Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កងកម្លាំង​អាម៉េរិក​ជា​អ្នកការពារ​ផ្ទៃមេឃ​របស់​កាតា​អំឡុងវើល​ខា​ប់​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ខណៈ​អ្នកគាំទ្រ​វើល​ខាប់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​កំពុង​ចូល​មើល​ពេញៗ​ក្នុង​កីឡដ្ឋាន​នៅ​ទូទាំង​ប្រទេស​កាតា ទាហាន​អាម៉េរិក​ប្រហែល ៨.០០០ នាក់ ដែល​ឈរជើង​នៅក្បែរនោះ បាន​ត្រួតពិនិត្យ​ដែនអាកាស​តំបន់​មជ្ឈិមបូព៌ា​ដ៏​ចលាចល​ពី​មូលដ្ឋាន​ដ៏​សំខាន់ ដែល​គ្រប់គ្រង​ដោយ​ប្រទេស​សម្បូរ​ថាមពល​មួយ​នេះ​។​

​សាងសង់​នៅលើ​វាល​ខ្សាច់​រាបស្មើ​ស្ថិតនៅ​ចម្ងាយ​ប្រហែល​៣០​គីឡូម៉ែត្រ​ពី​ភាគ​និរតី​នៃ​រដ្ឋធានី​ដូ​ហា ប្រទេស​កាតា មូលដ្ឋាន​ទ័ពអាកាស​អាល់​យូ​ដេ​អ៊ីត (Al-Udeid)​ធ្លាប់​ត្រូវបាន​ចាត់ទុកជា​មូលដ្ឋាន​​ដ៏​រសើប​ខ្លាំង​មួយ ដែល​មន្ត្រី​យោធា​អាម៉េរិក​បាន​កំណត់​ថា​វា​គ្រាន់តែ​ជា​កន្លែង​មួយ “​នៅ​អាស៊ី​ភាគ​និរតី​” ប៉ុណ្ណោះ​។​

​សព្វថ្ងៃនេះ មជ្ឈមណ្ឌល​ដ៏​ធំ​ទូលាយ​នេះ​គឺជា​ត្បូង​យុទ្ធសាស្ត្រ​របស់​កាតា ដែល​បង្ហាញ​ពី​ភាព​ជា​ដៃគូ​សន្តិសុខ​ដ៏​តឹងរ៉ឹង​របស់​រដ្ឋ​ឈូង​សមុទ្រ​អារ៉ាប់​មួយ​នេះ​ជាមួយ​សហរដ្ឋ​អាម៉េរិក​ដែល​ឥឡូវ​នេះ​បាន​ចាត់​​ទុក​រដ្ឋាភិបាល​ក្រុង​ដូ​ហា​ជា​សម្ពន្ធមិត្ត​មិនមែន​ណា​តូ​ដ៏​សំខាន់​។​

​នៅ​ចំណុច​ខ្ពស់​បំផុត​នៃ​សង្គ្រាម​របស់​សហរដ្ឋ​អាម៉េរិក​នៅ​អា​ហ្វ​ហ្គានី​ស្ថាន អ៊ីរ៉ាក់ និង​ស៊ី​រី ទាហាន​ជាង ១០.០០០ នាក់​បាន​ហៅ​មូលដ្ឋានទ័ព​និង​ទីតាំង​ផ្សេងទៀត​នៅក្នុង​ប្រទេស​កាតា​ជា​ផ្ទះ​របស់​ពួកគេ​។ ចំនួន​ទាហាន​បាន​ថយចុះ​មួយ​ភាគ​ប្រាំ​ចាប់តាំងពី​រដ្ឋបាល​លោកបៃ​ដិនបាន​ចាប់ផ្តើមដ​កកងកម្លាំង​មួយចំនួ​ន​ពី​មជ្ឈិមបូព៌ា​ក្នុង​ការរៀបចំ​សម្រាប់​អ្វី​ដែល​គេ​ហៅ​ថា​ការប្រកួតប្រជែង​រវាង​មហាអំណាច ដែល​កំពុង​កើតមាន​ជាមួយ​ចិន​និង​រុស្ស៊ី​។​

​ប៉ុន្តែ​កាតា​នៅតែ​បន្ត​ចាក់​លុយ​ចូល​ទៅក្នុង​មូលដ្ឋាន​នេះ គឺ​ជាង ៨ ពាន់​លាន​ដុល្លារ​ចាប់តាំងពី​ឆ្នាំ ២០០៣​។ ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​កាលពី​ថ្ងៃ​សុក្រ​ទី​២​ធ្នូ អ្នកកាសែត​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press បានឃើញ​បន្ទាយ​និង​សាល​បរិភោគ​អាហារ​ថ្មីៗ ខណៈ​ទាហានជើងអាកាស​ពិភាក្សាគ្នា​អំពី​ការកែលម្អ​ផ្សេងទៀត​នៅ​មូលដ្ឋាន​។ ហើយ​ក្រុម​កងទ័ពអាកាស​បាន​និយាយថា ការបង្កើត​ក្រុម​ការងារ​ថ្មី​ផ្តោត​លើ​ដ្រូ​ន​និង​បច្ចេកវិជ្ជា​ក្រៅ​សមរភូមិ​ផ្សេងទៀត​នៅ​មូលដ្ឋាន​អាល់​យូ​ដេ​អ៊ីត​បានបង្ហាញ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​បន្ត​នៅ​ទីនោះ បើទោះបីជា​មាន​ការបារម្ភ​អំពី​ការ​ដកទ័ព​ចេញក៏​ដោយ​។​

​វរសេនីយ៍ទោ អេ​រីន ព្រីល​ឡា (Erin Brilla) នៃ​កងទ័ពអាកាស​អាម៉េរិក​បាន​ប្រាប់ AP ថា “​មាន​ការប្តេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​ពី​កងទ័ពអាកាស​អាម៉េរិក​ចំពោះ​តំបន់​នេះ​។ យើង​កំពុង​ស្នាក់​នៅ​ទីនេះ​ក្នុង​សមត្ថភាព​ដ៏​មាន​ស្ថិរភាព​”៕

​កងទ័ព​អាម៉េរិក ៨.០០០ នាក់​ឈរជើង​ការពារ​ដែនអាកាស​កាតា​អំឡុងវើល​ខា​ប់​

Post navigation