Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុម U17 កម្ពុជា ទៅដល់អូស្ដ្រាលី ដើម្បីចូលរួមព្រឹត្តិការណ៍ AFC U17 Championship 2023

Views: 2

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិ អាយុក្រោម១៧ឆ្នាំកម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសអូស្ដ្រាលីហើយ ដើម្បីចូលរួមប្រកួតជម្រុះ ក្នុងព្រឹត្តិការណ៍ AFC U17 Championship 2023 Qualifiers នៅទីនោះ។ ការប្រកួត នឹងចាប់ផ្ដើមពីថ្ងៃទី៥ ដល់ ៩ ខែតុលា ឆ្នាំ២០២២។ កម្ពុជា ស្ថិតក្នុងពូលជាមួយចិនអូស្ដ្រាលី និងប្រទេស Northern Mariana Islands ។

ក្នុងកម្មវិធីប្រកួត នៅថ្ងៃទី៥ តុលា កម្ពុជា ជួបប្រកួតជាមួយប្រទេសចិន នៅកីឡដ្ឋានShepparton Sport City ។ ថ្ងៃទី៧ តុលា កម្ពុជា ប្រកួតជាមួយអូស្ដ្រាលី នៅកីឡដ្ឋានដដែល និងថ្ងៃទី៩ តុលា កម្ពុជា ជួបប្រកួតជាមួយ Northern Mariana Islands នៅកីឡដ្ឋានដដែលដែរ ៕ V / N

Post navigation