស្រេច ត្រៀមចាំ​អន្តរាគមន៍ ក្នុងករណី​មាន​ហេតុ​ការ​អាសន្ន​កើតឡើង​ជាយថាហេតុ​៕ V / N

Post navigation