Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​បចិន​ជាប់​ក្នុងជម្លោះ​បច្ចេកវិជ្ជារ​វាង​អាម៉េរិក​និង​ចិន​

Views: 8

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ឧស្សាហកម្ម​បន្ទះ​ឈីប​របស់​ចិន​បាន​ក្លាយទៅជា​គោលដៅ​សំខាន់​របស់​សហរដ្ឋ​អាម៉េរិក​ដែល​បាន​ដាក់​ចេញ​ការ​រឹតបន្តឹង​ការនាំចេញ​មួយចំនួន​ដែល​ផ្តោត​​លើ​ផ្នែក​ជាច្រើន​នៃ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ផ្នែក​បន្ទះ​ឈីប​របស់​ប្រទេស​នេះ ខណៈ​អាម៉េរិក​ប្រឹងប្រែង​បន្ថយល្បឿន​នៃ​ការរីកចម្រើន​ផ្នែក​បច្ចេកវិជ្ជា​របស់​គូ​ប្រជែង​របស់​ខ្លួន​។​

​ខណៈ​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​ជះ​លុយ​យ៉ាងច្រើន​ក្នុង​ការបង្កើត​ឧស្សាហកម្ម​បន្ទះ​ឈីប​ក្នុងស្រុក​រោងចក្រ​ផលិត​របស់​ចិន​នៅតែ​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ឧបករណ៍​ផលិត​ពី​បរទេស​ដែល​ពួកគេ​ប្រើ​ដើម្បី​​ប្រែក្លាយ​ស៊ី​លី​កុន​ទៅ​ជា​បន្ទះ​ឈីប ដែល​ផ្តល់​ថាមពល​ដល់​ហាដវែ (Hardware)​។​

​ខាងក្រោម​នេះ​គឺជា​រោងចក្រ​ចិន​ដែល​កំពុង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ធំ​បំផុត​ពី​ការ​រឹតបន្តឹង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ៖

​ក្រុមហ៊ុន SEMICONDUCTOR MANUFACTURING INTERNATIONAL CORP (SMIC)

SMIC ដែល​ជា​រោងចក្រ​ផលិត​បន្ទះ​ឈីប​ធំ​បំផុត​របស់​ចិន បាន​ផលិត​បន្ទះ​ឈីប​ជាច្រើន​សម្រាប់​វិស័យរ​ថយ​ន្ត ឧបករណ៍​សម្រាប់​អ៊ីនធឺណិត និង​ស្មា​ត​ហ្វូន​។​

​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០០ ដោយ​មាន​ការគាំទ្រ​ពី​រដ្ឋបាល​ក្រុង​សៀង​ហៃ ក្រុមហ៊ុន​នេះ​គឺជា​គូ​ប្រជែង​ជាមួយ​ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co Ltd (TSMC) ។ TSMC គឺជា​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​ដ៏​មាន​តម្លៃ​បំផុត​របស់​ពិភពលោក ហើយ​មាន​ក្រុមហ៊ុន Apple Inc និង Nvidia Corp ជា​អតិថិជន​ធំៗ​របស់ខ្លួន​។​

​ការគាំទ្រ​ពី​រដ្ឋាភិបាល​និង​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការផលិត​បន្ទះ​ឈីប​កម្រិត​ខ្ពស់​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ស​ហ​រដ្ឋ​អាម៉េរិក ដែល​បាន​ដាក់​ក្រុមហ៊ុន​នេះ​នៅក្នុង​បញ្ជី​អង្គភាព​របស់​ខ្លួន​ក្នុង​ឆ្នាំ ២០២០​។ ការ​ដាក់​ក្នុង​បញ្ជី​នេះ​បាន​រារាំង​ក្រុមហ៊ុន​ហូ​ឡង់ ASML Holding AS មិន​ឱ្យ​ផ្គត់ផ្គង់​ម៉ាស៊ីន​ផលិត​បន្ទះ​ឈីប Lithography Ultraviolet ធុន​ធ្ងន់​ដល់​ក្រុមហ៊ុន SMIC​ដើម្បី​​កាត់ផ្តាច់​មហិច្ឆតា​ដ៏​ធំ​របស់​ក្រុមហ៊ុន​នេះ​។​

​រហូតមក​ទល់​បច្ចុប្បន្ន ការលក់​បន្ទះ​ឈីប​ភាគច្រើន​របស់​ក្រុមហ៊ុន SMIC ត្រូវបាន​ធ្វើឡើង​ដោយ​ប្រើ​ម៉ាស៊ីន​ហួស​សម័យ 45 Nanometer Node ។ ចាប់តាំងពី​ចុងឆ្នាំ ២០២០ មក​ជំនាញ​ឯកទេស​​របស់​បន្ទះ​ឈី​បចាស់ៗ​បាន​បង្ហាញ​ឱ្យឃើញ​ពី​អត្ថប្រយោជន៍​មួយ​ដែរ ដោយសារ​តែ​កង្វះខាត​ជា​សកល​នៃ​បន្ទះ​ឈីប​កម្រិតទាប​។​

​ទោះយ៉ាងណា ចំណែក​ទីផ្សារ​សកល​របស់​ខ្លួន​នៅក្នុង​វិស័យ​ផលិត​បន្ទះ​ឈីប​នៅតែ​មាន​តែ​១​ខ្ទង់ ហើយ​ការចំណាយ​លើ​ការលក់​និង​ការស្រាវជ្រាវ និង​ការអភិវឌ្ឍន៍​របស់​ខ្លួន​នៅតែ​ទាប​ជាង​ក្រុមហ៊ុន​តៃវ៉ាន់ TSMC ។​

​ក្រុមហ៊ុន​បានធ្វើឱ្យ​ឧស្សាហកម្ម​បន្ទះ​ឈីប​ភ្ញាក់ផ្អើល​ក្នុង​ឆ្នាំ ២០២២ នៅពេល​ដែល​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ថា​ក្រុមហ៊ុន​នេះ​បាន​ផលិត​បន្ទះ​ឈី​បដែល​ហាក់​មាន​គុណភា​ព​ដូច​គ្នា​ជាមួយនឹង​បច្ចេកវិជ្ជា​​ម៉ាស៊ីន​ដំណើរការ 7 Nanometer Node របស់​ក្រុមហ៊ុន TSMC ទោះបីជា​មិន​មាន​ឧបករណ៍​របស់​ក្រុមហ៊ុន​ហូ​ឡង់ ASML​ក៏ដោយ​។​

​អ្នកជំនាញ​បាន​ជំទាស់​នឹង​លទ្ធភាព​ជោគជ័យ​យូរអង្វែង​របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ​។ ក្រុមហ៊ុន SMIC មិន​បាន​ឆ្លើយតប​នឹង​អ្នកកាសែត​ចំពោះ​របកគំហើញ​មួយ​នេះ​ទេ​។​

​ក្រុមហ៊ុន HUA HONG SEMICONDUCTOR LTD

Hua Hong Semiconductor Ltd គឺជា​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​ធំ​ទី​ពីរ​របស់​ចិន​។ វា​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៦ និង​មាន​ជំនាញ​ក្នុង​ការបង្កើត​បច្ចេកវិជ្ជា Mature-Node ដោយ​បង្កើត​ប្រាក់ចំណូល​ភាគច្រើន​ពី​បន្ទះ​ឈីប ដែល​ផលិត​លើ​ម៉ាស៊ីន​ដំណើរការ 55 Nanometer Node និង​ខ្ពស់ជាង​នេះ​។​

​ក្រុមហ៊ុន​បាន​លះបង់​ធនធាន​តិចតួច​ក្នុង​ការផលិត​បន្ទះ​ឈីប​កម្រិត​ខ្ពស់​ជាង​ក្រុមហ៊ុន SMIC ។ ក្រុមហ៊ុន​មាន​គម្រោង​លក់​ហ៊ុន​ជា​សាធារណៈ​បន្ថែម​ក្នុង​ឆ្នាំ ២០២៣​ហើយ​មាន​គោលបំណង​សាងសង់​រោង​​ចក្រ​ថ្មី​មួយ​នៅក្នុង​ទីក្រុង​វូ​ស៊ី (Wuxi) ភាគ​ខាងកើត​។​

​ក្រុមហ៊ុន YANGTZE MEMORY TECHNOLOGIES CO LTD (YMTC)

YMTC គឺជា​តួអង្គ​តែមួយគត់​របស់​ចិន​នៅក្នុង​ទីផ្សារ​បន្ទះ​ឈីប​ប្រភេទ NAND ជា​សកល ដែល​ជា​វិស័យ​ប្រកួតប្រជែង​ខ្លាំង​ដែល​គ្របដណ្តប់​ដោយ​ក្រុមហ៊ុន​មួយចំនួន​មក​ពី​សហរដ្ឋ​អាម៉េរិក​និង​កូរ៉េ​។ វា​រចនា​និង​បង្កើត​បន្ទះ​ឈីប ហើយ​ត្រូវបាន​បញ្ចូល​ទៅក្នុង​បញ្ជី​អង្គភាព​របស់​អាម៉េរិក​កាលពី​ឆ្នាំមុន​។​

​ខណៈ​ចំណែក​ទីផ្សារ​របស់ YMTC នៃ​វិស័យ​បន្ទះ​ឈីប​ទាំងមូល​មាន​ទំហំ​តូចតាច អ្នកជំនាញ​បាន​និយាយថា វា​បាន​ចូល​ក្នុង​ខ្សែសង្វាក់​ផ្គត់ផ្គង់​របស់​ចិន​ជា​លំដាប់​ហើយ​ផលិតផល​របស់​ក្រុមហ៊ុន​នេះ​​កាន់តែ​ប្រកួតប្រជែង​លើ​តម្លៃ​និង​គុណភាព​។​

​ក្រុមហ៊ុន​នេះ​បានបង្ហាញ​បន្ទះ​ឈីប​កាលពី​ឆ្នាំ​មុន​ជាមួយ​នឹង​បន្ទះ​អង្គ​ចងចាំ​ចំនួន ២៣២ ស្រទាប់ ដោយ​ដាក់​ក្រុមហ៊ុន​នេះ​កាន់តែ​ខិត​ទៅជិត​គូប្រជែង​ដូចជា Samsung Electronics Co Ltd របស់​កូរ៉េ​ខាងត្បូង​។ អ្នកជំនាញ​បាន​និយាយថា ការ​រឹតបន្តឹង​ការនាំ​ចេញ​ឧបករណ៍​ទំនងជា​នឹង​បង្អាក់​ភាព​រីកចម្រើន​របស់​ក្រុមហ៊ុន​ចិន​បន្ថែមទៀត​។​

YMTC ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៦ ដោយ​មាន​ការគាំទ្រ​ពី​រដ្ឋបាល​ក្រុង​អ៊ូ​ហាន​និង​មូលនិធិ​វិនិយោគ​ឧស្សាហកម្ម​បន្ទះ​ឈីប​រួម​បញ្ចូល​គ្នា​របស់​ជាតិ​ចិន​ហើយ​ដើមឡើយ​ដំណើរការ​ក្រោម​ក្រុម​​ហ៊ុន​បន្ទះ​ឈីប Tsinghua Unigroup​។ ក្រោយមក ក្រុមហ៊ុន​នេះ​ត្រូវបាន​បែកខ្ញែក​ចេញ​ពី​គ្នា នៅពេលដែល​ក្រុមហ៊ុនមេ​របស់ខ្លួន​រៀបចំ​រចនា​សម្ពន្ធ​ឡើង​វិញ​ខណៈ​ប្រឈម​នឹង​ការ​ក្ស័យធន​។​

​ក្រុមហ៊ុន CHANGXIN MEMORY TECHNOLOGIES (CXMT)

CXMT គឺជា​តួអង្គ​សំខាន់​តែមួយគត់​របស់​ចិន ដែល​រចនា​និង​បង្កើត​បន្ទះ​ឈីប DRAM ដែល​ដូច​បន្ទះ​ឈីប NAND ដែរ​វា​ជា​វិស័យ​មួយ​ដែល​គ្របដណ្តប់​ជា​យូរ​មក​ហើយ​ដោយ​ក្រុមហ៊ុន​ចាស់វស្សា​មួយ​​ចំនួន​នៅ​សហរដ្ឋ​អាម៉េរិក កូរ៉េខាងត្បូង និង​តៃវ៉ាន់​។​

​ក្រុមហ៊ុន​នេះ​មាន​រោងចក្រ​មួយ​កំពុងដំណើរការ ហើយ​កំពុង​សាងសង់​រោងចក្រ​ពីរ​ផ្សេងទៀត​។ វា​ផលិត​បន្ទះ​ឈីប DRAM ជាមួយ​ម៉ាស៊ីន 19 Nanometer Node ហើយ​កំពុង​ផ្លាស់​ទៅ​រក​ម៉ាស៊ីន 17 nanometer Node ដែល​ជា​ម៉ាស៊ីន​ផលិត​បន្ទះ​ឈីប​កម្រិត​ខ្ពស់​។​

​អ្នកស្រាវជ្រាវ​ឈ្មោះ ត្រេន​ហ្វស់ (Trendforce) បានសរសេរថា ផល​ប៉ះពាល់​ពី​ការ​រឹតបន្តឹង​ការនាំចេញ​ម៉ាស៊ីន​ផលិត​បន្ទះ​ឈីប ដែល​បាន​ដាក់ចេញ​តាំងពី​ខែ​តុលា អាច​ប៉ះពាល់​ដល់​ផែនការ​ពង្រីក​រោងចក្រ​បន្ទះ​ឈីប​របស់​ចិន​៕

Post navigation