Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមហ៊ុនស្តារហ្គោលក្រុងប៉ោយប៉ែតផ្តល់អង្ករ១០តោនដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

Views: 4

ដោយ : ប.ជ័យ / បន្ទាយមានជ័យ: សមាជិក ក្រុមប្រឹក្សាភិបាលទាំងអស់នៃក្រុមហ៊ុនស្តារហ្គោល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បាននាំយក:-អង្ករ ចំនួន១០តោនមកប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសម្រាប់ប្រើប្រាស់ និងចុះបេសកម្មការងារផ្សេងៗ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ក្រុមប្រឹក្សាភិបាលទាំងអស់នៃក្រុមហ៊ុនស្តារហ្គោល ដែលតែងតែផ្តល់អំណោយជា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈផ្សេងៗជាបន្តបន្ទាប់ ដល់ស្នងការដ្ឋាន។

លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានជូនពរដល់ លោក លោកស្រី ក្រុមប្រឹក្សាភិបាលទាំងអស់នៃក្រុមហ៊ុនស្តារហ្គោល រកសុីទទួលទានមានបាន រីកចម្រើនទៅមុខជាបន្តបន្ទាប់ទៀត៕/PC

Post navigation