Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមគណៈមេប្រយោគ និង មន្រ្តីពាក់ព័ន្ធ ចុះត្រួតពិនិត្យតាម មណ្ឌលនីមួយៗសម្រាប់ត្រៀម ការប្រឡងបាក់ឌុប

Views: 13

ដោយ៖ដេប៉ូ/ភ្នំពេញ៖ មុនការប្រឡងមកដល់គណៈមេ ប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ ជំនួយ ការអប្បមាទ ប្រធាន និងអនុប្រធានមណ្ឌល ប្រចាំរាជធានី-ខេត្តនីមួយៗ រួមជាមួយអង្គភាពប្រឆាំងអំពើពុករលួយ បានចុះត្រួតពិនិត្យស្ថានភាពទូទៅនៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបដើម្បីឱ្យការ ប្រឡងនៅថ្ងៃទី០៥ ធ្នូ ២០២២ ប្រព្រឹត្តទៅដោយរលូន។

ក្រសួងអប់រំបានឱ្យដឹងថា៖ចំពោះការចុះត្រួតពិនិត្យមតាម មណ្ឌលប្រឡងនេះដោយបានផ្ដោតសំខាន់ទៅលើបរិវេណមណ្ឌលប្រឡង ឧបករណ៍បំពងសំឡេង ស្ថានភាពអគារ បន្ទប់ ប្រឡងនីមួយៗ និងគ្រឿងបរិក្ខានានា ព្រមទាំងបន្ទប់ បម្រុងទុក ករណីមានបេក្ខជនមានបញ្ហាសុខភាព ត្រូវការការ សង្គ្រោះ បឋមផ្សេងៗ ការរក្សាបនូវអនាម័យ និងសុវត្ថិភាព ជាដើម។

គួរបញ្ជាក់ថា៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះ ប្រឡង សរុប ១២៨ ១៣៤នាក់ ស្រី ៦៨ ៧៧១នាក់ មណ្ឌលប្រឡង សរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡង នៅថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្ត កណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេង ទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការ ក្រសួងអប់រំ យុវជន និងកីឡា៕srn / N

Post navigation