Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមហ៊ុន តេឡូមូបាយ នឹងដាក់ទុន២៧,៥លានដុល្លារសាងសង់បង្គោលអង់តែនទូរគមនាគមន៍

Views: 3

ដោយៈ ជា សីហៈ/ភ្នំពេញ៖ ខណៈដែលសេវាទំនាក់ទំនងនៅកម្ពុជាកាន់តែមានបញ្ហា ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានផ្តល់សិទ្ធិវិនិយោគ សាងសង់ ដំឡើង និងប្រតិបត្តិការបង្គោលអង់តែនទូរគមនាគមន៍ ដែលមានតម្លៃ ២៧,៥ លានដុល្លារ។

ក្រុមប្រឹក្សាអភិវឌ្ឈន៍៍កម្ពុជាបានអះអាងថា ក្រុមហ៊ុន TELEMOBILE (CAMBODIA) CORPORATION (T.C.C)” បានទទួលការយល់ព្រមលើគម្រោងវិនិយោគសាងសង់ ដំឡើង និងប្រតិបត្តិការបង្គោលអង់តែនទូរគមនាគមន៍ ដែលមានទីតាំងវិនិយោគស្ថិតនៅរាជធានីភ្នំពេញ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កោះកុង មណ្ឌលគិរី ឧត្តរមានជ័យ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ សៀមរាប និងតាកែវ។

ប្រភពដដែលបានអះអាងថា ក្រុមហ៊ុននឹងដំណើរការសាងសង់ក្នុងទុនវិនិយោគប្រមាណ ២៧,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០៦កន្លែង៕/PC

Post navigation