Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញ លើកទី៤២ អាណត្តិទី៣

Views: 4

ដោយៈ​ ទេពកង្រី / កំពង់ឆ្នាំងៈ កិច្ចប្រជុំក្រុមប្រឹក្សាខេត្ត លើកទី៤២ អាណត្តិទី៣ ត្រូវបានប្រារព្វធ្វើឡើង កាលពីថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹកសាខេត្ត និងលោក ឈិន សេងងួន អភិបាលរង ខេត្តកំពង់ឆ្នាំង ។

កិច្ចប្រជុំក្រុមប្រឹក្សាខេត្តនេះ គឺធ្វើឡើងដើម្បីពិនិត្យឡើងវិញ នូវរបាយការណ៍សមិទ្ធផលនានា ដែលអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពជំនាញ សម្រេចបាន និង ចូលរួមការកែលម្អនូវ ចំណុចអសកម្ម ដែលអាជ្ញាធរ សមត្ថកិច្ចជំនាញ បានបំពេញជូនមានការខ្វះខាត ដែលធ្វើឱ្យស្ទះ ដល់ដំណើរការអភិវឌ្ឍន៍នៅមូលដ្ឋាន ។

នៅក្នុងឱកាសនោះ លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង បានលើកឡើង អំពី វឌ្ឍនភាព​នៃអភិវឌ្ឍន៍របស់ ខេត្តកំពង់ឆ្នាំង ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ទេសចរណ៍ និង អនាម័យ ក្នុងរយៈពេលកន្លងមកនេះ មន្ទីរជំនាញអង្គភាពជុំវិញខេត្ត តែងតែបានយកចិត្តទុក ដាក់ ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍វិស័យជំនាញ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ។

ក្រៅពីនេះ អាជ្ញាធរមូលដ្ឋាន ក៍បានចូលរួមកែលម្អនូវរាល់ចំណុចខ្វះខាត ក្នុងការអនុវត្ត បំពេញការងារ ដើម្បីបង្កើននូវប្រសិទ្ធភាពការងារក្នុងការបម្រើ ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន។

នៅក្នុងឱកាសនោះដែរ លោក ឡុង ឈុនឡៃ បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះ លទ្ធផលសកម្មភាពការងារ ដែលរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពជុំវិញ បានអនុវត្តកន្លងមកនេះ ដែលមានភាប្រសើរ ប្រជាពលរដ្ឋរស់នៅ ដោយមានសន្តិសុខ សុវត្ថិភាព មានជីវភាពល្អប្រសើ ។

ជាមួយគ្នានេះ លោកប្រធានក្រុមប្រឹក្សាខេត្ត ក៍បានជំរុញដល់មន្ទីរអង្គភាពជំនាញ និង អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ដូចជា ការបង្កើតនូវសក្តានុពលនានា ដើម្បីបង្កើនការអភិវឌ្ឍន៍ខេត្ត និងការពង្រឹងរៀបចំ សណ្តាប់ធ្នាប់ នៅតាមទីប្រជុំជន ឱ្យបានល្អប្រសើរ ៕ V / N

Post navigation