Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កោះខ្យង តំបន់ទេសចរណ៍ ដែលស័ក្តិសម សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

Views: 2

ដោយៈ សុផល / ភ្នំពេញ៖ កោះ​ខ្យង គឺជាប្រជុំកោះតូចៗ ចំនួន ៣ ជាប់ៗគ្នា ដែលរំលេចខ្លួន នៅលើផ្ទៃសមុទ្រ យ៉ាងស្រស់ស្អាត។ ដើមដូងខ្ពស់ទាបជាច្រើន​ដុះដេរដាស នៅលើកូនកោះទាំងនេះ។ ទឹកសមុទ្រថ្លាឈ្វេង អមដោយខ្យល់អាកាស បរិសុទ្ធ គឺជាបរិយាកាស ដែលស័ក្តិសម សម្រាប់ការ​បោះតង់សម្រាកលម្ហែ។ នេះបើតាម ប្រភពពីក្រសួងទេសចរណ៍ ។

កោះទាំងនេះ មានទីតាំងស្ថិតនៅក្នុងឃុំជីខក្រោម ភូមិខ្សាច់ក្រហម ស្រុកស្រែអំបិល ខេត្តកោះកុង ចម្ងាយជាង ១០ គីឡូម៉ែត្រ ពីទីរួមស្រុក​ស្រែអំបិល នៃខេត្តកោះកុង។ ចំពោះស្ថានភាពផ្លូវធ្វើដំណើរ គឺមានភាពងាយស្រួល ឡានម៉ូតូ អាចទៅដល់កន្លែងឡើង ទូកតែម្ដង៕ V / N

Post navigation