Views: 3
កូវីដ-១៩៖ ថ្ងៃនេះ មានអ្នកឆ្លងថ្មី ៣៥ នាក់, ជាសះស្បើយ ២៤ នាក់, ស្លាប់ថ្មី គ្មាន
ដោយ:ទេព មង្គល / ភ្នំពេញ: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា មានអ្នកឆ្លងជំងឺ កូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ចំនួន ៣៥ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ២៤ នាក់ និងអ្នកស្លាប់ថ្មី គ្មាន ។ ក្នុងនេះ ករណីឆ្លងសហគមន៍ ៣៥ នាក់ ក្នុងនោះ ១០ នាក់ ជាករណីសុំវិញ្ញាបនបត្រ ចេញទៅក្រៅប្រទេស , ករណីនាំចូលថ្មីពី ក្រៅប្រទេស គ្មាន។
បើគិតចាប់ពីថ្ងៃទី៨ ឧសភា មកដល់ថ្ងៃទី២៧ មិថុនា គឺមានរយ:ពេល ៥១ថ្ងៃជាប់គ្នា ដែលគ្មានអ្នកឆ្លងជំងឺកូវីដ -១៩ ថ្មី ។ ប៉ុន្តែចាប់ពីថ្ងៃទី២៨ មិថុនា ដល់ថ្ងៃទី៧ សីហា គឺមានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ជាថ្មីឡើងវិញ ចំនួន ៧៩៦ នាក់ ហើយជាសះស្បើយ ចំនួន ៥០៤ នាក់ ។
គិតត្រឹមព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នេះ កម្ពុជា មានអ្នកឆ្លងសរុប ១៣៧.០៥៦ នាក់ , អ្នកជាសះស្បើយ ១៣៣.៧០៧ នាក់ និងអ្នកស្លាប់ ៣.០៥៦ នាក់។ ករណីឆ្លងសហគមន៍សរុប ១៥.២៤០ នាក់ , ករណីនាំចូល ពីក្រៅប្រទេសសរុប ២១.២៣២ នាក់។
សូមអានសេចក្ដីជូនព័ត៌មាន ដូចមានខាងក្រោម៖