Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងមហាផ្ទៃ គ្រងតំណែងជើងឯក នៃការប្រកួតកីឡាចំបាប់ ជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២២

Views: 1

ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីចំបាប់ ក្រសួងមហាផ្ទៃ គ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ ការប្រកួតកីឡាចំបាប់​ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ក្រុមកីឡាករ-កីឡាការិនីចំបាប់ ក្រសួងការពារជាតិ ឈរចំណាត់ថ្នាក់លេខ២ បន្ទាប់ក្រុមក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាស ចំនួន ៨ គ្រឿង។

ក្នុងឱកាសប្រកាសបិទ និងប្រគល់ជយលាភី ដល់ក្រុមកីឡាករ-កីឡាការិនីចំបាប់ នាថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៣ នៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក ខេស៊ី បាណេត អនុប្រធានតំណាង ឲ្យលោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា។

ក្រុមកីឡាករ-កីឡាការិនីចំបាប់ ក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាស ៨ គ្រឿង ប្រាក់ ៩គ្រឿង និងសំរិទ្ធ ៥ គ្រឿង ,​ ក្រុមកីឡាករ-កីឡាការិនីចំបាប់ក្រសួងការពារជាតិ ដណ្តើមមេដាយមាស ៣ គ្រឿង ប្រាក់ ៣គ្រឿង និងសំរិទ្ធ ៣ គ្រឿង និងក្រុមកីឡាករ -កីឡាការិនីចំបាប់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្តើមមេដាយមាស ២ គ្រឿង និងសំរិទ្ធ ២ គ្រឿង ។

ក្រុមកីឡាករ-កីឡាការិនីចំបាប់ យាយព្រីងមានរឹទ្ធ (ខេត្តកំពង់ឆ្នាំង) ដណ្តើមមេដាយ មាស ២ គ្រឿង និងសំរិទ្ធ ១ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីចំបាប់ សមាគមកីឡា ចំបាប់ខេត្តពោធ៌សាត់ ដណ្តើមមេដាយមាស ១គ្រឿង និងសំរិទ្ធ ៧ គ្រឿង៕ V / N

Post navigation