Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូនភ្លោះ​បី​របស់​សម្តេច​តេ​ជោ​ចាប់កំណើត​លើ​គ្រួសារ​ទី​៣៨៩​នៅ​ស្រុក​ចម្ការលើ​

Views: 2

ដោយ​: គង់​ហេង / កំពង់ចាម​: កូនភ្លោះ​បីនាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានចាប់កំណើត​លើ​គ្រួសារ​ទី ៣៨៩ ខ្មែរឥស្លាម ដែលមាន​ទីលំនៅ​ភូមិ​អក​ម៉ូក ឃុំ​ជយោ ស្រុក​ចម្ការលើ​។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​ក្រុមការងារ​កាកបាទក្រហម​កម្ពុជា​ដឹកនាំ ដោយ​លោក អ៊ុន ចាន់​ដា ជា​ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្តកំពង់ចាម បាន​អមដំណើរ​លោក សេង ទៀង រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​លោកស្រី​ជា​ភរិយា បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​គិ​ត្តិ​ព្រឹ​ត្ត​បណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ប្រគល់ជូន​គ្រួសារ​កូនភ្លោះ​ទាំងបី​នោះ ដល់ដៃ​ផ្ទាល់​កាលពី​រសៀល​ថ្ងៃទី ៥ សីហា​ម្សិលមិញ​។​

​ប្រភពព័ត៌មាន​ពី​មន្ត្រី​អមដំណើរ​បានឱ្យដឹងថា ក្នុងនោះ​អំណោយ​មនុស្សធម៌​រួមមានៈ ជា​ថវិកា​ចំនួន ប្រាំ​លាន​រៀល​,​អង្ករ ៥០ គីឡូក្រាម​, សារុង​ចំនួន ពីរ និង​ក្រមា​ចំនួន ពីរ​។ ជាមួយ​នោះ​លោក អ៊ុន ចាន់​ដា ជា​អភិបាល​ខេត្តកំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ក៏បាន​ជួយឧបត្ថម្ភ​បន្ថែម​មានៈ ថវិកា​ចំនួន ៥០​ម៉ឺន​រៀល​,​សម្ភារ​សម្រាប់​ប្រើប្រាស់​ទារក​ចំនួន បី សម្រាប់ មី ទឹកបរិសុទ្ធ ទឹកដោះគោឆៅ និង​ស្ករស ជូន​ដល់​លោក យូ ហ៊ា​ត អាយុ ៣១ ឆ្នាំ​ជា​ឪពុក និង​អ្នកស្រី ម៉ូត ណះ​ម៉ះ អាយុ ២៥ ឆ្នាំ​ជា​ម្តាយ​របស់​ទារក​ភ្លោះ​ទាំងបី​។​

​សូមបញ្ជាក់ថាៈ ទារក​ភ្លោះ​ទាំងបី នាក់​ជា​កូនភ្លោះ​ទី ៣៨៩ របស់​សម្តេច​តេ​ជោ ក្នុងនោះ​ស្រី​ចំនួន ពីរ នាក់​បាន​ប្រសូត្រ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ចាម​កាលពីរ​សៀ​ល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២ កន្លងទៅ គឺ​ទី​១. ឈ្មោះ ត​ហ៊ា​ត អៃ​នី ភេទ​ស្រី មាន​ទម្ងន់ ១,៦០០ គីឡូ​ក្រា​,​ទី​២. ឈ្មោះ ត​ហ៊ា​ត អៃ​ណា ភេទ​ស្រី មាន​ទម្ងន់ ២,១០០ គីឡូក្រាម និង​ទី​៣.​ឈ្មោះ ត​ហ៊ា​ត មី​ស៊ៀ​ន ភេទ​ប្រុស មាន​ទម្ងន់ ២,៣០០ គីឡូក្រាម​៕​

Post navigation