Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​ក្រុម​អត្ត​ព​លិ​ក​បាល់ទាត់​វ័យក្មេង ៧២ ក្រុម ចូលរួម​ការប្រកួត​បា​ល់​ទាត់​កុមារ និង​យុវជន AIA – ISF Youth League នៅ​រាជធានី​ភ្នំពេញ​

Views: 1

​ដោយៈ សុណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នា​ថ្ងៃអាទិត្យ ទី​២៩ ខែមករា ឆ្នាំ​២០២៣ អង្គការ​ផ្កាយ​សមុទ្រ (ISF) សហការ​ជាមួយ​ក្រុមហ៊ុន ធានារ៉ាប់រង​អាយុជីវិត AIA Cambodia រៀបចំ​ព្រឹត្តិការណ៍​ការប្រកួត​បាល់​ទាត់​កុមារ និង​យុវជន AIA – ISF Youth League ដែលជា​ឆ្នាំ​ទី​៦ ប្រព្រឹត្តទៅ​នៅ​ទីលាន​បាល់ទាត់ AIA Stadium ក្នុង​គោលបំណង​រួមចំណែក​លើកស្ទួយ និង​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់ ថ្នាក់មូលដ្ឋាន ក៏ដូចជា ផ្តល់ឱកាស​ដល់​កុមារ និង​យុវជន​ក្រីក្រ ដើម្បី​បង្ហាញ​សមត្ថភាព របស់ខ្លួន និង​សម្រេច​ក្តី​ស្រមៃ​របស់​ពួកគេ​ទៀតផង ។​

​ក្នុងឱកាស​បើក​ជា​ផ្លូវការ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​អ្នកស្រី ជួប វិច្ឆិកា ជា​ប្រធាន អង្គការ​ផ្កាយ​សមុទ្រ លោក Andrew Loh ជា​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធានា រ៉ាប់រង​អាយុជីវិត AIA Cambodia លោក ជួប សុភ័ក្ត្រ ជា​ទូត​សុ​ច្ឆ​នៈ​អង្គការ ផ្កាយ​សមុទ្រ កញ្ញា Shannon Moloney ជា​គ្រូបង្វឹក​ជាន់ខ្ពស់ ផ្នែក​អភិវឌ្ឍ បាល់ទាត់​អន្តរជាតិ របស់​ក្លិប​បាល់ទាត់ Tottenham Hotspur Football Club ។​

​អ្នកស្រី ជួប វិច្ឆិកា ប្រធាន​អង្គការ​ផ្កាយ​សមុទ្រ (ISF) បាន​មានប្រសាសន៍ថាៈ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​កុមារ និង​យុវជន AIA – ISF Youth League ជាការ​ប្រកួត​បាល់ទាត់ ថ្នាក់មូលដ្ឋាន​ធំជាងគេ​បង្អស់ ផ្តល់ឱកាស​ដល់​កុមារ និង​យុវជន កម្ពុជា​ក្រីក្រ ឲ្យ​លេង​កីឡា ក្នុង​បរិស្ថាន​មួយ​ដ៏​សុវត្ថិភាព ។ ដោយមាន​ការប្តេជ្ញាចិត្ត ជួយ​កាត់បន្ថយ​ភាពក្រីក្រ ដោយ​ផ្តល់ឱកាស ស្មើៗ​គ្នា​ដល់​កុមារ​ក្រីក្រ ឲ្យ​ទទួលបាន ការអប់រំ សេវា​ថែទាំ​សុខភាព និង​ការលេង​កីឡា អង្គការ​ផ្កាយ​សមុទ្រ ជា​អង្គការ​ក្រៅ​រដ្ឋា ភិ​បាល​មួយ នៅ​កម្ពុជា បានធ្វើការ​រួមគ្នា ជាមួយនឹង​ក្រុមហ៊ុន​ធានារ៉ាប់រង អាយុជីវិត​ដ៏ ធំ​បំផុត​មួយ គឺ​ក្រុមហ៊ុន AIA Cambodia ។​

​ភាពជា​ដៃគូ​មួយ​នេះ ត្រូវបាន​បង្កើតឡើង​តាំង ពី​ឆ្នាំ​២០១៧​មកម្ល៉េះ ដោយ​អង្គការ​ផ្កាយ សមុទ្រ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត AIA Cambodia បានធ្វើការ​ជាមួយគ្នា យ៉ាង​សស្រាក់សស្រាំ ជួយ​ឲ្យ​ប្រជាជន​កម្ពុជា មាន​សុខ​ភាពល្អ និង​រស់នៅ​ល្អប្រសើរ ។

​ព្រឹត្តិការណ៍​បើក​ការប្រកួត​បាល់ទាត់​កុមារ និង​យុវជន AIA – ISF Youth League នៅ​រាជធានី​ភ្នំពេញ ទទួលបាន​ការចូលរួម​ពី កីឡាករ​-​កីឡា​ការ​នី សរុប​ចំនួន ៧២ ក្រុម ហើយ​ក្រុម​នីមួយៗ បាន​ចូលរួម​ប្រកួតប្រជែង យ៉ាង​ស្វិតស្វាញ ដណ្តើមយក ជ័យលាភី​។ អង្គការ​ផ្កាយ​សមុទ្រ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត AIA Cambodia រំភើប​រីករាយ​យ៉ាងខ្លាំង ក្នុងការ​ប្រកាស​ជា​ព័ត៌មាន​ថា ឆ្នាំ​២០២៣​នេះ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​កុមារ និង​យុវជន AIA – ISF Youth League នឹង​ផ្តល់ឱកាស​ដល់​កីឡាករ កីឡា​ការ​នី នៅ​ទូទាំងប្រទេស​កម្ពុជា សរុប​ជាង ១.៥០០ នាក់ ក្នុងការ​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​នេះ ។​

​ថ្ងៃអាទិត្យ ទី​២៩ ខែមករា – ព្រឹត្តិការណ៍​បើក​ការប្រកួត​បាល់ទាត់​កុមារ និង​យុវជន នៅ​រាជធានី​ភ្នំពេញ ដែលមាន​កីឡាករ កីឡា​ការ​នី ចំនួន​សរុប ១.១៩៤ នាក់ មកពី ៧២ ក្រុម ។ ថ្ងៃអាទិត្យ ទី​១២ ខែកុម្ភៈ ព្រឹត្តិការណ៍​បើក​ការប្រកួត​បាល់ទាត់​កុមារ និង​យុវជន នៅ​ទី​រួម​ខេត្តកំពង់ធំ ដែលមាន​កីឡាករ កីឡា​ការ​នី ចំនួន​សរុប ៣៦០ នាក់ មកពី ៣០ ក្រុម ។ ក្រុម​ដែល​ឈ្នះ​ការប្រកួត នៅតាម​បណ្តា​រាជធានី និង​ខេត្ត​ផ្សេងៗ តាម​កម្រិត​អាយុ នីមួយៗ នឹងចូលរួម​ព្រឹត្តិការណ៍ ប្រកួត​បាល់ទាត់​កុមារ និង​យុវជន វគ្គ​ផ្តាច់ព្រ័ត្រ AIA-ISF Grand Championship ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ខែឧសភា​ខាងមុខ​។​

​លោកស្រី បាន​បន្តថាៈ ព្រឹត្តិការណ៍​បើក​ការប្រកួត នា​ថ្ងៃអាទិត្យ​នេះ ទទួលបាន​ការចូល រួម​ពី​ក្រុម​កីឡាករ​-​កីឡា​ការ​នី ជា​កុមារ និង​យុវជន ដែល​ចែកជា ៦ ក្រុម​ប្រភេទ​អាយុ មានដូចជា ក្រុម​កុមារា និង​ក្រុម​កុមារី អាយុ​ក្រោម ១៤ ឆ្នាំ ក្រុម​កុមារា និង​ក្រុម​កុមារី អាយុ​ក្រោម ១០ ឆ្នាំ ក្រុម​កុមារា អាយុ​ក្រោម ១៦ ឆ្នាំ និង​កុមារី អាយុ​ក្រោម ១៨​ឆ្នាំ ដែល​ក្រុម​នីមួយៗ នឹង​ប្រកួត​យ៉ាង​ស្វាហាប់ ដណ្តើមយក​ពានរង្វាន់​៕/V​.mara

Post navigation