Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងទេសចរណ៍ ប្រកាស​ធ្វើបុណ្យ​ទន្លេ លើក​ទី​៧ ក្រោម​ប្រធានបទ “​ទន្លេ​របស់​យើង ដើម្បី​បច្ចុប្បន្ន និង​អនាគត​” នៅ​ដ​លម​ខែមីនា ខាងមុខ នៅ​ខេត្តកំពង់ធំ​

Views: 1

​ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងទេសចរណ៍ បានប្រកាស​ជូនដំណឹង​មួយ នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៣ នេះ ស្តីពី​ការរៀបចំ​ពី​ធី​បុណ្យ​ទន្លេ​លើក​ទី​៧ ក្រោម​ប្រធានបទ “​ទន្លេ​របស់​យើង ដើម្បី​បច្ចុប្បន្ន និង​អនាគត (Our River for Now and Next) ” ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី ៨ ដល់​ថ្ងៃទី ១០ ខែមីនា ឆ្នាំ​២០២៣ នៅ​ខេត្តកំពង់ធំ ។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ខ្លួន​នោះ ក្រសួងទេសចរណ៍ បានបញ្ជាក់​ឱ្យដឹងថាៈ​ ​ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ ខ្ពង់ខ្ពស់ ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងទេសចរណ៍ រួមសហការ​ជាមួយនឹង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម សាលាខេត្ត​កំពង់ធំ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សភាពាណិជ្ជកម្ម​ខេត្តកំពង់ធំ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន នឹង​រៀបចំ​ពី​ធី​បុណ្យ​ទ​ន្ល​លើក​ទី​៧ ក្រោម​ប្រធានបទ “​ទន្លេ​របស់​យើង ដើម្បី​បច្ចុប្បន្ន និង​អនាគត (Our River for Now and Next” ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ០៨ ដល់​ថ្ងៃទី ១០ ខែមីនា ឆ្នាំ​២០២៣ នៅ​ខេត្តកំពង់ធំ ក្នុង​គោលបំណង​ជំរុញ​លើក​តម្លៃ និង​ផ្សព្វផ្សាយ សក្តានុពល​ទេសចរណ៍​ខេត្ត​នានា តាម​ដង​ទន្លេ ជាពិសេស​លើកទឹកចិត្ត​ដល់​ប្រជាជន នៅតាម​បណ្តា​ខេត្ត​ទាំងនោះ ឱ្យ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ​អភិវឌ្ឍន៍​ទេសចរណ៍ សហគមន៍​។​

​ពិធីបុណ្យ​ទន្លេ​ឆ្នាំនេះ នឹង​ផ្តល់ជូន​សកម្មភាព​សំខាន់ៗ ចំនួន ៣ ដូចខាងក្រោម​៖
១. ការផ្សាយ​បន្ត​ផ្ទាល់​នូវ​ការសម្ដែង​ទស្សនីយភាព​សិល្បៈ ការប្រគំ​តន្ត្រី ដោយមាន​ការចូលរួម​ពី​សំណាក់ ក្រុម​សិល្បករ សិល្បការិនី តារាចំរៀង​ជាតិ និង​អន្តរជាតិ និង​ការបាញ់​កាំជ្រួច អបអរសាទរ​ពិធីបុណ្យ​ទន្លេ ។​
២. មហោស្រព​ម្ហូបអាហារ​ខ្មែរ និង​អន្តរជាតិ ស្រា និង​ភេសជ្ជៈ ព្រមទាំង​ការបង្ហាញ ផលិតផល​ទេសចរណ៍ និង​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​របស់​ខេត្ត តាម​ដង​ទន្លេ និង ការតាំងពិព័រណ៍ ផលិតផល​ក​សិ​ទេសចរណ៍ និង​ផលិតផល​ក្នុងស្រុក​។​
៣. សកម្មភាព​កីឡា ដោយមាន​ការចូលរួម​ពី​សំណាក់​កីឡាករ កីឡា​កា​វិ​នី​ជាតិ អន្តរជាតិ​។​

​អាស្រ័យហេតុនេះ សូម​អញ្ជើញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ចូលរួម​ទស្សនា និង​កម្សាន្ត​ដោយ​មេត្រី​។ ចំពោះ​ក្រុមហ៊ុន​ឯកជន ធុរជន និង​សិល្បករ សិល្បការិនី តារាចំរៀង​ជាតិ ដែលមាន​បំណង​ចូលរួម ក្នុង​សកម្មភាព​នានា នៃ​ពិធីបុណ្យ​នេះ សូម​ទំនាក់ទំនង​មក គណៈកម្មការ ដូច​មានចែង​ក្នុង​សេចក្ដីជូនដំណឹង​នេះ​៕/V​

Post navigation