Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រោយ​ជួប​ការតវ៉ា​ប្រឆាំង​ឥតឈប់ឈរ​ពីរ​ខែ​ស្លាប់​មនុស្ស​រាប់រយ​នាក់ អ៊ីរ៉ង់​លុបចោល​ប៉ូលីស​សីលធម៌​

Views: 4

​ប្រែ​សម្រួលៈ​បំណង​(france24)៖ សារព័ត៌មាន​ក្នុងស្រុក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា អ៊ីរ៉ង់​បាន​លុបចោល​អង្គភាព​ប៉ូលីស​សីលធម៌​របស់​ខ្លួន​បន្ទាប់​ពី​ផ្ទុះ​ការតវ៉ា​ប្រឆាំង​ហិង្សា​នៅ​ទូទាំង​ប្រទេស​អស់​ពេល​ពីរ​ខែ​មកនេះ​ដោយសារ​ការចាប់ខ្លួន​នាង​ម៉ាសា អា​មី​នី​(Mahsa Amini)​និង​ការស្លាប់​របស់​នាង​នៅក្នុង​កន្លែង​ឃុំឃាំង​របស់​ប៉ូលីស​សីលធម៌​ដោយសារតែ​នាង​ស្លៀកពាក់​មិន​សមស្រប​តាម​​ក្រិត​ច្បាប់​សម្លៀកបំពាក់​ស្ត្រី​អ៊ីរ៉ង់​។​

​ការតវ៉ា​ប្រឆាំង​ដឹកនាំ​ដោយ​ក្រុម​ស្ត្រី​ដែល​ចង់បាន​សេរីភាព ដែល​អាជ្ញាធរ​ហៅថា​«​កុបកម្ម​» បាន​រីក​រាលដាល​នៅ​ទូទាំង​អ៊ីរ៉ង់​ចាប់តាំងពី​ស្ត្រី​ដើមកំណើត​ឃឺ​ដ​វ័យ​២២​ឆ្នាំ​នេះ​បាន​ស្លាប់​ក្នុង​កន្លែង​ឃុំឃាំង​​របស់​ប៉ូលីស​សីលធម៌​កាលពី​ថ្ងៃ​១៦​កញ្ញា នៅ​បី​ថ្ងៃក្រោយ​ប៉ូលីស​ចាប់ខ្លួន​នាង​នៅ​ទី​ក្រុងតេអេ​រ៉ង់​។​

​ប៉ូលិស​សួរនាំ​ស្ត្រី​អ៊ីរ៉ង់​ម្នាក់​មុន​ពេល​ចាប់​ខ្លួន​នាង​ដោយសារ​ស្លៀកពាក់​មិន​សមរម្យ​នៅ​ទី​ក្រុងតេអេ​រ៉ង់ កាលពី​ថ្ងៃ​២៣​កក្ក​ដា ឆ្នាំ​២០០៧

​ពួក​បាតុករ​បាន​ដុត​កន្សែង​រុំ​ក្បាល​របស់​គេ​និង​បាន​ស្រែក​ពាក្យស្លោក​ប្រឆាំង​រដ្ឋាភិបាល ហើយ​ចាប់តាំងពី​ការស្លាប់​របស់​នាង​អា​មី​នី ស្ត្រី​អ៊ីរ៉ង់​កាន់តែ​ច្រើន​ឡើង​នាំគ្នា​ឈប់​ពាក់​កន្សែង​រុំ​ក្បាល​។​

​អគ្គ​រដ្ឋអាជ្ញា​ម៉ូ​ហា​ម៉ា​ត ចា​ហ្វា ម៉ុន​តា​ហ្សេ​រី​(Mohammad Jafar Montazeri) ត្រូវបាន​ទីភ្នាក់ងារសារព័ត៌មាន​ISNA​ស្រង់​សម្តីដែល​បាន​និយាយថា​« ប៉ូលីស​សីលធម៌​អត់​ពាក់ព័ន្ធ​អី​នឹង​តុលាការ​​ទេ និង​ដូច្នេះវាត្រូវបាន​លុបចោល​»​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​បដិវត្តន៍​អ៊ីស្លាម​ឆ្នាំ​១៩៧៩​ដែល​បាន​ទម្លាក់​របប​រាជា​និយម​គាំទ្រ​ដោយ​អាម៉េរិក​នៅ​អ៊ីរ៉ង់ មាន​ក្រុម​ត្រួតពិនិត្យ​សម្លៀកបំពាក់​ជាច្រើន ទាំង​សំរាប់​បុរស​និង​ស្ត្រីត្រូវបានបង្កើតឡើងនៅ​អ៊ីរ៉ង់​។​តែ​ក្រោម​​ការដឹកនាំ​របស់​ប្រធានាធិបតី​ប្រកាន់​តឹង ម៉ា​ម៉ូដ អា​ម៉ា​ឌី​ណេចាត​(Mahmoud Ahmadinejad) ប៉ូលីស​សីលធម៌ ត្រូវបាន​បង្កើតឡើង​ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ភាព​រម្យទម​និង​កន្សែង​រុំ​ក្បាល​សំរាប់ស្រ្តី។​

​ការប្រកាស​លុបចោល​អង្គភាព​ប៉ូលីស​នេះ​កើត​ឡើង​មួយ​ថ្ងៃ​ក្រោយពី​លោក​អគ្គ​រដ្ឋអាជ្ញា ម៉ុន​តា​ហ្សេ​រី បាន​និយាយថា​«​ទាំង​សភា​និង​តុលាការ​កំពុងធ្វើការ​»​លើ​បញ្ហា​អំពី​ថា​តើ​ច្បាប់​តំរូវ​អោយ​ស្ត្រី​គ្រប​ក្បាល​​ដោយ​កន្សែង​នោះ​គួរ​ផ្លាស់ប្តូរ​ចោល​ឬ​អត់​។​

​សូមបញ្ជាក់​ថា ការពាក់​កន្សែង​រុំ​ក្បាល​នេះ​ត្រូវបាន​ដាក់​អោយ​អនុវត្ត​យ៉ាង​តឹងរ៉ឹង​ចាប់តាំងពី​ឆ្នាំ​១៩៨៣​។​ប៉ូលិស​សីលធម៌​នេះ​ដំបូង​ព្រមាន មុនពេល​ចាប់ផ្តើម​ការបង្ក្រាប​និង​ចាប់ខ្លួន​ស្ត្រី​កាលពី​១៥​ឆ្នាំមុន​។​

​ក្រុមប៉ូលិស​សីលធម៌​ធម្ម​តាម​ផ្សំ​ដោយ​បុរស​ក្នុង​ឯកសណ្ឋាន​បៃតងចាស់ និង​ស្ត្រី​ពាក់​រ៉ូប​ពណ៌​ខ្មៅ​គ្រប​តាំងពី​ក្បាល​ដល់​ចុងជើង​

ឃុំវិញការតវ៉ាប្រឆាំងកក្រើកប្រទេសនេះ រដ្ឋាភិបាល​ទី​ក្រុងតេអេ​រ៉ង់​បន្ទោសស​ត្រូវ​របស់ខ្លួ​ន រួម​មាន​អាម៉េរិក អ៊ីស្រាអែល​និង​អង់គ្លេស​រួមទាំង​ក្រុម​ជនជាតិ​ឃឺ​ដ​នៅ​ក្រៅប្រទេស ថា​បាន​ពន្យុះ​អោយមាន​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​​អ៊ីរ៉ង់​។

​មនុស្ស​ជាង​៣០០​នាក់​បាន​ស្លាប់​ក្នុង​ការតវ៉ា​ប្រឆាំង​ហិង្សា​នា​ពេល​ពីរ​ខែ​មកនេះ រួម​មាន​បុគ្គលិក​សន្តិសុខ​មួយចំនួន​ផង នេះ​បើ​តាម​ការបញ្ចេញ​អោយដឹង​ពី​ឧត្តមសេនីយ៍អ៊ីរ៉ង់ម្នា​ក់​កាល​ពី​ថ្ងៃ​ចន្ទ​។​តែ​​អង្គការ​សិទ្ធិ​មនុស្ស​មួយ​តាំង​នៅ​ក្រុង​អូ​ស្លូ បាន​និយាយថា​មនុស្ស​យ៉ាង​តិច​៤៤៨​នាក់​ត្រូវបាន​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ង់​នៅក្នុង​ការតវ៉ា​ប្រឆាំង​ទូទាំង​ប្រទេស​នា​ពេលកន្លងមក​៕

Post navigation