Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានប្រារព្ធពិធីកាន់បិណ្ឌនៅឃុំកោះឧកញ៉ាតី

Views: 8

ដោយៈយោធិន/ កណ្តាលកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សែម សុវណ្ណនីប្រធានក្រុម ការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានឃុំកោះឧកញ៉ាតីនិងលោកស្រីជាភរិយានិងកូនចៅសាច់សារលោហិតព្រមទាំងក្រុមការងារបានអញ្ជើញប្រារព្ធពិធីកាន់បិណ្ឌវេនទី១២នៅវត្តទីបាវសាន ហៅវត្តចុងកោះ ស្ថិតក្នុងឃុំ កោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាលខេត្តកណ្ដាលរួមជាមួយ សហការីក្រោមឱវាទព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តតាមបណ្តាភូមិនានា ក្នុងមូលដ្ឋានឃុំកោះឧកញ៉ាតីយ៉ាងច្រើនកុះករ។ក្នុងពិធីកាន់បិណ្ឌវេនទី១២នេះដែរក្រុមការងាររាជរដ្ឋាភិបាលបាននាំយកនូវទេយ្យទាន ទេយ្យវត្ថុជាគ្រឿងឧបភោគ បរិភោគ បច្ច័យ និងចង្ហាន់ ប្រគេនដល់ព្រះសង្ឃ។

សូមបញ្ជាក់ថា ក្នុងឱកាសនេះដែរនាយឧត្តមសេនីយ៍សែម សុវណ្ណនី បានចូលរួមបច្ច័យកសាងដំបូលធម្មសាលាដែលមានសភាពទ្រុឌទ្រោមចំនួន៤.០០០ដុល្លារតាមការបិណ្ឌបាត្រពីលោកគ្រូចៅអធិការវត្តទីបាវសានផងដែរ។ដោយឡែកនាយឧត្តមសេនីយ៍សែមសុវណ្ណនីនិងលោកស្រីជាភរិយា បានប្រគេនបច្ច័យកសាងវត្តចំនួនពីរលានរៀល,ចូលរួមកសាងសួនច្បារមណ្ឌលសុខភាពឃុំចំនួន៥០០ដុល្លា។ផ្តល់កុំព្យូទ័រយួរដៃមួយគ្រឿងនិងថវិកាមួយចំនួនដល់គ្រូពេទ្យប្រចាំមណ្ឌលសុខភាពឃុំកោះឧកញ៉ាតីរ។
ដោយឡែកសម្រាប់កងកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានសម្រាប់ពិធីកាន់បិណ្ឌខាងលើនេះក៏ទទួលបានការឧបត្ថម្ភថវិកាគ្រប់ៗគ្នា។ចំណែកឧបាសកឧបាសិកាព្រមទាំងប្រជាពុទ្ធបរិស័ទដែលបានមកចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១២នេះក៏ទទួលបានអំណោយសារុងមួយនិងថវិកាមួយចំនួន។ជាងនេះទៀតដើម្បីជួយសម្រួលលើផ្នែកចរាចរណ៍នាយឧត្តមសេនីយ៍សែមសុវណ្ណនីបានផ្តល់នាពេលថ្មីៗនេះនូវអំពូលចង្កៀងសូឡាចំនួន៣៥០ដើមបន្ថែមទៀត៕សរន / N

Post navigation