Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ​ប្រកាស​សមាសភាព​សមាជិក​កិត្តិយស

Views: 9

ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ បានប្រកាស​សមាសភាព អនុប្រធាន​គណៈកម្មាធិកា​រ​កិត្តិយស​របស់ខ្លួន ដើម្បី​ជំរុញ​ការ​អភិឌ្ឍន៍​វិស័យ​កីឡា​កងយោធពល​ខេមរភូមិន្ទ ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឃឹម ប៊ុន​សុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមប្រឹក្សា កីឡា​កងយោធពល​ខេមរភូមិន្ទ បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​នេះ​។

​ក្នុងឱកាស​ពិ​ភ្សា​ការងារ និង​ប្រកាស​សមាសភាព អនុប្រធាន​គណៈកម្មាធិកា​រ​កិត្តិយស នៃ​ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ ដើម្បី​គៀងគរ​អ្នក​ឧបត្ថម្ភ​ដើម្បី​ជំរុញ​ស្ថាប័ន​កីឡា​មួយ​នេះ ឲ្យ​កាន់​តែមាន​សមត្ថភាព​ចូលរួម​ប្រកួត​កីឡា​កម្រិត​ជាតិ អន្តរជាតិ​ពិសេស​ឆ្ពោះទៅកាន់​ការប្រកួត​កីឡា SEA GAMES 2023 លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ខាងមុខ ឲ្យ​ទទួលបាន​លទ្ធផល ជា​ផ្លែផ្កា​ជូន ប្រទេសជាតិ ។

​ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ បានប្រកាស​តែងតាំង​ប្រធាន​អនុប្រធាន​កិ​តិ្ត​យស និង​សមាជិក​ចំនួន ១២​រូប រួមមាន លោក លីម ហុង ប្រធាន លោក ខឹម ពល​រិ​ទ្ធ លោក ចាប សុ​វណ្ណៈ លោក ជា វុទ្ធី លោក អ៊ិន វណ្ណ​ហឿន លោក Thamarak La Ongnual លោក Sompol Sansuk លោក Prathan Worramanin លោក Aumnuay Sirithongsuk លោក Thanat khongkha លោក SITISAK JEAWPONGPIPAT ជា អនុប្រធាន និង​លោក សួន សឺ​ន សមាជិក ។

​សព្វថ្ងៃនេះ វិស័យ​កីឡា​កងយោធពល ខេមរភូមិន្ទ ទទួលបាន​លទ្ធផល​ខ្ពស់បំផុត ដោយ​ដណ្តើមបាន​មេដាយមាស មេដាយប្រាក់​និង​មេដាយសំរិទ្ធ ច្រើនជាងគេ គ្រប់​ប្រភេទ​កីឡា ដែល​អង្គភាព​នៃ​ព្រឹត្តិការណ៍ ការប្រកួត​កីឡា ជ្រើសរើស​ថ្នាក់ជាតិ​របស់​សហព័ន្ធ​ជាតិ​នានា ជាពិសេស​ដណ្តើមបាន​មេដាយមាស កម្រិត​ពិភពលោក អាស៊ី និង​អាស៊ីអាគ្នេយ៍ លើ​ឆាក​អន្តរជាតិ​៕ V / N

Post navigation