Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​នៅ​ប្រទេស​ចិន រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង​ព្យាយាម​ធានា​ដល់​ទីក្រុង​ប៉េកាំង​ឡើងវិញ​

Views: 3

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង​លោក ផាក ជីន (Park Jin) ធ្វើ​ទស្សនកិច្ច​លើកដំបូង​ទៅកាន់​ប្រទេស​ចិន​នៅ​ថ្ងៃ​ចន្ទ ទី​៨ សីហា​នេះ​ខណៈ​រដ្ឋាភិបាល​​របស់​ប្រធានាធិបតី យូ​ន ស៊ុក​យ៉ូល (Yoon Suk-yeol) ព្យាយាម​ធានា​ឡើង​វិញ​ដល់​ទីក្រុង​ប៉េកាំង​អំពី​ទំនាក់ទំនង​របស់​ពួកគេ​ទោះបីជា​ទីក្រុង​សេ​អ៊ូ​ល​មាន​ទំនាក់ទំនង​កាន់តែខ្លាំង​ជាមួយ​​សហរដ្ឋ​អាម៉េរិក និង​ភាព​តានតឹង​ជុំវិញ​កោះ​តៃវ៉ាន់​ក៏ដោយ​។​

​ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​និយាយថា លោក​ផាក​គ្រោង​នឹង​ស្នាក់​នៅ​រយៈពេល​បី​ថ្ងៃ​នៅ​ទីក្រុង​កំពង់ផែ ឈី​ងតាវ (Qingdao) ភាគ​ខាងកើត​ដែល​ក្នុងអំឡុង​នោះ​លោក​នឹង​ជួបពិភាក្សា​​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក វ៉ាង យី​។ លោក​ផាក​គឺជា​មន្ត្រី​ជាន់ខ្ពស់​ដំបូង​គេ​ដែល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​ចាប់តាំងពី​លោក​យូ​ន​ចូលកាន់​តំណែង​កាលពី​ខែ​ឧសភា​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ធ្វើឡើង​បន្ទាប់​ពី​ទីក្រុង​ប៉េកាំ​ង​បាន​សម្តែង​ការ​ខឹងសម្បា​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​អាម៉េរិក លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី នៅ​កោះ​តៃវ៉ាន់​កាលពី​សប្តាហ៍​មុន​។

​លោក​យូ​ន​បាន​ប្រឈម​នឹង​ការរិះគន់​ពី​សមាជិក​សភា ដែល​ខ្លះ​មក​ពី​គណបក្សកាន់អំណាច​របស់គាត់ សម្រាប់​មិនបាន​ជួប​ជាមួយ​លោកស្រី​ផេ​ឡូ​ស៊ី​។ លោក​យូ​ន ដែល​កំពុង​សម្រាក​វិស្សមកាល បាន​ទូរស័ព្ទ​ជាមួយ​លោកស្រី​ជំនួស​វិញ​។ ការិយាល័យ​របស់​លោក​បាន​និយាយថា ការសម្រេចចិត្ត​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​គិត​ពី​ផលប្រយោជន៍​ជាតិ ហើយ​ថា​មិន​មាន​សម្ពាធ​ណាមួយ​ពី​ទីក្រុង​ប៉េកាំង​នោះទេ​។​

​សម្ពាធ​មាន​ខ្ពស់​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ផាក ខណៈ​ទីក្រុង​សេ​អ៊ូ​ល​ព្យាយាម​ដើរ​លើ​ខ្សែបន្ទាត់​កណ្តាល​រវាង​សម្ពន្ធភាព​របស់ខ្លួន​ជាមួយ​សហរដ្ឋ​អាម៉េរិក​និង​ជាមួយ​ប្រទេស​ចិន​ដែល​ជា​ដៃគូ​​ពាណិជ្ជកម្ម​កំពូល​របស់​កូរ៉េខាងត្បូង ចំ​ពេល​មាន​ការ​ប្រជែង​ឥទ្ធិពល​កាន់តែខ្លាំង​ឡើង​។​

​លោក​ផា​កបាន​និយាយថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​នឹង​ក្លាយ​ជា​ឱកាស​ដើម្បី​កាត់បន្ថយ​ការយល់ច្រឡំ​និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា រួម​ទាំង​ពាណិជ្ជកម្ម សុខាភិបាល និង​បរិស្ថាន​។​

​លោក​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​តាមរយៈ​ការលើកកម្ពស់​ទំនាក់ទំនង​កម្រិត​ខ្ពស់​ជា​យុទ្ធសាស្ត្រ​យ៉ាងសកម្ម យើង​អាច​យល់​កាន់តែច្បាស់​អំពី​គ្នា​ទៅវិញទៅមក​កាត់បន្ថយ​ការយល់​​ច្រឡំ​មិនចាំបាច់ និង​ពង្រីក​ផលប្រយោជន៍​រួម​”​។​

​លោក​ផាក​បាន​កត់សម្គាល់​ថា នៅ​ពេល​លោក​បាន​ជួប​លោក​វ៉ាង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស G20 កាលពី​ខែ​មុន​ក្នុងប្រទេស​ថៃ លោក​បាន​និយាយថា​ការពង្រឹង​សម្ពន្ធភាព​របស់​កូរ៉េខាងត្បូង​ជាមួយ​​អាម៉េរិក​និង​ការចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ដែល​គាំទ្រ​ដោយ​អាម៉េរិក​សម្រាប់​តំបន់​អាស៊ី ដែល​ទីក្រុង​ប៉េកាំង​និយាយថា​ត្រូវបាន​រៀបចំឡើង​ដើម្បី​បំបែកបំបាក់​ប្រទេស​នានា​ពី​សេដ្ឋកិច្ច​របស់​ខ្លួន​គឺ​មិន​​មែន​មានន័យថា “​ព្រងើយកន្តើយ​ឬ​ទុកចោល​” ទំនាក់ទំនង​ជាមួយ​ចិន​នោះទេ​។​

​ភាគី​ទាំងពីរ​ក៏​ប្រឈម​មុខ​នឹង​លទ្ធភាព​ផ្ទុះ​ជម្លោះ​ជុំវិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អាម៉េរិក Thaad ដែល​ឈរជើង​ក្នុងប្រទេស​កូរ៉េខាងត្បូង​ក៏ដូចជា​ការចូលរួមរ​បស់​ទីក្រុង​សេ​អ៊ូ​ល​នៅក្នុង​សម្ពន្ធ​មិត្ត​​បន្ទះ​ឈីប​ដឹកនាំ​ដោយ​អាម៉េរិក ដែល​ពាក់ព័ន្ធ​នឹង​តៃវ៉ាន់​និង​ជប៉ុន ដែល​ចិន​ជំទាស់​៕

លោក​ផាក​គ្រោង​នឹង​ស្នាក់​នៅ​រយៈពេល​បី​ថ្ងៃ​នៅ​ទីក្រុង​កំពង់ផែ ឈី​ងតាវ

Post navigation