Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងធនធានទឹក ជូនដំណឹងថា នៅក្នុងសប្តាហ៍ ដើមខែកុម្ភៈ មានភ្លៀងធ្លាក់ដោយអន្លើ

Views: 1

ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈថាៈ នៅក្នុងអំឡុងពេលនេះ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលទ្រនុង សម្ពាធខ្ពស់ ពីប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសាន មានឥទ្ធិពលខ្សោយ អាចនាំឱ្យ មានភ្លៀងធ្លាក់រាយប៉ាយ មិនស្មើនៅគ្រប់តំបន់ ក្នុងកម្រិតពីខ្សោយ ទៅមធ្យម។

ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពបែបខាងលើ ធ្វើឲ្យតំបន់វាល ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមា ពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាព អប្បបរមា មានពី ៣២ ទៅ ៣៥ អង្សាសេ ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយ ទៅមធ្យមដោយអន្លើ។

នៅតំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅ មធ្យមដោយអន្លើ។

សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ  សីតុណ្ហភាព អប្បបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយ៕/V-PC

Post navigation