Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមប្រឹក្សា​រដ្ឋ​ចិន​ប្រារព្ធ​ទិវា​ជាតិ​លើក​ទី​៧៣

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ ក្រុមប្រឹក្សា​រដ្ឋ​ចិន​កាលពី​ថ្ងៃ​សុក្រ​ទី​៣០​កញ្ញា​បាន​ប្រារព្ធ​ពិធី​ទទួលភ្ញៀវ​នៅ​មហាសាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង​ដើម្បី​អបអរសាទរ​ខួប​លើក​ទី ៧៣​នៃ​ការបង្កើត​​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ទិវា​ជាតិ​របស់​ចិន​គឺ​ត្រូវ​នឹង​ថ្ងៃទី​០១ ខែតុលា​។​

​ពិធី​ទទួល​បដិសណ្ឋារកិច្ច​នេះ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​បក្ស​កុម្មុយនីស្ត​ចិន (CPC)​និង​ថ្នាក់​ដឹកនាំ​រដ្ឋ លោក ស៊ី ជីន​ភីង លោក លី ឃឹ​ឈាំ​ង លោក លី ចាន​ស៊ូ (Li Zhanshu) លោក វ៉ាង យ៉ាង (Wang Yang) លោក វ៉ាង ហ៊ូ​នី​ង (Wang Huning) លោក ចា​វ ឡេ​ជី (Zhao Leji) លោក ហាន ចេង (Han Zheng) និង​លោក វ៉ាង ឈី​សាន (Wang Qishan)​ព្រម​ទាំង​ភ្ញៀវ​​ជាតិ​និង​អន្តរជាតិ​ជិត ៥០០ នាក់​ផង​ដែរ​។

​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​ទទួលភ្ញៀវ លោកនាយក​រដ្ឋមន្ត្រី លី ឃឹ​ឈាំ​ង បាន​និយាយថា CPC នឹង​រៀបចំ​សមាជជាតិ​លើក​ទី ២០ របស់​ខ្លួន​នៅ​ឆ្នាំនេះ ហើយ​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ព្រឹត្តិការណ៍​នេះ​។​

លោកនាយក​រដ្ឋមន្ត្រី លី ឃឹ​ឈាំ​ង​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​ទទួលភ្ញៀវ

​លោក​លី​បាន​បន្ថែមថា ឆ្នាំ​នេះ​គឺជា​ឆ្នាំ​ដ៏​សំខាន់​មួយ​នៅក្នុង​ដំណើរ​នៃ​ការអភិវឌ្ឍ​របស់​ចិន​។ “​ក្នុងពេល​ប្រឈមមុខ​នឹង​ការវិវត្ត​ដ៏​ស្មុគស្មាញ​និង​លំបាក​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ចិន​ប្រជាជាតិ​របស់​យើង​​ទាំងមូល ក្រោម​ការដឹកនាំ​ដ៏​រឹងមាំ​របស់​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស CPC​ជាមួយ​សម​មិត្ត​ស៊ី ជីន​ភីង​ជា​អ្នកដឹកនាំ​ស្នូល បាន​ឈាន​ទៅ​មុខ​រួមគ្នា​ជាមួយ​នឹង​ការ​សន្ទុះ​ចិត្ត​និង​ការ​តាំងចិត្ត​”​។​

​លោក​លី​បាន​និយាយថា ការធានាបាន​នូវ​មូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ច​ដ៏​ត្រឹមត្រូវ​គឺជា​កត្តា​សំខាន់​ក្នុងការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ចិន​ប្រកបដោយ​ស្ថិរភាព ដោយ​សង្កត់ធ្ងន់​ថា​ចិន​បាន​ចាត់​វិធានការ​យ៉ាង​​ម៉ឺងម៉ាត់​ដើម្បី​បន្ធូរបន្ថយ​ផល​ប៉ះពាល់​ពី​ខាងក្រៅ ដែល​បណ្តាលមកពី​កត្តា​ធំ​ជាង​ការរំពឹង​ទុក ហើយ​បាន​ដាក់ចេញ​នូវ​កញ្ចប់​គោលនយោបាយ​សម្រាប់​ស្ថិរភាព​សេដ្ឋកិច្ច​។​”​យើង​មាន​ទំនុកចិត្ត​និង​​សមត្ថភាព​ក្នុង​ការរក្សា​សូចនាករ​សេដ្ឋកិច្ច​សំខាន់ៗ​នៅក្នុង​វិសាល​គ​មន៍​សមស្រប​”​។​

​លោក​បាន​និយាយថា ជាមួយនឹង​កំណែទម្រង់​និង​ការបើកចំហ​ជា​គោលនយោបាយ​មូលដ្ឋាន​របស់​ចិន ប្រទេស​នេះ​បាន​ជំរុញ​ទៅ​មុខ​ជាមួយ​នឹង​កំណែទម្រង់​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ទីផ្សារ​សង្គមនិយម បន្ត​ការបើក​ទូលាយ​ស្តង់ដារ​ខ្ពស់ រក្សា​ស្ថិរភាព​ពាណិជ្ជកម្ម​និង​ការវិនិយោគ​បរទេស និង​កិច្ចសហប្រតិបត្តិកា​រ​ពាណិជ្ជកម្ម​ពហុភាគី​និង​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ដើម្បី​រក្សា​ប្រទេស​ចិន​ជា​ទិសដៅ​​អំណោយផល​សម្រាប់​ការវិនិយោគ​បរទេស​និង​សម្រេច​បាន​ការអភិវឌ្ឍ​ឈ្នះ​-​ឈ្នះ​។​

​លោក​លី​បាន​សង្កត់ធ្ងន់​លើ​ការប្តេជ្ញាចិត្ត​ក្នុង​ការរៀបចំ​អភិបាលកិច្ច​ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​។​

​ដោយ​គូសបញ្ជាក់​ការគាំទ្រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ធានាបាន​នូវ​វិបុលភាព​និង​ស្ថិរភាព​យូរអង្វែង​របស់​ហុងកុង​និង​ម៉ា​កាវ លោក​លី​និយាយថា គោលនយោបាយ “​ប្រទេស​មួយ ប្រព័ន្ធ​ពីរ​” ក៏ដូចជា​គោលនយោបាយ​របស់​ប្រជាជន​ហុងកុង ដែល​គ្រប់គ្រង​ហុងកុង និង​ប្រជាជន​ម៉ា​កាវ ដែល​គ្រប់គ្រង​ម៉ា​កាវ​ជាមួយនឹង​កម្រិត​ខ្ពស់​នៃ​ស្វ័យភាព ត្រូវបាន​អនុវត្ត​យ៉ាងរឹងមាំ ពេញលេញ និង​ស្មោះត្រង់​។​

​លោក​បាន​និយាយថា យើង​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ចលនា​ផ្តាច់ខ្លួន​ដើម្បី “​ឯករាជ្យ​តៃវ៉ាន់​” និង​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​ហើយ​ជំរុញ​យ៉ាង​សកម្ម​នូវ​ការរីកចម្រើន​ដោយ​សន្តិភាព​នៃ​ទំនាក់​​ទំនង​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​៕

​ពិធី​ទទួល​បដិសណ្ឋារកិច្ច​នេះ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​បក្ស​កុម្មុយនីស្ត​ចិន (CPC) និង​ថ្នាក់​ដឹកនាំ​រដ្ឋ លោក ស៊ី ជីន​ភីង លោក លី ឃឹ​ឈាំ​ង លោក លី ចាន​ស៊ូ (Li Zhanshu) លោក វ៉ាង យ៉ាង (Wang Yang) លោក វ៉ាង ហ៊ូ​នី​ង (Wang Huning) លោក ចា​វ ឡេ​ជី (Zhao Leji) លោក ហាន ចេង (Han Zheng) និង​លោក វ៉ាង ឈី​សាន (Wang Qishan) ព្រម​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជិត ៥០០ នាក់​ផង​ដែរ

Post navigation