Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កងកម្លាំង​អ៊ុយ​ក្រែន​ទម្លុះ​ខ្សែការពារ​រុស្ស៊ី​នៅ​ភាគ​ខាងត្បូង​ហើយបន្ត​រុលចូល​ភាគ​ខាងកើត​

Views: 10

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កងកម្លាំង​អ៊ុយ​ក្រែន​បាន​ទម្លុះ​ខ្សែការពារ​រុស្ស៊ី​នៅ​ភាគខាងត្បូង​ប្រទេស​នៅ​ពេល​បន្ត​រុលទៅមុខ​នៅ​ភាគ​ខាងកើត ដោយ​វាយ​ចាប់​យក​ទឹកដី​បន្ថែម​ទៀត​មក​វិញ នៅក្នុង​​តំបន់​ដែល​រុស្ស៊ី​ទើប​កាត់​យក​ដាក់​ជា​ផ្នែក​នៃ​ទឹកដី​របស់​ខ្លួន ហើយ​គំរាម​ខ្សែ​ផ្គត់ផ្គង់​របស់​ទាហាន​រុស្ស៊ី​។​

​ដោយ​ទម្លុះទម្លាយ​ខ្សែការពារ​ធំ​បំផុត​នៅ​ភាគខាងត្បូង​ចាប់តាំងពី​សង្គ្រាម​ចាប់ផ្តើម កងកម្លាំង​អ៊ុយ​ក្រែន​បាន​វាយ​ចាប់​យក​មក​វិញ​ភូមិ​ជាច្រើន​នៅ​តាម​ទន្លេ​ដ្នី​ប្រូ​(Dnipro)​កាលពី​ថ្ងៃ​ចន្ទ នេះ​បើ​តាម​​ការបញ្ជាក់​ពី​មន្ត្រី​អ៊ុ​យក្រែន​។​

​បញ្ជាការ​ភាគខាងត្បូង​អ៊ុយ​ក្រែន​បាន​និយាយថា កងកម្លាំង​អ៊ុយ​ក្រែន​នៅ​ភាគ​ខាងត្បូង​បាន​បំផ្លាញ​រថក្រោះ​រុស្ស៊ី​៣១​គ្រឿង​និង​យាន​បាញ់​រ៉ុក្កែត​មួយ ។

​ជ័យជម្នះ​នៅ​ភាគខាងត្បូង​ឆ្លុះបញ្ចាំង​ការ​វាយ​រុលទៅមុខ​កាលពី​ពេល​ថ្មីៗ​របស់​កងកម្លាំង​អ៊ុយ​ក្រែន​នៅ​ភាគ​ខាងកើត ទោះជា​ក្នុងពេល​រុស្ស៊ី​ដាក់​តំបន់​ទាំងនោះ​ជា​ឧបសម្ពន្ធ​របស់​ខ្លួន បញ្ជា​កំណែន​ទ័ព​ថ្មី​​និង​គំរាម​ប្រើ​នុយក្លេអ៊ែរ​ក្តី​។​អ៊ុយ​ក្រែន​បានធ្វើកា​ររុលទៅមុខ​ដ៏​សំខាន់​នៅ​តំបន់​ពីរ​ក្នុងចំណោម​តំបន់​បួន ដែល​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​រៀបចំ​ធ្វើ​ប្រជាមតិ​និង​ដាក់បញ្ចូល​ពួកវា​ជា​ផ្នែក​នៃ​ទឹកដី​រុស្ស៊ី​។​

​ប្រធានាធិបតី​អ៊ុ​យក្រែន លោក​វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី បាន​និយាយថា កងទ័ព​អ៊ុយ​ក្រែន​បាន​ចាប់​យក​មក​វិញ​ទីប្រជុំជន​ជាច្រើនក្នុង​តំបន់​មួយចំនួន ហើយ​ការប្រយុទ្ធ​គ្នា​ក៏​កំពុង​កើតមាន​នៅ​ផ្នែក​ជាច្រើន​តាម​​រណសិរ្ស​ជួរមុខ​។​

​នៅ​ភាគខាងត្បូង ទាហាន​អ៊ុយ​ក្រែន​បាន​ចាប់​យក​មក​វិញ​ទីប្រជុំជន ឌូ​ត​ចា​នី​(Dudchany)​តាម​មាត់​ទន្លេ​ដ្នី​ប្រូ ។​ការ​រុលទៅមុខ​នៅ​ប៉ែក​ខាងត្បូង​ប្រទេស​ផ្តោត​លើ​ខ្សែ​ផ្គត់ផ្គង់​សំរាប់​ទាហាន​រុស្ស៊ី​ប្រមាណ​២៥.០០០​នាក់​នៅ​តាម​មាត់​ទន្លេ​ដ្នី​ប្រូ នៅពេល​កងកម្លាំង​អ៊ុយ​ក្រែន​បាន​បំផ្លាញ​ស្ពានដ៏សំខាន់​ឆ្លងទន្លេ​នេះ​មួយ​ដោយ​បង្ខំ​អោយ​កងកម្លាំង​រុស្ស៊ី​ប្រើ​ស្ពានដែក​បណ្តោះអាសន្ន​៕

​កងកម្លាំង​អ៊ុយ​ក្រែន​ទម្លុះ​ខ្សែការពារ​រុស្ស៊ី​នៅ​ភាគ​ខាងត្បូង​ហើយ​រុលចូល​ភាគ​ខាងកើត​

Post navigation