Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងបរិស្ថានធ្វើជាម្ចាស់ផ្ទះនៃវេទិកាតំបន់ស្តីពី 3R លើការគ្រប់គ្រងប្លាស្ទិកនិងសេដ្ឋកិច្ចវិលជុំ

Views: 2

ដោយៈដេប៉ូ/សៀមរាប៖ ក្រសួងបរិស្ថាននៃប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំវេទិកាថ្នាក់តំបន់លើកទី១១ អាស៊ី និងប៉ាស៊ីហ្វិក ស្តីពី3R សេដ្ឋកិច្ចចក្រាចាប់ពីថ្ងៃ ទី៨ ដល់ថ្ងៃទី១០ កុម្ភៈនៅក្រុងសៀមរាប ខេត្តសៀមរាប ។វេទិកានេះប្រារព្ធឡើង​ក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាននៃប្រទេសកម្ពុជា ក្រសួងបរិស្ថាននៃប្រទេសជប៉ុន និងមជ្ឈមណ្ឌលសហប្រជាជាតិសម្រាប់ការអភិវឌ្ឍក្នុងតំបន់។ប្រតិភូចំនួន៣៩ប្រទេសនឹងអញ្ជើញមកចូលរួមក្នុងវេទិកានេះ។

លោក នេត្រ ភក្ក្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាននៅក្នុងសន្និសីទកាសែត(រូបថតក្រសួងបរិស្ថាន)

ថ្លែងក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាសៀមរាបលោក នេត្រ ភក្ក្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់អ្នកកាសែតថា វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះនេះផ្តោតលើការកាត់បន្ថយការប្រើប្លាស្ទិក ការប្រើឡើងវិញនូវប្លាស្ទិក និងកែច្នៃយកមកប្រើប្រាស់ នូវសំណល់ប្លាស្ទិក ហៅកាត់ជា ភាសាអង់គ្លេសថា «3R» និង សេដ្ឋកិច្ចចក្រាចំពោះការកែច្នៃនិងការគ្រប់គ្រងសំណល់ ប្លាស្ទិក ខណៈកំពុងជាវិបត្តិបរិស្ថានដ៏ធំបំផុតមួយនៅសកលលោក។លោកបានរំលឹកថាវេទិកានេះបានចាប់ផ្តើម ឡើងនៅឆ្នាំ២០១៩ ក្នុងប្រទេសជប៉ុន ហើយចុងក្រោយនៅឆ្នាំ២០២០ បានធ្វើតាមប្រព័ន្ធអនឡាញ។ ការរៀបចំវេទិកា នេះស្របតាមសំណើររបស់ប្រទេសជប៉ុន ដើម្បីធ្វើការកិច្ចសហប្រតិបត្តិការទូលំទូលាយលើការកម្ពស់គោលការណ៍3R គឺ R1 កាត់បន្ថយ, R2 ប្រើប្រាស់ឡើងវិញ និង3R ការកែច្នៃឡើងវិញ នៅក្នុងតំបន់អាស៊ី។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា សម្រាប់វេទិកាថ្នាក់តំបន់លើកទី១១ ដែលកម្ពុជារៀបចំលើកទី១ លើទឹកដី នៃខេត្តសៀមរាប ពីថ្ងៃទី៨-១០ កុម្ភៈនេះ ក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចទៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យ​ ឆ្ពោះទៅសម្រេចបាន សង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»និងមានការចូលរួមពីគណៈ ប្រតិភូមកពី៣៩ប្រទេស ក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាននៃប្រទេសកម្ពុជា ក្រសួងបរិស្ថាននៃប្រទេសជប៉ុន និងមជ្ឈមណ្ឌលសហប្រជាជាតិសម្រាប់ការអភិវឌ្ឍក្នុងតំបន់ ហៅកាត់ថា UNCRD។

ទាក់ទិននឹងព្រឹត្តិការណ៍នេះដែរលោក នេត្រ ភក្រ្តា បានរំលេចឱ្យឃើញថា បើសិនយើងមិនមានវិធានការទប់ស្កាត់ទៅ លើបញ្ហាក្នុងការកាត់បន្ថយទៅលើការប្រើប្រាស់ប្លាស្ទិកនេះទេនោះសំណល់ប្លាស្ទិកនៅលើភពផែនដីរបស់យើងនឹងកើន ឡើងទៅដល់៣៤ Millionតោន ដែលចំនួននេះ គឺជាចំនួនដ៏ច្រើនបំផុត ហើយបើប្រៀបធៀបទៅត្រីដែលនៅក្នុង មហាសមុទ្រ ប្លាស្ទិកនេះ គឺ មានចំនួនច្រើនជាងត្រីនៅក្នុងមហាសមុទ្រទៀត។ប្លាស្ទិកនេះ ជាបញ្ហាមួយដែលបង្កើត នូវ​ផលប៉ះពាល់ ទី១ ប៉ះពាល់ដល់បរិស្ថាន, ទី២ ប៉ះពាល់ដល់សុខភាព និងទី៣ ប៉ះពាល់ដល់សេដ្ឋកិច្ចផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា “បច្ចុប្បន្ននេះ ពិភព លោកបានយកចិត្តទុកដាក់ខ្លាំងទៅលើការប្រើប្រាស់ឡើងវិញ ការកែច្នៃ ការកាត់បន្ថយ ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃប្លាស្ទិកនេះ នៅលើភពផែនដី ហើយនៅក្នុងនោះ គឺមានការដាក់ចុះ នៅគោលនយោបាយសេដ្ឋកិច្ចចក្រា ឬក៏សេដ្ឋកិច្ចវិលជុំ ដែលសំដៅទៅលើការទាញយកនៅការកែឆ្នៃ ទៅលើសំណល់រឹង មកឱ្យធ្វើជារបស់ដែលមានតម្លៃ ហើយប្រើប្រាស់នៅក្នុងប្រព័ន្ធវិលជុំ”៕សរន

Post navigation