Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា អំពាវនាវ​ឱ្យ​អ្នក​មានគំនិត​ច្នៃប្រឌិត​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ថ្មី​មួយ ដើម្បី​លើកកម្ពស់​ការ​ពិសា​ដោយ​ការទទួលខុសត្រូវ​

Views: 2

​ភ្នំពេញ​៖ កម្មវិធី​ប្រកួតប្រជែង​ថ្មី​មួយ​ដែល​ផ្តោតលើ​និរន្តរភាព​ឆាប់ៗ​នេះ​នឹង​មើលឃើញ​មានការ​ចូលរួម​ដ៏​ច្រើន​កុះករ​ពី​អ្នក​មានគំនិត​ច្នៃប្រឌិត​ជាច្រើន​ដើម្បី​បង្កើតឱ្យមាន​ឥទ្ធិពល​វិជ្ជមាន​ដល់​សង្គម​កម្ពុជា​។ ដោយ​បើក​ដំណើរការ​ក្រោម​កិច្ចសហការ​រវាង​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា និង​ក្រុមហ៊ុន Startup Factory Cambodia កម្មវិធី HEINEKEN SUSTAINATHON អញ្ជើញ​បេក្ខជន​បេ​ក្ខ​នារី​ដែលមាន​អាយុ​ចន្លោះ​ពី​១៨ ដល់​២៥​ឆ្នាំ​ឱ្យចូល​រួម​ក្នុង​បេសកកម្ម​បង្កើត​អនាគត​ប្រកបដោយ​ចីរភាព​សម្រាប់​ប្រទេស​កម្ពុជា​។​

​ការប្រកួតប្រជែង​លើកទីមួយ​នេះ​នឹង​ផ្ដោតលើ​ប្រធានបទ “​ការ​ពិសា​ដោយ​ការទទួលខុសត្រូវ​”​។ នៅក្នុង​ព្រឹត្តិការណ៍ SUSTAINATHON នេះ​ក្រុម​ដែល​ចូលរួម​ប្រកួត ប្រជែង​នឹងមាន​ពេល ៤៨​ម៉ោង​ដើម្បី​ធ្វើ​កិច្ចការ​មួយ​ក្នុង​គោលបំណង​បង្កើត​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដើម្បី​ជួយ​ជំរុញ​ការ​ពិសា​ប្រកបរ​ដោយ​ការទទួល ខុសត្រូវ​។ ក្រុម​ជាប់​ចំណាក់​ថ្នាក់​កំពូល​ទាំង​៣​នឹងមាន​ឱកាស​នាំយក​គំនិត​របស់​ពួកគេ​ឱ្យ​លេចចេញ​ជា​រូបរាង​ឡើង​ក្រោយ​ទទួលបាន​ការណែនាំ​ពី​អ្នកជំនាញ​ក្នុងដំណាក់ កាល​ហ្វឹកហាត់​រយៈពេល ៣​ខែ ដែល​ដឹកនាំ​ដោយ​ក្រុមហ៊ុន Startup Factory​។ បន្ទាប់មក​ព្រឹត្តិការណ៍​ចុងក្រោយ​នឹងត្រូវ​បានរៀបចំ​ធ្វើឡើង​ដើម្បី​ជ្រើស​រើសយក​ក្រុ​ចំនួន​១​ដើម្បី​ប្រកាស​ជា​ជ័យលាភី​។​

​លោកស្រី Jitka Markova នាយិកា​ក្រុមហ៊ុន Startup Factory Cambodia មានប្រសាសន៍ថា​៖ «​ចាប់តាំងពី​បង្កើត​ក្រុមហ៊ុន​នៅ​កម្ពុជា​មក​យើង​មាន​ក្តី​រីករាយ​ក្នុង​ការធ្វើការងារ​ជា​ដៃគូ​និង​ណែនាំ​អ្នក​មានគំនិត​ច្នៃប្រឌិត​និង​សហគ្រិន​ជំនាន់​ក្រោយ​ជាច្រើន​នាក់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បានបង្ហាញ​សក្តានុពល​មិនគួរ​ឱ្យ​ជឿ​ក្នុងការ​ដឹកនាំ​កំណើន​ដែល​ជំរុញ​ដោយ​នវានុវត្តន៍​ទៅកាន់​ដំណាក់កាល​បន្ទាប់​របស់​កម្ពុជា​។ កម្មវិធី HEINEKEN SUSTAINATHON​យក​សក្តានុពល​នេះ​ដើម្បី​ឈាន ទៅ​កាន់​កម្រិត​មួយទៀត​ដោយ​ផ្តោតលើ​ការច្នៃប្រឌិត ដែល​ក៏មាន​និរន្តរភាព​ដោយសារ​យើង​បង្កើតឡើង​ផងដែរ​។ យើង​ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយ​និស្សិត​និង​គាំទ្រ​ពួកគេ​ជាមួយនឹង​ឧបករណ៍ ការបណ្តុះបណ្តាល និង​ធនធាន​ល្អ​បំផុត​ដែលមាន​ដើម្បី​ជួយ​បង្ហាញ​សមត្ថភាព​របស់​ពួកគេ​»​។​

​ការប្តេជ្ញាចិត្ត​រយៈពេល​វែង​ក្រោម​កម្មវិធី “​ធ្វើឱ្យ​ពិភពលោក​កាន់តែ​ប្រសើរ (Brew A Better World)” របស់​ក្រុមហ៊ុន HEINEKEN Group​គូសបញ្ជាក់​ពី​អាទិភាព​របស់​ក្រុមហ៊ុន​ក្នុងការ​រួមចំណែក​ជា​វិជ្ជមាន​លើ​ទិ​ដ្ឋា​ភាព​សំខាន់ៗ​ចំនួន​បី​៖ បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការទទួលខុសត្រូវ​។ ក្រុមហ៊ុន HEINEKEN Group បាននិងកំពុង​បន្ត​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​នានា​ទូទាំង​សាកល​ដើម្បី​លើកកម្ពស់​ការ​ពិសា​ប្រកបដោយ​ការទទួលខុសត្រូវ​រាប់​ចាប់ពី​ការផ្តល់​លទ្ធភាព​ឱ្យ​អ្នកប្រើប្រាស់​នូវ​ជម្រើស​ស្រា​បៀរ​ដែលមាន​ជាតិ​អាល់កុល​កម្រិត​ទាប និង​ស្រា​បៀរ​ដែល​គ្មាន​ជាតិ​អាល់កុល​បន្ថែម​ពី​នោះ​យើង​ក៏មាន​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​ការ​ពិសា​ប្រកបដោយ​ការទទួលខុសត្រូវ​ទៅដល់​អ្នកប្រើប្រាស់​ជាង​១​ពាន់​លាន​នាក់​ជា​រៀងរាល់ឆ្នាំ​ផងដែរ ដើម្បី​ជួយ​អ្នកប្រើប្រាស់​ទាំងអស់​អាច​បង្កើត​ជម្រើស​ប្រកបដោយ​ការទទួលខុសត្រូវ​។​

​លោកស្រី Anne de Graaf នាយិការ​ផ្នែក​កិច្ចការ​សាជីវកម្ម​នៃ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មានប្រសាសន៍ថា​៖«​យើង​កំពុង​ស្វែងរក​អ្នក​ច្នៃប្រឌិត​ដែលមាន​បំណង​បង្កើត​អ្វីដែល​ថ្មី ដើម្បី​ជំរុញ​ការ​ពិសា​ប្រកបដោយ​ការទទួលខុសត្រូវ និង​បង្កើតឱ្យមាន​ភាពខុសប្លែក​ជារួម ដូចដែល​នៅ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា​យើង​មានបំណង​បង្កើត​ភាព​រីករាយ​រួមគ្នា​ពិតប្រាកដ​មួយ ដើម្បី​ជំរុញ​ពិភពលោក​ឱ្យ​កាន់តែ​ប្រសើរឡើង​។ ជាមួយនឹង​គំនិត​ផ្តួចផ្តើម​ថ្មី​នេះ​យើង​មាន​គោលបំណង​ស្វែងរក​មធ្យោបាយ​កាន់​ត​ច្រើន​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​លើកទឹកចិត្ត​អ្នកប្រើប្រាស់​ឱ្យ​ជ្រើសរើស និង​បង្កើត​ជម្រើស​ពិសា​គ្រឿង​ស្រវឹង​ដោយ​ការទទួលខុសត្រូវ​។​យើង​ទន្ទឹងរង់ចាំ​ធ្វើការ​ងា​រ​ជាមួយ​ពួកគេ​យ៉ាង​អន្ទះសារ​ដើម្បី​លើកកម្ពស់​បញ្ហា​នេះ​»​។​

​អ្នក​មានគំនិត​ច្នៃប្រឌិត​អាយុ​ចន្លោះ​ពី ១៨ ទៅ ២៥​ឆ្នាំ​ដែលមាន​ចំណាប់អារម្មណ៍​ចង់​ចូលរួម​ប្រកួតប្រជែង ត្រូវ​បង្កើតជា​ក្រុម​ដែលមាន​សមាជិក​ពី ២​ទៅ​៥​នាក់​ក្នុង​មួយ​ក្រុម​។ បន្ទាប់ពី​ឆ្លងកាត់​ការសម្ភាស​ជុំទីមួយ និង​ការវាយតម្លៃ​របស់​អ្នករៀបចំ​កម្មវិធី ក្រុម​ដែល​ត្រូវបាន​ជ្រើសរើស​នឹងចូលរួម​ក្នុង​ព្រឹត្តិការណ៍ SUSTAINATHON រយៈ​ពេល ២​ថ្ងៃ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ខែមករា ឆ្នាំ​២០២៣​។ ប្រាក់រង្វាន់​សរុប​ចំនួន ៤.០០០ ដុល្លារ​អាមេរិក​កំពុង​រង់ចាំ​ក្រុម​ឈ្នះ​កំពូល​ទាំងបី​សម្រាប់​ជុំ​ដំបូង ហើយ​នឹងមាន​រង្វាន់​ប​ន្ថែ​ម​ទៀត​នៅពេលដែល​ក្រុម​កំពូល​ទាំង​៣ បន្ត​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ចុងក្រោយ​។ ដោយ​អាស្រ័យ​លើ​គំនិត​ច្នៃប្រឌិត​ដែល​ត្រូវបាន​បង្កើតឡើង​ក្រុម​ដែល​ឈ្នះ​ក៏​អាច​មានឱកាស​អនុវត្ត​គំនិត​របស់ខ្លួន​ជាមួយ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ផងដែរ​។​

​អ្នក​ដែលមាន​បំណង​ចូលរួម​ក្នុង​កម្មវិធី HEINEKEN SUSTAINATHON អាចដាក់​ពាក្យ​ចូលរួមបាន​តាមរយៈ​តំណ​ភ្ជាប់​នៅទីនេះ​ឱ្យបាន​មុន​ថ្ងៃ​ផុតកំណត់​ទី​៣ ខែធ្នូ ឆ្នាំ​២០២២៖ https://bit.ly/SUSTAINATHON2022​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី HEINEKEN SUSTAINATHON សូម​តាមដាន​ទំព័រ​បណ្តាញ​សង្គម​របស់​ក្រុមហ៊ុន HEINEKEN Cambodia និង​ក្រុមហ៊ុន Startup Factory Cambodia ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​ចុងក្រោយ​បំផុត​៖
•​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន HEINEKEN Cambodia៖ https://www.facebook.com/HEINEKENCambodia/
•​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Startup Factory Cambodia៖ https://www.facebook.com/startupfactorykh

Post navigation