Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួង​អប់រំ បើក​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ មធ្យមសិក្សា​ទុតិយភូមិ​ទី​២

Views: 5

​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព របស់​គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ មធ្យមសិក្សា​ទុតិយភូមិ (USESDP-II) ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​រួម នៃ​ការអនុវត្ត​គម្រោង និង​ផែន​ការចុះ​គាំទ្រ​សាលារៀន​។​

​គួរ​បញ្ជាក់ថា ពិធី​នេះ បាន​ប្រព្រឹត្តិ​ទៅ នា​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៣ ដោយ​គេ​ឃើញ មានការ​ចូលរួម ជា​អធិបតីភាព លោក បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សមាជិក​គម្រោង សរុប ១៦ រូប​។​

​ក្រសួង​អប់រំ បានឱ្យដឹង​ដែរ​ថាៈ គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ មធ្យមសិក្សា​ទុតិយភូមិ​ទី​២ (USESDP-II) បានការ​គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ សង្ហារិម សម្ភារៈ និង​ថវិកា សម្រាប់​ការបណ្ដុះបណ្ដាល​ស្ទែ​ម បណ្ណាល័យ ពិសោធន៍​វិទ្យាសាស្ត្រ បានរៀបចំ រួចហើយ​។ ផែនការ​បន្ទាប់ គឺ​ការរៀបចំ​ក្របខណ្ឌ នៃ​ការចុះអនុវត្ត​ការគ្រប់គ្រង តាម​សាលារៀន ដែល​ត្រូវ​រៀបចំ​ជា ក្រុមការងារ​គ្រប់គ្រង​ទូទៅ ក្រុមការងារ​គ្រប់គ្រង បច្ចេកទេស ក្រុម​គ្រូ​បង្គោល និង​ក្រុម​គោលដៅ ។​

​ជាមួយគ្នានេះ ក្រសួង​អប់រំ បានបញ្ជាក់​បន្ថែមថាៈ កិច្ច​ប្រជុំបាន​ពិភាក្សា និង​សម្រេច​ពី ការរៀបចំ​រួមគ្នា ឱ្យទៅជា​ប្រព័ន្ធ​គាំទ្រ​សាលារៀន​រួមគ្នា ដោយមាន​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​អនុវត្ត​គម្រោង អង្កេត​មើល​ផ្ទាល់​ការបង្រៀន​នៅក្នុង​ថ្នាក់ ដើម្បី​ជំរុញ​ដល់ ការអនុវត្ត​គម្រោង និង​មាន​ផល​ជះ​វិជ្ជមាន ដល់​សាលារៀន​។​

​គួរបញ្ជាក់​ផងដែរ​ថា គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​មធ្យមសិក្សា​ទុតិយភូមិ​ទី​២ មានការ​គាំទ្រ​ផ្ដោត​សំខាន់​ដល់ វិទ្យាស្ថាន​ជាតិ​អប់រំ វិទ្យាល័យ​មធ្យមសិក្សា​ធនធាន ទាំង​៥០ និង​វិទ្យាល័យ​បណ្ដាញ ៨៧ ៕/V​

Post navigation