Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​ជីវៈចម្រុះ​អាស៊ាន​បើក​កិច្ចប្រជុំ​លើក​ទី​២៤ រយៈពេល​ពីរ​ថ្ងៃ នៅ​ខេត្តសៀមរាប​

Views: 10

ដោយៈ​ដេប៉ូ​/​សៀមរាប​៖កិច្ចប្រជុំ​លើក​ទី​២៤ ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​ជីវៈចម្រុះ​អាស៊ាន (ACB) បាន​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី​៣-៤​ខែតុលា​ឆ្នាំ​២០២២​។​កិច្ចប្រជុំ​នេះ​ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​ឯកសារ​មួយចំនួន​។​

​គួរ​បញ្ជាក់ថា​នៅក្នុង​ក្របខ័ណ្ឌ​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ដ្រី​បរិស្ថាន​អាស៊ាន លើក​ទី​៣៣​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នេះ​រៀបចំឡើង​ដោយ​ក្រសួងបរិស្ថាន ដោយមាន​របៀបវារៈ​មួយចំនួន​។​ក្នុងនេះ​៖​របាយការណ៍​​ពាក់ព័ន្ធ​នឹង​សេចក្តីសម្រេច​នានា​របស់​កិច្ចប្រជុំ​លើក​ទី​២៣ ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល ACB កាលពី​ថ្ងៃទី​១៣-១៤​ខែកញ្ញា​ឆ្នាំ​២០២១,​របាយការណ៍​ពាក់ព័ន្ធ​នឹង​សេចក្តីសម្រេច​នានា​របស់​​កិច្ចប្រជុំ​លើក​ទី​៣២ នៃ​ក្រុមការងារ​បច្ចេកទេស​ស្តីពី​ការអភិរក្ស​ធនធានធម្មជាតិ​និង​ជីវៈចម្រុះ​អាស៊ាន (AWGNCB) កាលពី​ថ្ងៃទី​៩-១០ ខែសីហា ឆ្នាំ​២០២២ រួមទាំង​វឌ្ឍនភាព និង​សកម្មភាព​ការងារ​របស់ AWGNCB, ផែនការ​ការងារ​-​ថវិកា​របស់​មជ្ឈមណ្ឌល ACB សម្រាប់​ឆ្នាំ ២០២១-២០២២ និង​គម្រោង​សំណើ​សម្រាប់​ឆ្នាំ​២០២៣ç​សកម្មភាព​ការងារ​ដើម្បី​ត្រៀម​សម្រាប់​សន្និសីទ​កំពូលរ​ដ្ឋ​ជា​ភាគី នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវៈចម្រុះ​លើក​ទី​១៥ (UNCBD COP-15)ç បញ្ហា​ផ្សេងៗ​៖ ១.​ការងារ​គ្រប់គ្រង​និង​ប្រតិបត្តិ​មជ្ឈមណ្ឌល ACB និង ២.​កាលបរិច្ឆេទ​និង​ទីកន្លែង​នៃ​កិច្ចប្រជុំ​បន្ទាប់ (​កិច្ចប្រជុំ​លើក​ទី​២៥) ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល ACB សម្រាប់​ឆ្នាំ​២០២៣ ខាងមុខ​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​លើក​ទី​២៤ ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​ជីវៈចម្រុះ​អាស៊ាន (ACB) បើក​ដំណើរ​ដោយ លោកស្រី ចាន់ សុ​ម៉ាលី អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​និង​មានការ​អញ្ជើញ ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០ ដៃគូ​អនុវត្ត​គម្រោង និង​អ្នកពាក់ព័ន្ធ តាមរយៈ​ការចូលរួម​កិច្ចប្រជុំ​ផ្ទាល់ និង​តាម​ប្រព័ន្ធ​អន​ឡាញ សរុប​ចំនួន​ជាង​៧០​រូប​។ កិច្ចប្រជុំ​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ពិនិត្យ​ពិភាក្សា​និង​សម្រេច​លើ​៖១.​សកម្មភាព​និង​លទ្ធផល​ការងារ​របស់​មជ្ឈមណ្ឌល ACB សម្រាប់​ឆ្នាំ​២០២១-២០២២, ២.​របាយការណ៍​ចំណាយ​ថវិកា​ឆ្នាំ​២០២១-២០២២ និង​គម្រោង​សំណើ​សម្រាប់​ឆ្នាំ​២០២៣​និង​៣.​កិច្ចសហការ​នានា​ជាមួយ​ដៃគូ​សម្រាប់​ការងារ​ជីវៈចម្រុះ​អាស៊ាន​។

​តាមរយៈ​កិច្ចប្រជុំ​នេះ កម្ពុជា​នឹង​ស្នើឱ្យ​មានការ​ធ្វើ​បច្ចុប្បន្នភាព​លើ ASEAN Joint Statement ដែល​បាន​អាន​ដោយ​ប្រទេស ប្រ៊ុយណេ នៅក្នុង​កិច្ចប្រជុំ COP-15 ផ្នែក​ទី​១ នៅ​ឆ្នាំ​២០២១ ដើម្បី​លើកឡើង​នូវ​បញ្ហា​ថ្មីៗ​បន្ថែមទៀត​សម្រាប់​ត្រៀម​ធ្វើ​បទ​អន្តរាគមន៍​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ (High Level Segment) នៃ​សន្និសីទ​កំពូល​រដ្ឋ​ជា​ភាគី​នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវៈចម្រុះ​លើក​ទី​១៥ ផ្នែក​ទី​២ នៅ​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា នា​ខែធ្នូ​ខាងមុខ ហើយ​ដែល​កម្ពុជា​នឹងត្រូវ​ថ្លែង​តំណាង​តំបន់​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​៕​សរន​ / N

Post navigation