Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្នុង​ប្រតិបត្តិ​ការបង្ក្រាប រយៈពេល ១៧ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១៥ ខែកញ្ញា ដល់​ថ្ងៃទី ១ ខែតុលា ឆ្នាំ​២០២២ សមត្ថកិច្ច​នៅ​ទូទាំងប្រទេស បាន​បង្ក្រាប ទីតាំង​ល្បែងស៊ីសង ខុសច្បាប់​គ្រប់​ប្រភេទ ទាំង ២៥ រាជធានី ខេត្ត បាន​ប្រមាណ​ជាង ៩.០០០ ទីតាំង និង​មនុស្ស​ជាង ១​ម៉ឺន ៣​ពាន់​នាក់ ត្រូវបាន​ឃាត់ខ្លួន ក្នុងនោះ មាន មួយចំនួន ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា និង​មួយចំនួនទៀត ចាត់វិធានការ​ច្បាប់ ដោយ​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់​។ នេះ​បើតាម​ការបញ្ជាក់​របស់ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២២​។​

Views: 1

លោក​សន្តិ​បណ្ឌិត សុខ ផល ៖ សមត្ថកិច្ច បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ បាន​ជាង ៩​ពាន់​ទីតាំង និង​ឃាត់ខ្លួន​មនុស្ស​ជាង ១ ម៉ឺន​នាក់​
​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប រយៈពេល ១៧ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១៥ ខែកញ្ញា ដល់​ថ្ងៃទី ១ ខែតុលា ឆ្នាំ​២០២២ សមត្ថកិច្ច​នៅ​ទូទាំងប្រទេស បាន​បង្ក្រាប ទីតាំង​ល្បែងស៊ីសង ខុសច្បាប់​គ្រប់​ប្រភេទ ទាំង ២៥ រាជធានី ខេត្ត បាន​ប្រមាណ​ជាង ៩.០០០ ទីតាំង និង​មនុស្ស​ជាង ១​ម៉ឺន ៣​ពាន់​នាក់ ត្រូវបាន​ឃាត់ខ្លួន ក្នុងនោះ មាន មួយចំនួន ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា និង​មួយចំនួនទៀត ចាត់វិធានការ​ច្បាប់ ដោយ​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់​។ នេះ​បើតាម​ការបញ្ជាក់​របស់ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២២​។​

​លោក​សន្តិ​បណ្ឌិត សុខ ផល ប្រធាន​ក្រុមការងារ​បង្ក្រាប​ការលេង​ល្បែងស៊ីសង ខុសច្បាប់​គ្រប់​ប្រភេទ បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​១ ខែតុលា នេះ​ថាៈ លទ្ធផល​បង្ក្រាប​ការលេង​ល្បែងស៊ីសង ខុសច្បាប់​គ្រប់​ប្រភេទ ទាំង ២៥ រាជធានី ខេត្ត កិត​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ សមត្ថកិច្ច បង្ក្រាបបាន ៩.០០០ ទីតាំង ឃាត់ខ្លួន​មនុស្ស​ចំនួន ១៣.០៣២ នាក់ ក្នុងនោះ ស្រី​ចំនួន ៥.៥៨៩ នាក់ ដោយ​ក្នុងនោះ ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា ចំនួន ១២.៧៨៦ នាក់ ក្នុងនោះ​ស្រី ៥.៤៩៤ នាក់ និង​បញ្ជូនទៅ​តុលាការ ចំនួន ២៤៦ នាក់ ក្នុងនោះ​ស្រី ៩៥ នាក់​។​

​សូមជម្រាបថា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាល​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ បានចេញ​លិខិត​បង្គាប់​ការចាត់តាំង​លោក សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដឹកនាំ​ក្រុមការងារ ដើម្បី​សហការ បង្ក្រាប​ល្បែងស៊ីសង ខុសច្បាប់​គ្រប់​ប្រភេទ ទូទាំងប្រទេស​។ លិខិត​បង្គាប់ការ​នេះ មាន ប្រសិទ្ធិភាព​អនុវត្ត​ចាប់ពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ រហូតដល់​ថ្ងៃ​បញ្ចប់​បេសកកម្ម​។
​ចំណែក​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២២ បានចេញ​សេចក្តីសម្រេច ស្តីពី​ការបង្កើត​ក្រុម ការងារ​បង្ក្រាប​ការលេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​។
​ការចេញ​សេចក្តីសម្រេច​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ស្នើសុំ​ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ ក្រុមការងារ​នេះ មាន​សមាសភាព ចំនួន ១១​រូប ដោយ​ក្នុងនោះ​មាន​ប្រធាន ១​រូប គឺ​លោក សុខ ផល និង​អនុប្រធាន ២​រូប គឺ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន និង​លោក នៅ លក្ខិណា រួមទាំង​សមាជិក​ចំនួន ៩​រូប​។

​នៅក្នុង​សេចក្តីសម្រេច បានបញ្ជាក់​ថាៈ ក្រុមការងារ​បង្ក្រាប​ការលេង​ល្បែងស៊ីសង​ខុស ច្បាប់​គ្រប់​ប្រភេទ មាន​តួនាទី ភារកិច្ច ដូចជា រៀបចំ​ផែនការ វិធានការ គោលការណ៍ ណែនាំ ដើម្បីឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់​។ អនុវត្ត​បង្ក្រាប​នូវ​រាល់ ការលេង​ល្បែងស៊ីសង ខុសច្បាប់​គ្រប់​ប្រភេទ សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ទាំង​នៅ​ថ្នាក់ជាតិ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​ចាត់វិធានការ បង្ក្រាប​នូវ​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់ ចាត់វិធានការ​ឱ្យ ស៊ើបអង្កេត​ស្រាវជ្រាវ រក​នូវ​អត្ថិភាព​នៃ​បទល្មើស​ជួញដូរ​មនុស្ស ជួញដូរ​កម្លាំង ពលកម្ម អាជីវកម្ម​ផ្លូវភេទ និង​បទល្មើស​សម្អាត​ប្រាក់ ព្រមទាំង​បទល្មើស​ផ្សេងៗ​ទៀត​ដែល បាន​ប្រព្រឹត្ត នៅក្នុង​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់​ទាំងនោះ ដើម្បី​សហការ​ចាត់វិធានការ បង្ក្រាប​បទល្មើស​ទាំងនោះ តាមច្បាប់​ជា​ធរមាន​៕/V​

Post navigation