Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងអប់រំ សម្រេចឲ្យមន្ត្រីបម្រើការងារ ជាបុគ្គលិកអប់រំ ឆ្លងរាជធានី ខេត្ត ផ្លាស់ប្តូរ តាមប្តីប្រពន្ធបាន

Views: 1

ដោយៈ ដេប៉ូ / ភ្នំពេញ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឲ្យផ្លាស់ប្តូរទីកន្លែង បម្រើការងាររបស់បុគ្គលិកអប់រំ ឆ្លងរាជធានី ខេត្ត តាមសហព័ទ្ធ ជាមន្ត្រីរាជការ។​

បើយោងតាមសេចក្តីជូនដំណឹង ស្តីពីការផ្លាស់ប្ដូរទីកន្លែងបម្រើការងារ របស់បុគ្គលិកអប់រំ ឆ្លងរាជធានី ខេត្ត តាមសហព័ទ្ធជាមន្ត្រីរាជការរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានលើកឡើងថាៈ សូមបុគ្គលិកអប់រំ ដែលបានដាក់ ពាក្យស្នើសុំផ្លាស់ប្ដូរទីកន្លែង បម្រើការងារឆ្លងរាជធានី ខេត្ត ថា ក្រសួង បានប្រជុំផ្ទៃក្នុង កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ និងបានសម្រេចជាគោលការណ៍ ពាក់ព័ន្ធសំណើ ផ្លាស់ប្តូរទីកន្លែង បម្រើការងាររបស់បុគ្គលិកអប់រំ ឆ្លងរាជធានី ខេត្ត តាមសហព័ទ្ធ ជាមន្ត្រីរាជការ បាន ឯកភាពជាគោលការណ៍ឱ្យមានការផ្លាស់ប្ដូរទីកន្លែងបម្រើការងារ របស់បុគ្គលិកអប់រំ ឆ្លងរាជធានី ខេត្ត តាមសហព័ទ្ធ (ប្តីឬប្រពន្ធ) ជាមន្ត្រីរាជការ ក្នុងឆ្នាំ ២០២២ ស្របតាមគោលការណ៍ច្បាប់។​ ចំពោះការផ្លាស់ចូលអង្គភាពថ្នាក់កណ្តាល ស្នើសុំប្រធានអង្គភាពបញ្ជាក់ អំពីភារកិច្ច ដែលត្រូវប្រគល់ជូន និងស្របតាមបេសកកម្ម របស់អង្គភាព ដោយពិនិត្យលើគុណវុឌ្ឍរបស់សាមីជន និងបំណែងចែកភារកិច្ច ក្នុងអង្គភាព។​

ក្រសួង បានបញ្ជាក់ថាៈ ចំពោះការផ្លាស់ចូលរាជធានីភ្នំពេញ ត្រូវអនុញ្ញាតឱ្យទៅកន្លែង ដែលខ្វះគ្រូ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ត្រូវបញ្ជាក់ថា បុគ្គលិកអប់រំ ត្រូវបានពង្រាយ ទៅកន្លែងដែលខ្វះ និងមានការយល់ព្រមទទួលពីនាយកសាលាសាមី ។​ ចំពោះការផ្លាស់ចូលខេត្តនានា ត្រូវមានរបាយការណ៍ បញ្ជាក់ពីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តថា ត្រូវបានពង្រាយទៅកន្លែងខ្វះគ្រូ។​ ជាមួយគ្នានោះដែរ ក្រសួង នឹងបន្តកែ លម្អលក្ខខណ្ឌ នៃការផ្ទេរបុគ្គលិកអប់រំ ដើម្បីដោះ ស្រាយបញ្ហាខ្វះគ្រូ នៅតាមគ្រឹះស្ថាន សិក្សាមួយចំនួន។

ក្រសួងអប់រំ បានបញ្ជាក់ និងក៏ដូចជា ជំរាបជូនដល់ បុគ្គលិកអប់រំ ដែលបានដាក់ពាក្យស្នើ សុំ និងអង្គភាពពាក់ព័ន្ធ ជ្រាបជាព័ត៌មាន និងមានចំណាត់ការបន្ត តាមការគួរ ៕ V / N

Post navigation