Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមហនុមាន អគ្គលេខាធិការដ្ឋាន និងក្រុម ស.ស.យ.ក ខេត្តកណ្តាល នឹងជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតពានរង្វាន់ SOCCER LEAGUE

Views: 5

ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្រុមបាល់ទាត់ ហនុមាន អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ និងក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល នឹងជួបប្រកួតជាមួយគ្នា នៅវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រកួត កីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៦ ឆ្នាំ២០២៣ បន្ទាប់ពីក្រុមទាំងពីរនេះ បានយក ឈ្នះលើគូប្រកួតរបស់ខ្លួន នៅក្នុងកាប្រកួតដែលរៀបចំឡើង ដោយសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក.)។

ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល បានយកឈ្នះក្រុមបាល់ ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដោយប៉េណាល់ទី លទ្ធផល ៤ ទល់នឹង ៣ ចំណែកក្រុមបាល់ទាត់ ហនុមាន អគ្គលេខាធិការដ្ឋាន នៃក្រសួងការពារជាតិ បានយកឈ្នះ ក្រុមបាល់ទាត់ Royal Mayura Resort លទ្ធផល ៤ ទល់ ១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ដូច្នេះក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល ត្រូវប៉ះគ្នាជាមួយ ក្រុមបាល់ទាត់ហនុមាន អគ្គលេខាធិការដ្ឋាន នៃក្រសួងការពារជាតិ នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីប្រជែងយកជើងឯក នៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ SOCCER LEAGUE លើកទី៦ ឆ្នាំ២០២៣។

ចំណែកក្រុមបាល់ទាត់ Royal Mayura Resort ប្រជែងជាមួយក្រុមបាល់ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ នៅវគ្គផ្តាច់ព្រ័ត្រ យកចំណាត់ ថ្នាក់លេខ ៣ ៕/V-PC

Post navigation