Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមហ៊ុន ហ្វា​ន់ ហ្វ៊ូ​ដ សម្ពោធ​ជា​ផ្លូវការ​ភោជនីយដ្ឋាន​បឺ​ហ្គឺ​រ QB សាខា PPIU

Views: 4

ភ្នំពេញ​៖ក្រុមហ៊ុន​ហ្វា​ន់ ហ្វ៊ូ​ដ នៅព្រឹក​ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២២ បាន​សម្ពោធ​ជា​ផ្លូវការ​ភោជនីយដ្ឋាន បឺ​ហ្គឺ​រ QB សាខា​ទី​២ នៅក្នុង​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ជាន់​ផ្ទាល់​ដី​។​

​លោក ង​ន ដេវីដ​សំបូរ នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ហ្វា​ន់​ហ្វ៊ូ​ដ បានឱ្យដឹងថា​៖ “​ភោជនីយដ្ឋាន QB-Quick Bites ជា​ភោជនីយដ្ឋាន​ប៊ឺ​ហ្គឺ​រ​ដែល​ក្រុមហ៊ុន ហ្វា​ន់ ហ្វ៊ូ​ដ ទើបតែ​បង្កើត​ថ្មី ។​អតិថិជន​អាច​ទទួលបាន​ប៊ឺ​ហ្គឺ​រ រសជាតិ​ថ្មី ធ្វើ​ពី​សាច់គោ​អូស្ត្រាលី​សុទ្ធ​១០០%​។ នៅ QB អតិថិជន អាច​ជ្រើសរើស​ប៊ឺ​ហ្គឺ​រ​ជាច្រើន​រសជាតិ ដូចជា ប៊ឺ​ហ្គឺ​សាច់ជ្រូក បង្គា ប៊ឺ​ហ្គឺ​រសាច់​ក្តាម ប៊ឺ​ហ្គឺ​សាច់​ទា ប៊ឺ​ហ្គឺ​រ​សាច់មាន់​។ មិនតែប៉ុណ្ណោះ​ភោជនីយដ្ឋាន​ក៏​ផ្តល់ជូន​មាន់​បំពង​ជាច្រើន​រសជាតិ​។​”

​លោក ង​ន ដេវីដ​សំបូរ បានបញ្ជាក់​បន្ថែមថា ក្រុមហ៊ុន ហ្វា​ន់ ហ្វ៊ូ​ដ ក៏​នៅមាន​ភោជនីយដ្ឋាន​ចំនួន​៤​ទៀត​ដែល​គ្រោង​នឹង​បើក​ក្នុងពេល​ឆាប់ៗ​នេះ ហើយ​និង​ភោជនីយដ្ឋាន ជាច្រើន​ទៀត​ក្នុង​ឆ្នាំ​២០២៣​។ លើសពីនេះទៅទៀត ក្រុមហ៊ុន​ក៏​កំពុង​សិក្សា ទៅលើ​ការបង្កើត​ម៉ាក​ផ្សេងៗ​ទៀត ដើម្បី​ផ្តល់ជូន​មុខម្ហូប​ថ្មី​ដែល​ប្រកបដោយ​គុណភាព ប្រណីតភាព និង​អនាម័យ​ខ្ពស់ បង្កើត​នូវ​បទពិសោធន៍​ថ្មីៗ​ក្នុង​ភោជនីយដ្ឋាន ជូន​ប្រជាជន​កម្ពុជា​។​

​ក្រុមហ៊ុន​ក៏មាន​ផ្តល់ជូន​នូវ​សេវាកម្ម​រៀបចំ​ម្ហូបអាហារ​ដល់ទី​តាំងរបស់​អតិថិជន (Catering Service) ដែលមាន​ម្ហូប​ច្រើន​ជម្រើស ដូចជា ម្ហូប​ខ្មែរ អឺរ៉ុប ជប៉ុន​ជាពិសេស​គឺ​ម្ហូប​ជប៉ុន​ដែល​ចម្អិន​ដោយ ចុងភៅ​ផ្ទាល់ ហៅថា “Teppanyaki at Home”​។ ក្រុមហ៊ុន ហ្វា​ន់ ហ្វ៊ូ​ដ មានបទពិសោធន៍ ផ្តល់​សេវា Catering Service សម្រាប់​កម្មវិធី​តូចធំ ដែល​អាច​ទទួលភ្ញៀវ​បាន​រហូតដល់ ជាង​៦០០០ នាក់​។​

​ក្រុមហ៊ុន ហ្វា​ន់ ហ្វ៊ូ​ដ ឯ​.​ក គឺជា​ក្រុមហ៊ុន​មួយ​ដែលមាន​ចក្ខុវិស័យ “​ក្លាយខ្លួនជា​ក្រុមហ៊ុន​មាន​ភាព​នាំ មុខ​គេ​នៅក្នុង​វិស័យ​ម្ហូបអាហារ​នៅ​ប្រទេស​កម្ពុ​ជារួម​ជាមួយនឹង​ការ ផ្តល់ជូន​នូវ​ម្ហូបអាហារ​ប្លែកៗ ក៏ដូចជា​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ​”​៕Ph

Post navigation