Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូន​ត្រី​និង​មេ​ពូជ​ត្រី​ចំនួន​ជាង ៤​ម៉ឹ​ន​ក្បាល បាន​លែង​ចូលទៅក្នុង​បឹង​ធម្មជាតិ ក្នុងស្រុក​ចិត្រ​បុរី​

Views: 2

ដោយ​: កាំ​ពី / ក្រចេះ​: មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ខេត្តក្រចេះ បាន​ប្រារព្វ​ពិធី​លែង​កូន​ត្រី និង​មេ​ពូជ​ចំនួន ៤​ម៉ឺន​ក្បាល ចូលទៅក្នុង​បឹង​ធម្មជាតិ​ឈ្មោះថា​បឹង​រំអិល​ដើម្បី​អបអរសាទរ​ទិវា មច្ឆជាតិ ១ កក្ត​ដា ក្រោម​អធិបតី​លោក ប៉ែន លី​ណាត អភិបាលរង​ខេត្ត រួម​និង​ប្រជា​នេសាទ​សហគមន៍​ប្រមាណ​ជាង ២០០ នាក់ ស្ថិតក្នុង​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ កាលពី​ព្រឹក​ថ្ងៃ​១៨​ខែ សីហា ឆ្នាំ​២០២២​នេះ​។

​លោក ទ្រី សុភ​ក្តិ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទរ​ខេត្ត បាន​ឲ្យ​ដឹងថា​៖ ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​លោក វ៉ា ថន អភិបាលខេត្ត ឲ្យ​រៀបចំ​ទិវា​មច្ឆជាតិ​ថ្នាក់​ខេត្ត នៅក្នុង​បឹង​រំអិល ឃុំ​សំបុក ស្រុក​ចិត្រ​បុរី​នេះ ថ្ងៃនេះ​នឹង​លែង​កូន​ត្រី​ក្នុងស្រុក សរុប​ចំនួន ៤ ម៉ឺន​ក្បាល និង​ត្រី​មេ​ពូជ​ចំនួន​១៥ គីឡូក្រាម រួមមាន ត្រី​ប្រា ត្រី​ឆ្ពិន ត្រី​កាហែ ត្រី​ក្អែក អន្ទង់ ត្រី​រ៉ស និង​ត្រី​ក្រាញ់ ចូលក្នុង​បឹង​រំអិល ដើម្បី​បង្កើន​ផល​ស្តុក​នៅក្នុង​ធម្មជាតិ​ឱ្យ​កាន់តែ​សម្បូរ​ណ៍​ឡើង​ថែមទៀត សម្រាប់​ប្រើប្រាស់​ក្នុង​សហគមន៍​មូលដ្ឋាន ។ លោក​បញ្ជាក់ទៀតថា ៖ បឹង​រំអិល​នេះ មាន​ទំហំ​ប្រមាណ ៣២ ហិកតា និង​មាន​កន្លែង​អភិរក្ស​ត្រី​មេ​ពូជ​ចំនួន ២,៥ ហិកតា ដោយមាន​ទឹក​ទាំង​រដូវ​ប្រាំង និង​រដូវវស្សា សហគមន៍​នេសាទ បានរៀបចំ​បង្កើតឡើង​នៅ​ឆ្នាំ​២០០៩ មាន​សមាជិក​សហគម​ន៍​សរុប​ចំនួន ២០៧ នាក់ ស្មើនឹង​១៥៤​គ្រួសារ និង បាន​ចុះបញ្ជី​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ប្រកា​សលេខ ៦២៨ ប្រក​.​កសក នៅ​ឆ្នាំ​២០១១ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​លោក ប៉ែន លី​ណាត អភិបាលរង​ខេត្តក្រចេះ​បាន​បញ្ជាក់ថា ៖ កំណើន​ប្រជាពលរដ្ឋ ក៏ដូចជា​កំណើន ប្រជា​នេសាទ ដែល​រស់នៅ​ជុំវិញ​បឹង​រំ​អ​ល​នេះ មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស បានដាក់​សម្ពាធ​យ៉ាង​ធ្ងន់​បន្ថែមទៀត ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន ដល់​ធនធាន​ជលផល និង​ធនធានធម្មជាតិ​ផ្សេងៗ​ទៀត ដែល​ស្ថិត​នៅតែ​ជា​ឧបសគ្គ ចម្បង ក្នុងការ​ធ្វើ​ឲ្យ​បានសម្រេច​តាម​ផែនការ​ប្រើប្រាស់​អភិវឌ្ឍ​ធនធាន​ជលផល និង​ធនធានធម្មជាតិ​ដទៃទៀត ប្រកបដោយ​ចីរភាព ។ ដោយហេតុ នេះហើយ​ទើប​រាជរដ្ឋាភិបាល​បានរៀបចំ​កម្មវិធី​កំណ​ទម្រង់ គោលនយោបាយ​វិស័យ ជលផល ដ៏​ស៊ីជម្រៅ​មួយ​ជា​ប្រវត្តិសាស្ត្រ ដោយបាន​លុប​ឡូត៍​នេសាទ​ទាំងអស់ ហើយ​បានប្រគល់​សិទ្ធិអំណាច ទៅ​ឲ្យ សហគមន៍​គ្រប់គ្រង និង​ប្រើប្រាស់​ធនធាន​ដោយផ្ទាល់​នោះ បានធ្វើ​ឲ្យ​ប្រជាកសិករ​អាចមាន​លទ្ធភាព​ចូលរួម​យ៉ាងសកម្ម នៅក្នុង​ការសម្រេចចិត្ត និង​រៀបចំ​ផែនការ​កម្មវិធី​អភិវឌ្ឍន៍​នានា របស់​មូលដ្ឋាន​រៀងៗ​ខ្លួន ហើយ​រួមចំណែក​ទទួលខុសត្រូវ និង​ធ្វើជា​ម្ចាស់​លើ​ការគ្រប់គ្រង​ធនធានធម្មជាតិ​ដោយ​ខ្លួនឯង​។ ដូច្នេះ​សូម​បង​ប​ប្អូន​ប្រជា​សហគមន៍ សូ​ចូលរួម​ថែរក្សា​បឹង​នេះ​ឲ្យ​បានល្អ​ទាំងអស់ កុំ​ប្រើ​ឧបករណ៍​នេសាទ​ល្មើសច្បាប់ ក្នុង​ការធ្វើ​នេសាទ ជាពិសេស​គឺ​ឧបករណ៍​ឆក់ ស្បៃ​មុង​ជាដើម និង ខិតខំ​ដាំ​ដើមឈើ​បន្ថែម​៕

Post navigation