Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួង​ធនធានទឹក​ជូនដំណឹង​អំពី​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​១៣ ខែធ្នូ​

Views: 1

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២២ បាន​ជូនដំណឹង​ស្តីពី​ស្ថានភាព​ធាតុអាកាស​សម្រាប់​ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​១៣ ខែធ្នូ​ថា ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​នេះ​ទទួលរង​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់ និង​ខ្យល់មូសុង​ឦសាន​ក្នុង​កម្រិត​មធ្យម​  ធ្វើឱ្យ​សីតុណ្ហភាព​ចុះមក​នៅក្នុង​រង្វង់​ពី​២០​ទៅ​២២​អង្សា​សេ​នៅ​តំបន់​ខ្ពង់ រាប និង​នៅមាន​ភ្លៀង​ធ្លាក់​ខុស​ប្រក្រតី​តិចតួច តែ​សម្រាប់​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នៅ​ភាគ​ខាងក្រោម (​ត្បូង​) អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មធ្យម​។​

​ក្នុង​សេចក្តីជូនដំណឹង​បានឱ្យដឹង​ទៀតថា​ស្ថានភាព​បែប​ខាងលើ​ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២​ទៅ​២៤​អង្សា​សេ និង សី​តុ​ណ្ណ​ភាព​អតិបរមា​មាន​ពី​៣០​ទៅ​៣២​អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់​តិចតួច តែ​សម្រាប់​រាជធានី​ភ្នំពេញ​និង​បណ្តា​ខេត្ត នៅ​ភាគ​ខាងក្រោម (​ត្បូង​) អាច​នៅមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មធ្យម​។​
​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២០ ទៅ​២២​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​២៨​ទៅ​អង្សា​សេ​៣០​អង្សា​សេ​។ អាច​នៅមាន​ភ្លៀង​ធ្លាក់​តិចតួច​។​

​សម្រាប់​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ សី​តុ​ណ្ណ​ភាព​អតិបរមា​មាន​ពី​៣០​ទៅ​៣២​អ​អ្សា​សេ​។​អាច​នៅមាន​ភ្លៀង​ធ្លាក់​តិចតួច​៕​/R

Post navigation