Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុម ស.ស.យ.ក ខេត្តកណ្តាល និងស្រុកខ្សាច់កណ្តាល ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ SOCCER LEAGUE

Views: 1

ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល និងក្រុមកីឡាករបាល់ទាត់ ពិស្ណុការពិសិដ្ឋសុវណ្ណភូមិ ស.ស.យ.ក . ស្រុកខ្សាច់កណ្តាល តំណាងឲ្យស្រុកខ្សាច់កណ្តាល ដណ្តើមបានកៅអីវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ SOCCER LEAGUE លើកទី៦ ឆ្នាំ២០២៣ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមនេះ បានយកឈ្នះគូ ប្រកួត ក្នុងកាប្រកួតដែលរៀបចំឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ។

ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល បានយកឈ្នះក្រុមបាល់ ទាត់ Zaitun FC លទ្ធផល ៦ ទល់ ២ និងក្រុមកីឡាករបាល់ទាត់ពិស្ណុការពិសិដ្ឋ សុវណ្ណភូមិ ស.ស.យ.ក. ស្រុកខ្សាច់កណ្តាល តំណាងឲ្យស្រុកខ្សាច់កណ្តាល ក៏បានយកឈ្នះក្រុមបាល់ទាត់ Royal Mayura Resort លទ្ធផល ២ ទល់ ១ នៅវគ្គ ៨ ក្រុមចុងក្រោយ ។ ដូច្នេះក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល និងក្រុមកីឡាករបាល់ទាត់ ពិស្ណុការពិសិដ្ឋសុវណ្ណភូមិ ស.ស.យ.ក. ស្រុកខ្សាច់កណ្តាល តំណាងឲ្យស្រុកខ្សាច់កណ្តាល ដឹកដៃគ្នាឡើងវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ ។ ចំពោះក្រុមបាល់ទាត់ Royal Mayura Resort និងក្រុមបាល់ទាត់ Zaitun FC ត្រូវបញ្ចប់ការដណ្តើមត្រឹមនេះ៕/V-PC

Post navigation