Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងទេសចរណ៍ ប្រកាស​រើស​បេក្ខជន ក្នុង​ខេត្ត​៣ ឱ្យ​ចូលរៀន​ជំនាញ​ចាំបាច់​មួយចំនួន សម្រាប់​សេវាកម្ម​ស្នាក់នៅ និង​ភោជនីយដ្ឋាន​

Views: 12

ដោយៈ​បាយ័ន / សៀមរាបៈ គណៈកម្មការ​គ្រប់គ្រង​គម្រោង​ហូ​កា (HoKa) នៃ ក្រសួងទេសចរណ៍ បានប្រកាស​ជ្រើសរើស​បេក្ខជន និង​បេ​ក្ខ​នារី ចូលរួម​វគ្គ​បណ្តុះបណ្តាល គ្រូ​បង្គោល​ហូ​កា និង​ជំនាញ​បច្ចេកទេស លើ​ជំនាញ​ការិយាល័យ​ជួរមុខ (Front Office) និង​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ (Food and Beverage Services) នៅ​ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង ។ នេះ​បើតាម ការប្រកាស​របស់​ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​១៦ ខែសីហា នេះ​។​

​លោក ជួប រតនា ប្រធាន​នាយកដ្ឋាន​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ និង​ជា​ប្រធាន​លេខា ធិ​ការដ្ឋាន នៃ​គណៈកម្មការ​គ្រប់គ្រង​គ​ម្រោ​ង ហូ​កា បានឱ្យដឹងថាៈ ការបណ្ដុះបណ្ដាល លើ​ជំនាញ​ការិយាល័យ​ជួរមុខ និង​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ​សម្រាប់​ខេត្ត​ទាំង ៣ នេះ គ្រោង​ធ្វើឡើង ចាប់ពី​ខែកញ្ញា ដល់​ខែវិច្ឆិកា ឆ្នាំ​២០២២ ពោលគឺ ផ្ដល់​ការបណ្ដុះ បណ្ដាល ដោយផ្ទាល់​តែម្ដង​។​

​លោក ជួប រតនា បានបញ្ជាក់​ថាៈ នៅ​ខេត្តសៀមរាប វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល ហូ​កា ត្រូវការ​ជ្រើសរើស​បេក្ខជន និង​បេ​ក្ខ​នារី ចូលរៀន​ជំនាញ ផ្នែក​ការិយាល័យ​ជួរមុខ ចំនួន ២០ នាក់​, ជំនាញ​បច្ចេកទេសផ្នែក​ការិយាល័យ​ជួរមុខ និង​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ ចំនួន ៤០ នាក់​។​

​នៅ​ខេត្តបន្ទាយមានជ័យ វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល ហូ​កា ត្រូវការ​ជ្រើសរើស បេក្ខជន បេ​ក្ខ​នារី ចូលរៀន​ជំនាញ ផ្នែក​ការិយាល័យ​ជួរមុខ ចំនួន ២០ នាក់​, ផ្នែក​សេវាកម្ម ម្ហូបអាហារ និង​ភេសជ្ជៈ ចំនួន ២០ នាក់​, ជំនាញ​បច្ចេកទេសផ្នែក ការិយាល័យ​ជួរមុខ និង​ផ្នែក​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ ចំនួន ៤០ នាក់ ។​

​នៅ​ខេត្តបាត់ដំបង វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល ហូ​កា ត្រូវការ​ជ្រើសរើស បេក្ខជន បេ​ក្ខ​នារី ចូលរៀន​ជំនាញ​ផ្នែក​ការិយាល័យ​ជួរមុខ ចំនួន ២០ នាក់​, ផ្នែក​សេវាកម្ម ម្ហូបអាហារ និង​ភេសជ្ជៈ ចំនួន ២០ នាក់​, ជំនាញ​បច្ចេកទេស ផ្នែក​ការិយាល័យ​ជួរមុខ និង​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ ចំនួន ៤០ នាក់ ។​

​បេក្ខជន និង​បេ​ក្ខ​នារី ដែលមាន​ចំណាប់អារម្មណ៍ លើ​វគ្គ​បណ្តុះបណ្តាល ខាងលើ អាចដាក់​ពាក្យ​ផ្ទាល់ មកកាន់​គណៈកម្មការ​គ្រប់គ្រង​គម្រោង ហូ​កា នៃ​ក្រសួងទេសចរណ៍ តាមរយៈ​លោក ផន សុភ័ក្ត្រ ០៧៨ ២១៤ ២៤៥ ។​

​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប តាមរយៈ​លោក ប្រាក់ ចាន់​ផល្លា ០១២ ៦៦៤ ៤១៧ ។ មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ តាមរយៈ​លោក ដឿ​ន ដា ០៩២ ៩១៩ ៨៩១​។ មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង តាមរយៈ​លោក នី រស្មី ០៨៩ ៥៦៥ ២៧៥/០៦៩ ៣៩៩ ៣១២ ។​

​លោក​បាន​បន្ថែមទៀតថាៈ វគ្គ​បណ្ដុះបណ្ដាល​នេះដែរ រៀបចំ​ដោយ គណៈកម្មការ គ្រប់គ្រង​គម្រោង​ហូ​កា (HoKa) នៃ​ក្រសួងទេសចរណ៍ ក្រោម​កិច្ចសហការ​ជាមួយ អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ (SDF) ដើម្បី​ចូលរួម​ពង្រឹង និង​លើកកម្ពស់​សមត្ថភាព ជំនាញ​វិជ្ជាជីវៈ ដល់​អ្នកជំនាញ​ទេសចរណ៍ ក្នុង​សេវាកម្ម​ស្នាក់នៅ​និង​ភោជនីយដ្ឋាន ឱ្យមាន​គុណភាព​ខ្ពស់​បន្ថែមទៀត ព្រមទាំង​ទ្រទ្រង់ ដល់​ការបណ្តុះបណ្តាល ខាងក្នុង​មូលដ្ឋាន អាជីវកម្ម​ទេសចរណ៍ ក្នុង​បរិបទ​នៃ​ការស្តារ និង​ងើប​ឡើងវិញ ក្នុង​វិស័យ​ទេសចរណ៍ ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩៕/V​

Post navigation