Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមអ្នកជំនាញការអាដហុក នៃអាយស៊ីស៊ី-អង្គរ ចុះពិនិត្យតាម ការដ្ឋានជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ

Views: 2

ដោយបាយ័ន/សៀមរាប៖ ក្រុមអ្នកជំនាញការចំពោះ កិច្ច អាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) ដោយមានការ ចូលរួមពីលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ ថ្នាក់ដឹកនាំ និងមន្ត្រី អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការងារជួសជុលការដ្ឋាន មួយចំនួនក្នុងរមណីយដ្ឋានអង្គរ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។

អាជ្ញាធរអប្សរាបានឱ្យដឹងថា ការចុះពិនិត្យផ្លាស់ប្ដូរយោបល់នេះ គឺជាសកម្មភាពចាប់ផ្ដើមមុននឹងដំណើរការនៃកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ទាំងគម្រោងរបស់អាជ្ញាធរជាតិអប្សរា និងគម្រោង ដៃគូអន្តរជាតិ ដើម្បីអ្នកជំនាញផ្តល់អនុសាសន៍ចំណុច ដែលត្រឹមត្រូវ ឬចំណុចត្រូវកែលម្អឱ្យការងារទាំងនោះ ដំណើរការល្អ និងស្របតាមលក្ខខណ្ឌនៃធម្មនុញ្ញអង្គរ ដើម្បីអនុវត្តក្នុងការដ្ឋានរបស់ខ្លួនបានរលូន និងល្អប្រសើរ ថែមទៀត៕សរន / N

Post navigation