Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងពីការដាក់ឱ្យ ប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះឈ្មោះដែនជាតិ

Views: 14

ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នេះ បានចេញសេចក្តី ជូនដំណឹងមួយ ដោយក្នុងនោះ​បញ្ជាក់ថាៈ ដើម្បីសម្រួលដល់ការស្នើសុំឈ្មោះដែនជាតិ (Domain name) ឱ្យបានឆាប់រហ័ស ងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ក្រសួងបានរៀបចំ និងដាក់ឱ្យប្រើប្រាស់ «ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះឈ្មោះដែនជាតិ .kh»។

សេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថាៈ ឈ្មោះដែនជាតិ .kh នឹងផ្តល់ជូនសម្រាប់អ្នកស្នើ សុំ ដែលជារូបវន្តបុគ្គល សហគ្រាសពាណិជ្ជកម្ម ក្រុមហ៊ុន អង្គការ សមាគម គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន តាមប្រភេទឈ្មោះ ដែនជាតិ រួមមាន .kh, .com.kh, .net.kh, .org.kh, ឬ .edu.kh ។ ការប្រើប្រាស់ឈ្មោះ ដែនជាតិ .kh ជាមធ្យោបាយ ដើម្បីបង្កើតអត្តសញ្ញាណផ្លូវការ របស់រូបវ័ន្ដបុគ្គល ឬនីតិបុគ្គល នៅក្នុង ប្រព័ន្ធអុីនធឺណិត បង្កើនភាពជឿជាក់ លើពាណិជ្ជនាម ដល់អតិថិជន ឬដៃគូសហការ ជាពិសេសផ្តល់ភាពងាយស្រួល សម្រាប់ការស្វែងរកតាមប្រព័ន្ធអុីនធឺណិត។

ក្រសួង បានបន្តថាៈ ដើម្បីស្នើសុំប្រើប្រាស់ឈ្មោះ ដែនជាតិ .kh តាមរយៈប្រព័ន្ធស្វ័យ ប្រវត្តិកម្មនេះ សូមចូលទៅកាន់គេហទំព័រ www.domain.gov.kh និងអនុវត្ត តាមជំហាននីមួយៗ ដែលតម្រូវ។ ចំពោះព័ត៌មានអំពីប្រភេទឈ្មោះ ដែនជាតិ របៀបនៃការស្នើសុំ ឯកសារភ្ជាប់ តម្លៃ និងព័ត៌មានផ្សេងទៀត ពាក់ព័ន្ធនឹងការស្នើសុំ សូមទាញយកសៀវភៅមគ្គុទេសក៍ ឬទស្សនាវីដេអូ ពន្យល់ពីរបៀបស្នើសុំ ដោយស្កេន QR Code ទាំងពីរខាងក្រោម។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងនិយ័តករ ទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរសព្ទ ៦៧៨៩ ឬ ០២៣ ៧២២ ៣៣៣ នៅរៀង រាល់ម៉ោងធ្វើការ។ ទាញយកសៀវភៅមគ្គុទេសក៍ ដំណើរការស្នើសុំចុះឈ្មោះ ដែនជាតិ .kh http://www.mptc.gov.kh/domainnameguidebook ។ វីដេអូណែនាំ ស្តីពីរបៀបស្នើសុំចុះឈ្មោះដែនជាតិ .kh តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម http://www.mptc.gov.kh/domainnamevideoguide ៕ V / N

Post navigation