Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួង​សាធារណការ និង​ចៃ​កា ប្រជុំ​ពិនិត្យ​គម្រោង​កែលម្អ​ប្រព័ន្ធ​ភស្តុភា​រកម្ម​នៅ​កម្ពុជា ដំណាក់កាល​ទី​២

Views: 10

ដោយ​: សុផល​/​ភ្នំពេញ​: ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA)​កាលពី​ថ្ងៃទី​២៤​ខែឧសភា​បាន ប្រជុំពិភាក្សា​ប្រចាំ​ខែលើក​ទី​១០ នៃ​គម្រោង​កែលម្អ​ប្រព័ន្ធ​ភស្តុភារ​កម្ម​នៅ​កម្ពុជា ដំណាក់កាល​ទី​២ តាមរយៈ ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ដឹកនាំ​ដោយ​លោក វ៉ា​ស៊ឹម សុរិយា អនុរដ្ឋលេខាធិការ ។

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង ទិសដៅ​សកម្មភាព ដែល​ត្រូវអនុវត្ត​បន្ត នៅ​ខែ​បន្ទាប់ បញ្ហា​ប្រឈម​នានា សំណូមពរ និង​ដំណោះស្រាយ និង​ដើម្បី​ពិភាក្សា​ទៅលើ​លទ្ធផល​រំពឹងទុក​ចំនួន​៦​រួមមាន​៖ (១) ការតាមដាន​ត្រួតពិនិត្យ និង​រៀបចំ​ផែនការមេ​ស្តីពី​ពហុ​ម​ធ្យា​បាយ និង​ភស្តុភារ កម្ម​កម្ពុជា (២) ការរៀបចំ​របាយការណ៍​ឆ្នាំ និង​សិក្ខាសាលា​ផ្សព្វផ្សាយ (៣) ការរៀបចំ​គោលនយោបាយ​ជាតិ និង​ផែនការ​សកម្មភាព​អនុវិស័យ​មួយចំនួន (​ផែនការ​សកម្មភាព​ដឹកជញ្ជូន​ស្តីពី​ការផ្លាស់ប្តូរ​អាកាសធាតុ ភស្តុភារ​កម្ម​បៃតង ប្រព័ន្ធ​ត្រជាក់ គោលការណ៍​ណែនាំ​រៀបចំ​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​តំបន់ ទំនើប កម្ម​រថយន្ត​ដឹកទំនិញ​) (៤) ការត្រួតពិនិត្យ និង​តាមដាន​គម្រោង​ភស្តុភា​រកម្ម និង​ការប្រមូល​វិភាគ​ទិន្នន័យ (៥) ការរៀបចំ​វែបសាយ និង​ទស្សនកិច្ច​សិក្សា ភស្តុភារ​កម្ម​ឆ្លងកាត់​ព្រំដែន និង​(៦) ការធ្វើឱ្យ​ប្រសើរឡើង​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​។​

​អង្គ​ប្រជុំបាន​ស្តាប់ និង​ពិភាក្សា​លើ​របាយការណ៍​វឌ្ឍនភាព​សកម្មភាព​ការងារ​ពាក់ព័ន្ធ​នឹង​ផល​រំពឹងទុក​ទាំង​៦​ខាងលើ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​ក្រុមការងារ និង​ជំនាញការ​ទីភ្នាក់ងារ JICA ដែល​បាន​អនុវត្ត​ការងារ​ទទួលបាន​នូវ​វឌ្ឍនភាព​ល្អប្រសើរ​។ មាន​ឯកសារ​ផែនការ​សកម្មភាព គោ​លន​យោ​បាល និង​គោលការណ៍​ណែនាំ​មួយចំនួន ត្រូវបាន​រៀបចំ​និង​បកប្រែ​ជា​ភាសា​អង់គ្លេស​និង​ខ្មែរ​និង​កំពុងដំណើរការ​ដាក់​ស្នើសុំ​ការអនុម័ត​និង​ចុះហត្ថលេខា​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ដូចជា​៖​ផែនការ​សកម្មភាព​ដឹកជញ្ជូន​ស្តីពី​ការផ្លាស់ប្តូរ​អាកាសធាតុ ប្រព័ន្ធ​ត្រជាក់ គោលការណ៍​ណែនាំ​រៀបចំ​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​តំបន់ និង​ទំនើបកម្ម​រថយន្ត​ដឹកទំនិញ ។​

​អង្គប្រជុំ​ក៏បាន​ស្តាប់ និង​ពិភាក្សា​ផងដែរ​អំពី​វឌ្ឍនភាព​ការងារ​ធ្វើឱ្យ​ប្រសើរឡើង​ច្រកទ្វារ​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ការងារ​ពង្រីក​ផ្លូវថ្នល់ ការស្នើ​ភាគី​វៀតណាម​រៀបចំ​ពង្រីក​ទីលាន​បេតុង​សម្រាប់​ចត​យានយន្ត ។​ល​។ ក្នុង​តំបន់ទ្រនាប់​ស្ថិតនៅ​ចន្លោះ​អគារ​ស្ថានីយ​ច្រកទ្វារព្រំដែន​បាវិត​-​ម៉ុក​បៃ ការរៀបចំ​កិច្ចប្រជុំ​រវាង​រដ្ឋបាល​ខេត្តស្វាយរៀង និង​ខេត្ត​តៃនិញ ប្រទេស​វៀតណាម​។​ល​។ ការងារ​ពង្រីក​ផ្លូវថ្នល់​ក្នុង​តំបន់ទ្រនាប់ ស្ថិតនៅ​ចន្លោះ​អគារ​ស្ថានីយ​ច្រកទ្វារ​ព្រៃ​វល្លិ​។​ការរៀបចំ​សាងសង់​ការិយាល័យ​កុងតឺន័រ និង​ចាក់​បេតុង​ចំណតរថយន្ត​ក្នុង​តំបន់​ច្រកទ្វារព្រំដែន​ស្ទឹង​បត់ ដែល​គ្រោង​បញ្ចប់​នៅ​ចុងខែ​ឧសភា ឆ្នាំ​២០២២​។

​លោក វ៉ា​ស៊ឹម សុរិយា បានស្នើ​ឱ្យ​ក្រុមការងារ​ទាំងអស់ ពិសេស​ក្រុមការងារ​ធ្វើឱ្យ​ប្រសើរឡើង​ច្រក ទ្វារ​ព្រំដែន​ស្ទឹង​បត់ បន្ត​តាមដាន​វឌ្ឍនភាព​គម្រោង​ស្ថានីយ​ស្ទឹង​បត់ សហការ​ជាមួយ​ទីភ្នាក់ងារ JICA រៀបចំ​កិច្ចប្រជុំ​អន​ឡាញ​ជាមួយ​ភាគី​ថៃ​ពាក់ព័ន្ធ ជាពិសេស​នាយកដ្ឋាន​គ​យ​ស្រុក​អារញ្ញ​ប្រាថេត ដើម្បី បន្ត​ជជែក​រៀបចំ​ការបើកប​ណ្តោះ​អាសន្ន​ច្រកទ្វារ​ស្ទឹង​បត់​-​បាន​ណង​អៀន និង​បាន​បន្ថែមថា​៖ ការងារ​នេះ​គួរ​ពិភាក្សា និង​សហការ​ជាមួយ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង អញ្ជើញ​ចូលរួម​ប្រជុំ​។

​លោក​អនុរដ្ឋលេខាធិការ បានស្នើ​ឱ្យ​ក្រុមការងារ​បន្ត​ទំនាក់ទំនង និង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ខេត្តស្វាយរៀង​ជំរុញ​ការអនុវត្ត​គម្រោង​ដែលមាន​ស្រាប់ និង​ជួបពិភាក្សា​អំពី​តម្រូវការ​ក្នុងការ ធ្វើឱ្យ​ប្រសើរឡើង​ច្រកទ្វារព្រំដែន​បាវិត និង​ស្នើ​ពិចារណា​ជំរុញ​ការរៀបចំ​ច្រកទ្វារព្រំដែន​ថ្មី និង​ចំនុច​ត​ភ្ជាប់​ផ្លូវ​ល្បឿន​លឿន ដែល​ភាគី​ទាំងពីរ​កម្ពុជា និង​វៀតណាម បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់ (MOU) ឆ្នាំ​២០១៦​កន្លងទៅ​។​

​ជាមួយគ្នា​នោះ​ផងដែរ អង្គប្រជុំ​ក៏បាន​ស្តាប់ និង​ពិភាក្សា​អំពី​លទ្ធផល​ទស្សនកិច្ច​នាំមុខ ដើម្បី​រៀបចំ​ខ្សែ ទស្សនកិច្ច​ផ្លូវការ​របស់​មន្ត្រី​គម្រោង CLIP2 ទៅកាន់​ទីកន្លែង​ភស្តុភារ​កម្ម​សំខាន់​នានា​ក្នុងប្រទេស​ថៃ ដែល​គ្រោង​ធ្វើ​ក្នុង​ពាក់កណ្តាល​ទី​២ នៃ​ខែកក្កដា ឆ្នាំ​២០២២ ខាងមុខ​៕​

Post navigation