Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមការងារចម្រុះ ចុះជួយសម្រួលផ្ទះសម្បែង​ឱ្យជនរងគ្រោះដោយខ្យល់កន្ត្រាក់ ដែលកើនដល់ ២១២ ខ្នង នៅស្រុកថ្មពួក និងស្រុកស្វាយចេក

Views: 1

ដោយៈ ប.ជ័យ – វង ធូ / បន្ទាយមានជ័យៈ ក្រុមការងារនៃកងកម្លាំងយោធា កងវរសេនាតូច នៃកងពលតូចថ្មើរជើងលេខ៥១ យោធាស្រុក ខេត្ត នគរបាលឃុំ ស្រុក ខេត្ត កងរាជអាវុធហត្ថស្រុក ខេត្ត មន្ត្រីអាជ្ញាធរដែនដី សមត្ថកិច្ច និងមន្ត្រីចុះ ពង្រឹងមូលដ្ឋាន កាលពីយប់ថ្ងៃទី២៣ ដល់ល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នេះ បាននឹងកំពុងមមាញឹក ចុះជួយសម្រួល រៀបចំប្រមូលកាកសំណល់ បំណែកខូច ខាតនៃផ្ទះសម្បែង របស់ពលរដ្ឋ និងអគារសាលារៀន នៅតាមភូមិ ឃុំនៃស្រុកថ្មពួក និងស្រុកស្វាយចេក ។

ក្រុមការងាររបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយ មានជ័យ និងលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៥១ បានឱ្យដឹងថាៈ ការជួសជុលផ្ទះសម្បែងខូចខាត ដោយខ្យល់កន្ត្រាក់នេះ នឹងស៊ី ពេលច្រើនថ្ងៃដែរ ដោយសារបរិមាណផ្ទះ និងសំណង់ ក៏ច្រើន ។ រីឯអាកាសធាតុ ក៏ក្តៅហប់ឈ្លក់ ដែលរំខាន ឬជាឧបសគ្គដល់កងកម្លាំងប្រតិបត្តិការ ។ល។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរងផែនសេនាធិការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានរាយការណ៍ថាៈ ស្រុកចំនួន ២ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ភ្លៀងកក់ខែ នៅ្នុងអំឡុងពីម៉ោង ៦-៧ ល្ងាចថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ លាយឡំទៅដោយខ្យល់កន្ត្រាក់ដ៏ខ្លាំង បានបង្កឲ្យប៉ះ ពាល់ មាន ១-ស្រុកថ្មពួក ១៩៣ ខ្នង លើ ៣ ឃុំ ឃុំគំរូ ៣៦ខ្នង, ឃុំថ្មពួក ៥៩ខ្នង , ឃុំភូមិថ្មី ៩៨ ខ្នង ។ ២-ស្រុកស្វាយចេក ៩ខ្នង លើ ១ ឃុំ ឃុំទ្រាស ៩ខ្នង សរុបស្មើ ២១២​ ផ្ទះ/ខ្នង / អគារសាលារៀន៕ V / N

Post navigation