Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កុមារ​នៅ​អ៊ីតាលី​ទទួលបាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុងការ​មិនបាច់​ទៅសួរសុខទុក្ខ​ជីដូន​ជីតា​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តុលាការ​កំពូល​របស់​អ៊ីតាលី​បានសម្រេច​ថា កុមារ​មិន​មាន​កាតព្វកិច្ច​ទៅសួរសុខទុក្ខ​ជីដូន​ជីតា​របស់​ពួកគេ​ទេ ហើយ​មិន​អាច​បង្ខំ​ឱ្យ​ធ្វើ​ដូច្នេះ​បាន​ឡើយ​។​

​សេចក្តីសម្រេច ដែល​ធ្វើឡើង​នៅក្នុង​តុលាការ​កំពូល​អ៊ីតាលី បាន​កើតឡើង​ក្នុង​ការឆ្លើយតប​ទៅនឹង​បណ្តឹង​ឧទ្ធរណ៍ ដែល​នាំ​យក​ដោយ​ឪពុក​ម្តាយ​របស់​កុមារ​ពីរ​នាក់​ប្រឆាំង​នឹង​សេចក្តីសម្រេច​ពីមុន ដែល​ធ្វើឡើង​ដោយ​តុលាការ​អនីតិជន​ក្នុង​ទីក្រុង​មី​ឡ​ង់ (Milan) ។​

​តុលាការ​អនីតិជន​នោះ​បាន​កំណត់​ថា ក្មេងៗ​ត្រូវ​ចំណាយពេល​ជាមួយ​ជីដូន​ជីតា​របស់​ពួកគេ បន្ទាប់​ពី​ប្តី​ប្រពន្ធវ័​យ​ចំណាស់​បាន​ត្អូញត្អែរថា ឪពុក​ម្តាយ​របស់​កុមារ​នោះ “​បាន​បង្កើត​ឧបសគ្គ​”​រារាំង​ពួកគេ​​មិន​ឱ្យ​រក្សា​ទំនាក់ទំនង ចំ​ពេល​មាន​ជម្លោះ​ក្នុង​គ្រួសារ​។​

​តុលាការ​អនីតិជន​ក្នុង​ឆ្នាំ ២០១៩ បាន​បញ្ជា​ឱ្យ​មាន​ការប្រជុំ​ត្រួតពិនិត្យ​បុគ្គលិក​សង្គមកិច្ច​រវាង​កុមារ​និង​ជីដូន​ជីតា បើទោះបីជា​មាន​ការជំទាស់​ពី​ឪពុក​ម្តាយ​ក៏ដោយ​ហើយ​ការប៉ុនប៉ង​ក្នុងនាម​ឪពុក​​ម្តាយ​ដើម្បី​ប្តឹង​តវ៉ា​ចំពោះ​ការសម្រេចចិត្ត​នេះ​បាន​បរាជ័យ​។​

​ប៉ុន្តែ​តុលាការ​កំពូល​នៅ​សប្តាហ៍​នេះ​បាន​បដិសេធ​ការសម្រេច​នេះ ដោយ​ទទួលស្គាល់ថា ខណៈ​គ្មាន​ការសង្ស័យថា​កុមារ​ទាំង​ពីរ​នឹង “​ទទួលបាន​អត្ថប្រយោជន៍​ពី​ចំណង​ជាមួយ​ខ្សែស្រឡាយ​ត​ជំនាន់​” កុមារ​​ខ្លួនឯង​បាន​សម្តែង​ការមិនសប្បាយចិត្ត​របស់​ពួកគេ ដែល​ត្រូវបាន​បង្ខំ​ឱ្យ​ទៅ​លេង​ជីដូន​ជីតា​របស់​ពួកគេ ដោយហេតុ​ថា​ទំនាក់ទំនង​របស់​ពួកគេ​បាន​បាក់បែក​ទៅហើយ​។​

​សេចក្តីសម្រេច​នេះ​បាន​រកឃើញថា សិទ្ធិ​របស់​កុមារ​គួរតែ​មាន​ទម្ងន់​ធ្ងន់​ជាង​សិទ្ធិ​របស់​ជីដូន​ជីតា​នៅក្នុង​សេណា​រី​យ៉ូ​ដែល​ពាក់ព័ន្ធ​នឹង “​ទំនាក់ទំនង​ដែល​មិន​ស្វាគមន៍ និង​ដែល​មិន​ចង់បាន​”​។​

​តុលាការ​កំពូល​និយាយថា កុមារ ដែល​មាន​អាយុ​លើសពី ១២ ឆ្នាំ អាច​បង្ហាញ​ថា​តើ​ពួក​គេ​ចង់​រក្សា​ទំនាក់ទំនង​ជាមួយ​ជីដូន​ជីតា​របស់​ពួក​គេ​ឬ​អត់ ហើយ​មិន​អាច​បង្ខំ​ឱ្យ​ធ្វើ​ដូច្នេះ​បាន​ទេ​៕

​តុលាការ​កំពូល​អ៊ីតាលី​ផ្តល់​សិទ្ធិ​ឱ្យ​កុមារ​មិន​ចាំបាច់​ទៅ​សួរសុខទុក្ខ​ជីដូន​ជីតា​

Post navigation