Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្នុង​សុន្ទរកថា​រដ្ឋ​សហភាព លោកបៃ​ដិន​ប្តេជ្ញា​ការពារ​អាម៉េរិក​ប្រឆាំង​នឹង​ការគំរាមកំហែង​របស់​ចិន​ចំពោះ​អធិបតេយ្យភាព​

Views: 8

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ប្រធានាធិបតី ចូ បៃ​ដិន បាន​និយាយថា សហរដ្ឋ​អាម៉េរិក​នឹង​សហការ​ជាមួយ​ចិន​ត្រង់​កន្លែង​ដែល​ខ្លួន​អាច​ធ្វើបាន ប៉ុន្តែ​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន “​ដូចដែល​យើង​បានបញ្ជាក់​យ៉ាងច្បាស់​កាលពី​សប្តាហ៍​មុន​”​។​

​លោកបៃ​ដិនបាន​និយាយ​ក្នុង​សុន្ទរកថារ​ដ្ឋ​សហភាព​របស់លោក​កាលពី​ថ្ងៃ​អង្គារ​ទី​៧​កុម្ភៈ​ថា “​ខ្ញុំ​ប្តេជ្ញា​ធ្វើការ​ជាមួយ​ចិន​ត្រង់​កន្លែង​ដែល​ខ្លួន​អាច​ជំរុញ​ផលប្រយោជន៍​អាម៉េរិក​និង​ផ្តល់​ផលប្រយោជន៍​​ដល់​ពិភពលោក​។ ប៉ុន្តែ​កុំ​សាង​កំហុស ៖ ដូចដែល​យើង​បានបញ្ជាក់​យ៉ាងច្បាស់​កាលពី​សប្តាហ៍​មុន ប្រសិនបើ​ចិន​គំរាម​ដល់​អធិបតេយ្យភាព​របស់​យើង​យើង​នឹង​ធ្វើ​សកម្មភាព​ដើម្បី​ការពារ​ប្រទេស​របស់​​យើង​។ ហើយ​យើង​បាន​ធ្វើ​មែន​”​។​

​វា​ជា​ការនិយាយ​ដោយ​ប្រយោល​ចំពោះ​ការរំខាន​ជុំវិញ​បា​ឡុង​ចារកម្ម​ចិន ដែល​បាន​ឆ្លងកាត់​ទឹកដី​អាម៉េរិក​មុន​ពេល​វា​ត្រូវ​បាន​បាញ់​ទម្លាក់​។​

​ជាមួយ​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ប៉េកាំង​កំពុង​កើនឡើង​ខ្ពស់​លើ​បញ្ហា​នេះ លោកបៃ​ដិនបាន​ប្រើ​វិធីសាស្ត្រ​ថ្នមសម្តី​នៅក្នុង​សុន្ទរកថា​របស់​គាត់​ដោយ​និយាយ​នៅក្នុង​អត្ថបទ​​ដែល​បាន​រៀបចំ​ទុកជា​មុន​របស់​គាត់​ថា សហរដ្ឋ​អាម៉េរិក​ស្ថិតក្នុង “​ទីតាំង​ខ្លាំង​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ចិន​ឬ​នរណា​ផ្សេង​ទៀត​នៅក្នុង​ពិភពលោក​”​។​

​លោកបៃ​ដិន​មិន​បាន​និយាយចំៗ​អំពី​បា​ឡុង​ឬ​ការអះអាង​របស់​អាម៉េរិក​ថា​វា​ជា​បា​ឡុង​ចារកម្ម​នោះទេ​។​

​ទោះយ៉ាងណា ជម្លោះ​នេះ​បាន​បង្ក​ឱ្យមាន​ទំនាស់​កា​រទូ​ត​និង​បង្ខំ​ឱ្យ​រដ្ឋមន្ត្រី​ការបរទេស លោក អ៊ែ​ថូនី ប្លីង​កិន ពន្យារពេល​ដំណើរ​ទស្សនកិច្ច​ដែល​បាន​គ្រោងទុក​ទៅ​កាន់​ទីក្រុង​ប៉េកាំង​។​

​យន្តហោះ​ចម្បាំង​អាម៉េរិក​មួយ​គ្រឿង​បាន​បាញ់​ធ្លាក់​បា​ឡុង​នេះ​កាលពី​ថ្ងៃ​សៅរ៍​លើ​មហាសមុទ្រ​នៃ​រដ្ឋ​សៅ​ខា​រ៉ូ​ឡាយណា (South Carolina) ។​

​សុន្ទរកថា​នេះ​គឺ​ស្រប​តាម​វិធីសាស្ត្រ​បើកទូលាយ​របស់​លោកបៃ​ដិន​។​

​លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា ឧបទ្ទវហេតុ​បា​ឡុង​នេះ​មិនបាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​អាម៉េរិក​និង​ចិន​ចុះ​ខ្សោយ​ទេ ហើយ​បាន​សម្រាល​អំពី​ការធ្វើ​ចារកម្ម​របស់​ចិន ដោយ​និយាយថា វា​ជា “​អ្វី​ដែល​គេ​រំពឹង​ទុក​ពី​ប្រទេស​ចិន​”៕

លោកបៃ​ដិននិយាយ​ក្នុង​សុន្ទរកថារ​ដ្ឋ​សហភាព​នៅ​រដ្ឋសភាជាតិ​កាលពី​ថ្ងៃទី ៧ កុម្ភៈ ឆ្នាំ​២០២៣​

Post navigation